A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 2 March 2015

The opposition acknowledges that the new NEC is not independent បក្សប្រឆាំង​ទទួលស្គាល់​ថា​ គ​.​ជ​.​ប ​ថ្មី​មិន​ឯករាជ្យ​ទេ​​

ដោយ៖​ ជន ស្រី​ណុ​ច​ | ថ្ងៃចន្ទ ទី2 មិនា 2015 | 

ស្តាប់សំឡេង៖​

ចម្លងទុក
​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលស្គាល់ថា គ​.​ជ​.​ប ថ្មី​ដែល​នឹង​បង្កើតឡើង​នេះ មិន​ឯករាជ្យ​តាម​ការចង់បាន​របស់​ម្ចាស់​ឆ្នោត​នោះ​ទេ ព្រោះ​បង្កើតឡើង​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​នយោបាយ​ទាំងពីរ ប៉ុណ្ណោះ​។​
​ការ​ថ្លែង​បែប​នេះ​ធ្វើឡើង​ក្នុង​កម្មវិធី​តុមូល​របស់ ​VOD ​នា​រសៀល​ថ្ងៃ​ចន្ទ​ទី​០២ ​ខែ​មីនា​ ឆ្នាំ​២០១៥ ។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គ​.​ជ​.​ប ដែល​នឹង​បង្កើត​ថ្មី​នេះ មិន​ឯករាជ្យ ឬ​ល្អ​គ្រប់គ្រាន់​តាម​ការចង់បាន​របស់​ប្រជាពលរដ្ឋ​ទេ បើ​ទោះជា​គណបក្ស​ប្រឆាំង ព្យាយាម​ទាមទារ​ចំណុច​ដែល​ម្ចាស់ឆ្នោត​ចង់បាន​ក៏​ដោយ​គឺ​មិន​អាច​ទៅរួច​ទេ​។ យ៉ាងនេះក្តី លោក​រំពឹង​ថា គ​.​ជ​.​ប ថ្មី​នឹង​ប្រសើ​ឡើង​ជាង គ​.​ជ​.​ប ចាស់ ។ លោក​មានប្រសាសន៍ថា «​យើង​ទទួលស្គាល់ថា​វា​មិន​ល្អ វា​មិន​សុ​ក្រិត​បានទេ ប៉ុន្តែ​នេះ​ជា​ការប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ ក៏​ប៉ុន្តែ​នៅពេល ដូច​ដែល​ខ្ញុំ​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​អញ្ចឹង​ថា យើង​មិន​អាច​បាន គ​.​ជ​.​ប ឯករាជ្យ​ទេ អព្យាក្រិត​ទេ នៅពេល​នេះ​ទទួលស្គាល់​ថា មិន​អាច​បាន​ទេ ក៏​ប៉ុន្តែ​វា​ក៏​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់ ល្អ​ជាង​គណបក្ស​ប្រជាជន​សម្រេច​ម្នាក់ឯង (​អ្នកយក​ព័ត៌មាន​៖ ល្អ​ហ្នឹង​អី​ដែរ​ឯកឧត្តម​បា៎​?) បា៎ សេចក្តីសម្រេច​ពី​មុន​គណបក្ស​ប្រជាជន​តែ​ម្នាក់ឯង​។ យើង​បាន​ចាំតែ​ឈរ​មើល​គេ គេ​ថា​ឆ្វេង ឆ្វេង គេ​ថា​ស្តាំ ស្តាំ តែ​ឥឡូវនេះ​មិនអាច​ជា​ដាច់ខាត បើ​គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺ​ធ្វើ​អ្វី​ក៏​មិន​ចេញ​ដែរ​នៅក្នុង គ​.​ជ​.​ប​»​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​យល់ស្រប​នូវ​អ្វី​ដែល​លោក យឹម សុវណ្ណ ថ្លែងថា គ​.​ជ​.​ប ថ្មី​មិន​ឯករាជ្យ​នោះ​ទេ ដោយ​លោក​អះអាងថា គណបក្ស​ទាំងពីរ​បាន​សម្រេច​តាំងពី​លើក​ដំបូង​ថា​យក លោកស្រី ពុង ឈី​វ​កេក ជា​បេក្ខភាព​ទី​៩​នៃ​ គ​.​ជ​.​ប ដែល​មក​ពី​សង្គម​ស៊ីវិល​ ។ លោក​លើកឡើង​ថា «​ទេ​! អត់​ទេ​! ខ្ញុំ​មិន​យល់​ថា​អញ្ចឹង​ណា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន ដែល​បាន​ឯកភាព​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រួចហើយ គឺ​យើងខ្ញុំ​ឯកភាព​តាម​ហ្នឹង​។ ខ្ញុំ​មិន​ឯកភាព​ត្រង់​ថា ខ្ញុំ​មិន​យល់​ត្រង់​ថា គណបក្ស​ទាំងមូល​ឯកភាព​រួចហើយ ត្រង់​បុគ្គល​មួយ​ដែល​និយាយថា​មិន​ឯករាជ្យ​ម៉េច​ខ្ញុំ​មិន​យល់​»​។ 
​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោកស្រី វេជ្ជបណ្ឌិត ពុង ឈី​វ​កេក សុំ​មិន​ធ្វើ​អធិប្បាយ​លើ​ករណី គ​.​ជ​.​ប នេះ​ទេ ។​
​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈឆ្នាំ​២០១៥ បាន​ឯកភាពគ្នា​ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ដែល​គណបក្ស​ទាំងពីរ​បាន​ខ្វែងគំនិត​គ្នា​លើ​កំណែ​ទម្រង់​នៃ​ការបោះឆ្នោត​។​
​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ត្រូវ​បាន​ចេញផ្សាយ​ក្រោយ​ពី​កិច្ចប្រជុំ បញ្ចប់​នៅ​ម៉ោង​ជិត​៨​យប់ ឲ្យដឹងថា​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​បាន​ដោះស្រាយ បញ្ចប់​នូវ​រាល់​បញ្ហា​ដែល​នៅ​សេសសល់​ទាំងអស់​នៃ​សេចក្តី​ព្រាង សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ សេចក្តីប្រកាស​បន្ត​ថា ពាក់ព័ន្ធ​ទៅនឹង​ការធានា​និរន្តរភាព និង​ប្រក្រតីភាព​នៃ​ស្ថាប័ន​ជាតិ ដើម្បី​បង្ការ​ភាពជាប់គាំង​បន្ទាប់ពី​ការបោះឆ្នោត ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ជា​គោល ការណ៍ ដើម្បី​សិក្សា​អំពី​បញ្ហា​នេះ ហើយ​រៀបចំ​ដាក់បញ្ចូល​ទៅក្នុង​អត្ថបទ​ច្បាប់​សមស្រប​ណាមួយ​។​
​សេចក្តីប្រកាស​ឲ្យដឹង​ទៀតថា ថា្នក់​ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាពគ្នា ដើម្បី​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង សេចក្តីស្នើច្បាប់​នេះ និង​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ៕​
សូមសរសេរ​មកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

1 comment:

Anonymous said...


To my son Ah Chkuot Mam Sonando and Ah Lob Khem Veasna,

I've listened to your radio, your crazy voice, and your "matek prachea Pul Rath from your supporters Pram, Pram muoy Kbal" and I realized that you must be on drug for attacking incessantly the CNRP.

Can you make a comparison between the CNRP and the Yuon slave party CPP?

Which party is better? You should look beyond the tip of your nose and accept the fact that your stinky mouth has served only Yuon and its slave Hun Sen.

Your stupid association will never able to attract people to join you with erratic behavior.

I accept the fact that the CNRP has made unnecessary concessions to the Yuon slave party CPP, but we should not kill the CNRP for some mistakes it has made. It is a long road to liberate Cambodia from this evil Vietnam. We must have patience and perseverance.

I am not a CNRP's member, but it is unbearable for me to see you emulating or copying Sdach Chkuot Sihanouk’s demagogue by giving some Thnam Sreng, Thnam Phnek to people to come to listen to you attacking our own people.

Please think twice about the consequence of your actions if you really love Cambodia. The top priority is removing the Yuon slave party CPP first, then if you don’t like the CNRP’s leaders we can change them later.

93 Years Old Woman