2015-07-11 rfa
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងក្នុងពិធីជូនដំណើរកងទ័ពមួកខៀវ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២២ តុលា ២០១៤។ |
ប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ប្ដេជ្ញាថា នឹងពង្រឹងចំណងយោធា និងកិច្ចសហប្រតិបត្តិយុទ្ធសាស្ត្រដទៃទៀតរវាងប្រទេសទាំង២។ ការប្រកាសប្ដេជ្ញាបែបនេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ទៅកាន់ប្រទេសចិន ដែលកម្ពុជា ចាត់ទុកថា មហាមិត្តមួយដ៏សំខាន់របស់ខ្លួន។
កម្ពុជា-ចិន នឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសំខាន់ៗដែលជាផលប្រយោជន៍ស្នូលរបស់ប្រទេសទាំង២។ នេះគឺជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ការពារជាតិកម្ពុជា-ចិន ហើយដែលត្រូវបានបណ្ដាញសារព័ត៌មានចិន ឈ្មោះ ស៊ិនហួ (Xinhua) ដកស្រង់មកចុះផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា។
បណ្ដាញសារព័ត៌មានចិន ស៊ិនហួ លើកឡើងថា នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក ចាង វ៉ាន់ឈ័ន (Chang Wangquan) និងអនុប្រធានគណៈកម្មការយោធាមជ្ឈិមចិន លោក ស៊ូ ជីលាំង (Xu Qiliang)។ ថ្នាក់ដឹកនាំយោធាប្រទេសទាំង២ ប្ដេជ្ញាផ្ដល់ការគាំទ្រគ្នាពេញទំហឹងទៅលើបញ្ហាអធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍ ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាមួយគ្នា។
ថ្នាក់ដឹកនាំយោធាប្រទេសទាំង២ ដែលចាត់ទុកទំនាក់ទំនងរវាងកម្ពុជា-ចិន ថាជាទំនាក់ទំនងប្រវត្តិសាស្ត្រនោះ ក៏បានប្ដេជ្ញាលើកកម្ពស់ទំនុកចិត្តនយោបាយគ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចប្រកបដោយភាពឈ្នះឈ្នះជាមួយគ្នា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសចិន ពីថ្ងៃទី៨ ដល់ទី១២ ខែកក្កដា ក្រៅតែពីជួបថ្នាក់ដឹកនាំយោធាចិន លោក ទៀ បាញ់ ក៏នឹងទៅទស្សនាក្រុមហ៊ុន និងស្ថាប័នសំខាន់របស់ក្រសួងការពារជាតិចិន មួយចំនួនទៀតផង។
បើទោះជារដ្ឋាភិបាលកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំយោធាកម្ពុជា ទៅកាន់ប្រទេសចិន នៅពេលនេះថា ជាដំណើរទស្សនកិច្ចធម្មតាក៏ដោយ ប៉ុន្តែដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលដែលវៀតណាម កំពុងរំលោភបំពានចូលបូរណភាពទឹកដីប្រទេសកម្ពុជា នៅតាមតំបន់ព្រំដែន រហូតដល់កម្ពុជា បានធ្វើកំណត់ទូតជាបន្តបន្ទាប់ឲ្យវៀតណាម បញ្ឈប់សកម្មភាពរំលោភបំពានរបស់ខ្លួន។ លើសពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ ថែមទាំងបានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ដើម្បីខ្ចីផែនទីដើមទាំងអស់ដែលកម្ពុជា បានតម្កល់ទុកនៅអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៦៤ មកប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីដែលកម្ពុជា កំពុងប្រើប្រាស់សម្រាប់កំណត់ព្រំដែនគោក និងព្រំដែនទឹកជាមួយប្រទេសជិតខាង។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត សុខ ទូច កត់សម្គាល់ថា វាជារឿងធម្មតារបស់ប្រទេសតូច ហើយខ្សោយក្នុងការរត់រកប្រទេសធំហើយខ្លាំងនៅពេលដែលខ្លួនមានបញ្ហាជាមួយប្រទេសដែលខ្លាំងជាងខ្លួន។ លោកថា នេះគឺជានយោបាយនៅក្នុងទំនាក់ទំនងអន្តរជាតិដើម្បីពង្រឹងខ្លួនឯងឲ្យមានតុល្យភាពជាមួយគូភាគី។ លោកថា បើកម្ពុជា មិនស្វែងរកតុល្យភាពអំណាចទេ នោះប្រទេសជិតខាងដែលខ្លាំងជាងកម្ពុជា នៅតែបន្តមើលងាយ និងរំលោភបំពានមកលើកម្ពុជា។
លោក សុខ ទូច៖ «នៅសុខៗហេតុអីបានជាវៀតណាម មកជីកស្រះ ហេតុអីមកកសាងត្រង់សេលើទឹកដីខ្មែរ? គឺគេចង់ធ្វើតេស្តយើង អ៊ីចឹងយើងក៏ចង់ប្រាប់ទៅវៀតណាម ផងដែរថា យើងមានសិទ្ធិតបត កាលណាធ្វើកំណត់ទូតមួយមិនបានសម្រេចទេ យើងធ្វើបន្តទៀត ហើយបើវៀតណាម នៅតែរុល យើងមានវិធានការ បើយើងមានវិធានការលុះណាតែយើងមានអាវុធទំនើប ទៅពឹងវៀតណាម មានអី? បើទៅពឹងចិន ចិនអាចឲ្យមីស៊ីល អាហ្នឹងជាក្រឹត្យក្រម»។
យ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ ទូច អះអាងថា ទំនាក់ទំនងកម្ពុជា-ចិន មិនមែនទើបតែកើតមាននៅពេលបច្ចុប្បន្ននេះទេ តែវាជាទំនាក់ទំនងប្រវត្តិសាស្ត្ររវាងប្រទេសទាំង២ តាំងពីយូរលង់មកហើយ។ លោកថា ក្រៅតែពីទំនាក់ទំនងប្រវត្តិសាស្ត្រទ្វេភាគី កម្ពុជាក៏ត្រូវមានទំនាក់ទំនងជាមួយចិន ក្នុងនាមជាប្រទេសសមាជិកក្នុងតំបន់អាស៊ានជាមួយចិន ឬភាពជាដៃគូនៅក្នុងផ្នែកដទៃទៀត។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ វិញមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ គាំទ្រនូវចំណងមិត្តភាពរវាងកម្ពុជា ជាមួយប្រទេសមហាអំណាចនានានៅលើពិភពលោក មិនថា ចិន ឬប្រទេសណាផ្សេងទៀតឡើយ ឲ្យតែទំនាក់ទំនងនោះវាផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា។
លោកបន្តថា ក្នុងបរិបទប្រទេសកម្ពុជា ការធ្វើនយោបាយការទូតដើម្បីធ្វើឲ្យប្រទេសមហាអំណាចទាំង៥ ដែលជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិយកចិត្តទុកដាក់លើកម្ពុជា គឺជារឿងសំខាន់៖ «យើងមិននិយាយថា ជាចិន ឬក៏អាមេរិកកាំង ឬសហគមន៍អឺរ៉ុប ឬអង្គការសហប្រជាជាតិទេ ប៉ុន្តែជារួម យើងត្រូវការកម្លាំងផ្នែកអន្តរជាតិ ទាំងផ្លូវច្បាប់ ទាំងតុលាការ ដូច្នេះយើងត្រូវការការគាំទ្រពីអង្គការសហប្រជាជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនរបស់យើងដែរ»។
បច្ចុប្បន្ន ចិនគឺជាប្រទេសផ្ដល់ជំនួយដ៏ធំបំផុតមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ហើយក៏ជាប្រទេសផ្ដល់ជំនួយយោធាធំជាងគេបំផុតរបស់កម្ពុជា ផងដែរ។ ចំណែកកម្ពុជាវិញ គឺជាអ្នកគាំទ្រដ៏រឹងមាំនៃគោលនយោបាយចិន តែមួយ។ រដ្ឋាភិបាលកម្ពុជា ក៏តែងបានបង្ហាញជំហរនៅខាងចិន នៅក្នុងជម្លោះដែនកោះក្នុងសមុទ្រចិន ខាងត្បូងជាមួយប្រទេសវៀតណាម និងប្រទេសមួយចំនួនទៀតនៅក្នុងសមាគមអាស៊ាន។
យ៉ាងណាក៏ដោយ ការផ្ដល់ជំនួយឥតលក្ខខណ្ឌរបស់ចិន មកកម្ពុជា ក៏បានធ្វើឲ្យមានការបារម្ភក្នុងចំណោមអ្នកនយោបាយបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សផងដែរ៕
7 comments:
ឣាឡប់ឣើយច្បាប់អន្ដរជាតិ (ICJ) មានមិចមិនប្រើ
ធ្វើឣែងឣុងឣាត់ឣី ឣាកញ្ជះយួន។
Racist -Drgunzet- the self-proclaimed Viet-German:
http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG
A real horny German Shepherd on the loose looking for Drgunzet for a serious Doggy-Style's penetration. Stick your ass up real high now DrgunZet!!!
I think the Vietnamese in recent time somewhat in limbo.
Vietnam has been bullied by the Chinese for quite sometimes in term of water territories encroachment by the Chinese.
Vietnam used to have the BIG BROTHER, the Russian or the former Soviet Union, but the big brother is no longer afforded to help the little one any longer, due to the collapsed of the Soviet Union and economy.
Vietnam betrayed her former BIG SUPPORTER, THE CHINESE, by invaded Cambodia, during the KHMER REPUBLIC OF KAMPUCHEA, THE KHMER ROUGE, which was the closest allied of the Chinese.
That leave only one major superpower, THE UNITED STATES OF AMERICA for Vietnam to seek help in time of difficulties.
Certainly, Vietnam is in the precarious circumstances, this time the BIG BROTHER is a former adversary, extremely hatred toward each other just in recent history.
The big question is, "Will the hopefully new found BIG BROTHER comes to the rescue", in what prices.....will have to wait and see.
Not to mention that Vietnam is a pretense of having a virtuous character, another word "hypocrisy", claimed to be a victim and alleged of territory encroachment by the Chinese. At the same time having territory ambition toward Cambodia.
The above title is cambodia strongly support and build close relationship with China while cambodia is having border conflict with vietnam! How come such a good news at least it showed vietnam that Cambodia is not a weak nation that depend on vietnam or Yuon puppet. Khmer did not support Yuon anymore!
Begin of Drgunzet's comment.
Tea Banh and his delegation are near the end of the visit to China. They dared not sign any agreement with China, a wise choice. All they did was to make some vow to improve relationship with China.
Don't you dare to challenge USA, or you will eat more B-52 bombs. Now a day, USA has develop the JDAM smart bombs. Each smart bomb can be steered to drop right into the big mouths of the barking Khmer. lol... So it is now literally "eating the bomb".
Meanwhile, continue to lose legs and limps ok? Gosh, it's awful to be born a Khmer. Got bomb, blown apart, lose a leg here and there and lose land, home. Got whacked on the head.
The good thing is: Once you lose a leg, your chance to step on the mine again is cut by 50%. lol... Let's do some math. 2 legs = 100% of the risk stepping on the land mine. So, 1 leg = 50%. Understand?
Cambodian landmines were sowed by Khmers. You folks are greedy and trying to grab power from each other. You sowed the landmines against each other and did not think ahead. Once the war is over, the landmines will continue to blow up the civilians.
You must clear the landmines faster. The government needs to sell more land to the light-skinned Asians for extra cash.
-Drgunzet-
Begin of Drgunzet's comment.
The trip is now over, and there is no joint-announcement, no signed agreement, no treaty between China and Cambodia.
Don't you dare Khmer, you betray USA, you will eat more B-52 bombs. And a lot more worthless Khmer will be deported from USA too.
-Drgunzet-
-Drgunzet-
13 July 2015 at 09:31
The B-52 bombs are for shutting your big and stinky mouth.
Post a Comment