នាវានៃកងទ័ពជើងទឹកអូស្រ្តាលី HMAS Choules |
VOA News
18 មេសា 2015
វីអូអេផ្នែកផ្សាយជាភាសាវៀតណាមបានរាយការណ៍ថាកាសែតអូស្ត្រាលីមួយបានរាយកាណ៍កាលពីថ្ងៃសុក្រថា អាជ្ញាធរអូស្ត្រាលីបានបញ្ជូនក្រុមអ្នកស្វះស្វែងរកសិទ្ធិជ្រកកោនមួយក្រុមឱ្យវិលត្រទ្បប់ទៅប្រទេសវៀតណាមវិញតាមនាវាមួយគ្រឿងនៃកងទ័ពជើងទឹកនៅពេលពួកគេបានត្រូវស្ទាក់ក្នុងលំហសមុទ្រ។ សារព័ត៌មាន West Australian បានរាយការណ៍ថានាវា HMAS Choules នៃកងទ័ពជើងទឹកអូស្ត្រាលីបានបោះយុថ្កានៅទល់មុខឆ្នេរសមុទ្រនៃប្រទេសវៀតណាមជាផ្នែកមួយនៃកិច្ចប្រតិបត្តិការដើម្បីប្រគល់ខ្លួនក្រុមអ្នកស្វះស្វែងសុំសិទ្ធិជ្រកកោនជិត៥០នាក់ទៅឱ្យអាជ្ញាធរវៀតណាមវិញ។ បើតាមសេចក្តីរាយការណ៍នេះ គេយល់ថាជនជាតិវៀតណាមទាំងនេះបានត្រូវរកឃើញនៅខែនេះដោយកងនាវានៃក្រុមគយនិងកងទ័ពជើងទឹកអូស្ត្រាលីនៅខាងជើងប្រទេសអូស្ត្រាលី៕
No comments:
Post a Comment