A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 March 2015

Siem Reap is Asia's number one tourist destination and world's second tourist destination សៀមរាប​ជាប់​លេខ​១​នៅ​អាស៊ី​និង​លេខ​២​នៅ​លើ​ពិភពលោក​នៃ​គោលដៅ​ទេសចរណ៍

ទេសចរណ៍ ប្រាសាទ​បាយ័ន សៀមរាប ៦២០
ភ្ញៀវ​ទេសចរ​បរទេស​នាំ​គ្នា​ទៅ​ទស្សនា​ប្រាសាទ​បាយ័ន នៃ​បរិវេណ​អង្គរធំ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥
RFA/Hang Savyouth
ប្រភព​ពី​មន្ត្រី​ក្រសួង​ទេសចរណ៍ ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១១​ថ្ងៃ​ត្រង់​ថ្ងៃ​អង្គារ ទី​២៤ ខែ​មីនា ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ផ្នែក​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក ឈ្មោះ ធ្រីប អែដវ៉ាយសឺ (Trip Advisor) បាន​ប្រកាស​លទ្ធផល​ដែល​បាន​ពី​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ (Online) ថា ទីក្រុង​សៀមរាប​អង្គរ​របស់​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នៅ​ក្នុង​តំបន់​អាស៊ី និង​លេខ​២ នៅ​ក្នុង​ពិភពលោក។ ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ​នេះ ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី។
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា លោក ថោង ខុន បាន​ថ្លែង​ថា មន្ត្រី​នៃ​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ផ្នែក​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ឈ្មោះ ធ្រីប អែដវ៉ាយសឺ នឹង​មក​កាន់​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ​ក្នុង​គោល​បំណង​ប្រកាស​ពាន​រង្វាន់ និង​ជូន​ជ័យលាភី​ដល់​ទីក្រុង​សៀមរាប ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នៃ​គោលដៅ​ទេសចរណ៍​នៅ​ក្នុង​តំបន់​អាស៊ី និង​ចំណាត់​ថ្នាក់​លេខ​២ នៅ​ទូទាំង​ពិភពលោក។
លោក ថោង ខុន បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​ទេសចរណ៍​ជាមួយ​ផ្នែក​ឯកជន​នៅ​ក្នុង​សាលា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​មីនា ថា ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ផ្នែក​គោលដៅ​ទេសចរណ៍ ធ្រីប អែដវ៉ាយសឺ បាន​ជ្រើសរើស​ទីក្រុង​ទេសចរណ៍​ល្បីៗ​ចំនួន​២៥ នៅ​លើ​ពិភពលោក ដាក់​ឲ្យ​អ្នក​ទេសចរ​រាប់​រយ​លាន​នាក់​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ដាក់​ចំណាត់​ថ្នាក់​សម្រាប់​ឆ្នាំ​២០១៥។ លទ្ធផល​ដែល​បាន​ពី​ការ​បោះ​ឆ្នោត គឺ​ទីក្រុង​សៀមរាប​អង្គរ បាន​ជាប់​លេខ​១ នៅ​ក្នុង​តំបន់​អាស៊ី និង​លេខ​២ នៅ​ទូទាំង​ពិភពលោក៖ «យើង​បាន​ទទួល​ដំណឹង​ល្អ​ពិសេស​បំផុត​១ ហើយ​អាទិត្យ​ក្រោយ​នេះ ធ្រីប អែដវ៉ាយសឺ នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា មក​សៀមរាប​អង្គរ ដើម្បី​រៀបចំ​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​ជ័យលាភី​ឲ្យ​សៀមរាប​អង្គរ»
លោក ថោង ខុន បញ្ជាក់​ថា នៅ​ពេល​ដែល​ទីក្រុង​សៀមរាប​អង្គរ បាន​ជាប់​លេខ​១ នៃ​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​នេះ គឺ​ទីក្រុង​អ៊ីស្តាន់ប៊ុល (Istanbul) នៃ​ប្រទេស​ទួរគី (Turkey) ជាប់​លេខ​២ និង​ទីក្រុង​ហាណូយ (Hanoi) របស់​វៀតណាម (Vietnam) ជាប់​លេខ​៣។ ចំណែក​ចំណាត់​ថ្នាក់​នៅ​ក្នុង​ពិភពលោក គឺ​ទីក្រុង​ម៉ារ៉ាកេច (Marrakech) នៃ​ប្រទេស​ម៉ូណាកូ (Monaco) ជាប់​លេខ​១ និង​ទីក្រុង​សៀមរាប​អង្គរ​របស់​ខ្មែរ​ជាប់​លេខ​២ ហើយ​ទីក្រុង​អ៊ីស្តាន់ប៊ុល ជាប់​លេខ​៣។

ទោះ​យ៉ាង​ណា អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង នៅ​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​មោទនភាព​នេះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​រវល់​ប្រជុំ។
កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា កន្លង​ទៅ រដ្ឋាភិបាល​បាន​ឲ្យ​ទីក្រុង​សៀមរាប ជាប់​ជា​ទីក្រុង​ស្អាត​ក្នុង​ចំណោម​ទីក្រុង​បួន​ទៀត​ដែល​មាន​រហស្សនាម​ថា រំដួល​បី​ទង ម្ដង​រួច​មក​ហើយ។
ភ្ញៀវ​ទេសចរ សៀមរាប ៦១០
ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើរ​កម្សាន្ត​នា​បរិវេណ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៤។ RFA/Hang Savyouth
ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ទីក្រុង​សៀមរាប វិញ យល់​ឃើញ​ថា ថ្វី​ត្បិត​តែ​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ផ្នែក​គោលដៅ​ទេសចរណ៍ ធ្រីប អែដវ៉ាយសឺ បាន​ប្រកាស​ចំណាត់​ថ្នាក់​ឲ្យ​ទីក្រុង​សៀមរាប ជាប់​លេខ​១ ក៏ដោយ ក៏​ទីក្រុង​នេះ​នៅ​មិន​ទាន់​ស្អាត​ពេញលេញ​គ្រប់​លក្ខណៈ​នៅ​ឡើយ​ទេ។
អ្នក​ភូមិ​តាភុល ក្រុង​សៀមរាប លោក ឃិន វ៉ាន់ឌី មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ទីក្រុង​សៀមរាប បាន​ជាប់​ជា​ទីក្រុង​ស្អាត និង​ជាប់​លេខ​១ ផ្នែក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​ពេល​នេះ​ក៏ដោយ ក៏​ទីក្រុង​នេះ​នៅ​មាន​ចំណុច​មិន​ល្អ​នៅ​ឡើយ ដូចជា​ផ្លូវ​ថ្នល់​មាន​ដី​ហុយ​កណ្ដាល​ទីក្រុង លូ​បង្ហូរ​ទឹក​ចេញ​ពី​ក្រុង​កកស្ទះ សំរាម​នៅ​ចោល​ពាស​វាល​ពាល​កាល ព្រម​ទាំង​ពុំ​ទាន់​មាន​ទឹក​ស្អាត​គ្រប់គ្រាន់​ចែក​ចាយ​ក្នុង​ទីក្រុង ជាដើម៖ «ទន្ទឹម​នឹង​គេ​ដាក់​ពិន្ទុ​ឲ្យ​ហ្នឹង អាជ្ញាធរ​ក្រុង​ត្រូវ​ខំ​ប្រឹង​ធ្វើ​ផ្លូវ​ឲ្យ​ស្អាត ប្រមូល​សំរាម​ឲ្យ​ទាន់​ពេលវេលា​នៅ​ផ្សារ​សាមគ្គី នៅ​ផ្សារលើ គឺ​សំរាម​ស្អុយ​គគ្រុក​ពេញ​តែ​ក្រុង​ហ្នឹង​ឯង»
អាជ្ញាធរ​អប្សរា បាន​ប្រកាស​ថា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ គេ​បាន​ទទួល​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​ចំនួន​ជាង ២៣​ម៉ឺន​នាក់ ដោយ​មាន​ទទួល​ចំណូល​ជាង ៦៩​សែន​ដុល្លារ​អាមេរិក៕

4 comments:

Anonymous said...

Begin of Drgunzet's comment.

When the Thais sacked Angkor Thom, Khmer capital, did the Thai have to chase the Khmer to any other big cities? Did the Thais have to attack Khmer Krom?

Was there any Khmer army from Khmer Krom to come to the aids of Khmer capital?

Why the Chams was able to pass through Khmer Krom without a fight to traverse along Mekong river, always up to Tonle Sap to sack Khmer capital?

Khmer folks, you need to think about it. There was no Khmer Krom. That land was empty. You folks wiped out the Funanese who lived in the Mekong delta. They had built their temple with red-bricks just like the Chams. You built your temples with stones.

The Ming Chinese came to Mekong delta with Vietnamese wives. They transformed the salty marsh land into great farm lands. That was hundreds of years ago. Some Khmer moved to the Mekong delta to avoid the Thais.

There are 1.5 million Khmers and 20.5 million Vietnamese in the Mekong delta and you want to take over the Mekong delta. Geez, you must be beyond stupid. Are you out of your minds?

-Drgunzet-

Anonymous said...

Perhaps you need to educate yourself a bit on Khmer history there, shitnamese boy.

Sincerely,
STUPID youn...

Anonymous said...

Begin of Drgunzet's comment.

So, what is your Khmer history? Do you have a web link?

I really don't think you have any. Your behavior is typical of an inferior third-world person, throwing up some vague claim with nothing substantial to back up. It's like a smoke bomb.

Have you ever wonder why other races will always favor Vietnamese over Khmer?

-Drgunzet-

Anonymous said...

If you are that STUPID, maybe you can get a 5yrs old child in your neighborhood to help ? How old are you , shitnamese boy ?
Most of the time you seem very stupid and uneducated with you comments or it's just the youn ways of being educated?

Sincerely,
STUPID youn...