Contact author:
Vong Sokheng
បន្ទាប់ពីកិច្ចព្រមព្រៀងសម្រេចបានដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតកាលពីថ្ងៃសៅរ៍ សភាជាតិនឹងបន្ថែមអាសនៈពីរទៀតសម្រាប់ការបោះឆ្នោតលើកក្រោយ រយៈពេលធ្វើយុទ្ធនាការបោះឆ្នោតផ្លូវការនឹងត្រូវបន្ថយពី៣០ថ្ងៃមកត្រឹម២១ថ្ងៃ ដោយរយៈពេលបួនថ្ងៃសម្រាប់ការជួបជុំជាសាធារណៈ ហើយអង្គការក្រៅរដ្ឋាភិបាលត្រូវហាមមិនឲ្យ”ប្រមាថមាក់ងាយ”គណបក្សនយោបាយក្នុងអំឡុងពេលធ្វើយុទ្ធនាការ។
ដោយធ្វើបានតាមពេលកំណត់ដាក់ដោយខ្លួនឯងក្នុងការបញ្ចប់ការចរចាត្រឹមថ្ងៃទី២៨ខែកុម្ភៈនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានលេចមុខចេញពីការប្រជុំរយៈពេលបួនម៉ោងនៅសភាជាតិនាម៉ោង៨យប់ថ្ងៃសៅរ៍ ដោយបានប្រកាសឲ្យដឹងអំពីការសម្របសម្រួលគ្នាលើ១០ចំណុចនៃការមិនឯកភាពគ្នាដែលនៅសេសសល់រវាងគណបក្សទាំងពីរ។
ក្នុងសន្និសីទកាសែតដែលមានរយៈពេលតែបីនាទី និងមិនបានផ្តល់សេចក្តីពិស្តារអំពីការព្រមព្រៀងគ្នានោះ មេដឹកនាំទាំងពីរបាននិយាយថា ច្បាប់នេះនឹងត្រូវបញ្ជូនទៅសភាជាតិភ្លាម ដើម្បីឲ្យបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទ្វេបក្សថ្មី។
លោក រង្ស៊ី បានមានប្រសាសន៍ថា “យើងបានដោះស្រាយចំណុចដែលនៅសេសសល់ទាំងអស់ក្នុងស្មារតីដែលយើងបានលើកតម្កើងតាមរយៈស្មារតីផ្សះផ្សាជាតិ ផ្អែកលើវប្បធម៌សន្ទនា ដែលផ្តួចផ្តើមដោយគណបក្សទាំងពីរ ហើយបានបង្ហាញឲ្យឃើញថា វប្បធម៌សន្ទនានេះបាននាំមកជាវិជ្ជមាននូវលទ្ធផលផ្លែផ្កា”។
លោក ខេង បានថ្លែងយ៉ាងខ្លីគាំទ្រការអធិប្បាយរបស់លោក រង្ស៊ី មុនពេលអ្នកទាំងពីរចាកចេញដោយគ្មានឆ្លើយសំណួរឡើយ។
លោក ខេង បានមានប្រសាសន៍ថា “ខ្ញុំសូមគាំទ្រទាំងស្រុងនូវអ្វីដែលឯកឧត្តម សម រង្ស៊ី បាននិយាយមិញនេះ។ ពេញមួយល្ងាចនេះ ថ្នាក់ដឹកនាំតំណាងរាស្ត្រមកពីគណបក្សទាំងពីរបានធ្វើការជាមួយគ្នាដោយស្មារតីទទួលខុសត្រូវ និងខិតខំសម្រុះសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងអស់”។
ក្រុមការងារមកពីបក្សទាំងពីរបាននឹងកំពុងព្រាងវិសោធនកម្មច្បាប់បោះឆ្នោតចាប់តាំងពីឆ្នាំមុនមក ប៉ុន្តែនៅសល់ការមិនឯកភាពលើបញ្ហាជាច្រើនដូចជា អត្តសញ្ញាណអ្នកបោះឆ្នោត និងចំនួនអាសនៈសភា ទុកឲ្យថ្នាក់ដឹកនាំរបស់ខ្លួនពិភាក្សាសម្រេច។
ច្បាប់ថ្មីនេះជាផ្នែកមួយនៃកំណែទម្រង់ជាបន្តបន្ទាប់ដែលព្រមព្រៀងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកក្កដា ដើម្បីបញ្ចុះបញ្ចូលគណបក្សសង្គ្រោះជាតិឲ្យបញ្ចប់ពហិការមិនចូលសភារយៈពេល១០ខែរបស់ខ្លួន។
គណបក្សសង្គ្រោះជាតិបាននិយាយថា ការបោះឆ្នោតឆ្នាំ២០១៣មានការលួចបន្លំ ប៉ុន្តែបានព្រមព្រៀងថា ខ្លួននឹងទទួលយកអាសនៈរបស់ខ្លួន ប្រសិនបើធ្វើការកែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា គណបក្សប្រជាជនកម្ពុជាបានបន្ថែមប្រាំចំណុចសម្រាប់ការចរចាកាលពីថ្ងៃសៅរ៍ ប៉ុន្តែសំណើនាពេលថ្មីៗរបស់លោក ហ៊ុន សែន ដែលថាគណបក្សដែលធ្វើពហិការមិនចូលសភា ត្រូវផ្ទេរទៅឲ្យគណបក្សផ្សេងនោះ នៅមិនទាន់បានដោះស្រាយទេ ដោយទុកសម្រាប់ការចរចាបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។
លោក រង្ស៊ី បាននិយាយថា “ភាគច្រើនបំផុតនៃ១៥ចំណុចដែលនៅសេសសល់ត្រូវបានដោះស្រាយតែក្នុងពេលប៉ុន្មាននាទីប៉ុណ្ណោះ ហើយមានតែពីរឬបីចំណុចនៅមិនទាន់ដាច់ស្រេចនៅឡើយ។ ចំណុចទី១គឺទម្រង់១០១៨ ដែលគណបក្សសង្គ្រោះជាតិចាត់ទុកថាសំខាន់បំផុត”។
ក្រុមប្រឹក្សាឃុំសង្កាត់ចេញទម្រង់១០១៨ជាភ័ស្តុតាងនៃអត្តសញ្ញាណប័ណ្ណទៅឲ្យអ្នកបោះឆ្នោតដែលមិនមានអត្តសញ្ញាណប័ណ្ណ។ គណបក្សសង្គ្រោះជាតិបានចោទគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងស្ទើរគ្រប់ឃុំសង្កាត់ ថាបានប្រើប្រាស់ទម្រង់ទាំងនោះជាការលួចបន្លំឆ្នោត។
លោក រង្ស៊ី បាននិយាយថា គណបក្សប្រឆាំងកំពុងជំរុញឲ្យបោះបង់ប្រព័ន្ធនេះ ប៉ុន្តែបានដកខ្លួនថយវិញកាលពីថ្ងៃសៅរ៍ ដោយអនុញ្ញាតឲ្យប្រើទម្រង់ស្ទើរតែដូចគ្នានេះ ឲ្យតែមន្ត្រីមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនិងកែទម្រង់នេះត្រួួតពិនិត្យសិន។
លោកបាននិយាយថា “ឥឡូវនេះនីតិវិធីនឹងខុសគ្នា។ អ្នកបោះឆ្នោតណាដែលមិនមានអត្តសញ្ញាណប័ណ្ណ នឹងត្រូវគេចេញឲ្យឯកសារស្វ័យប្រវត្តិសម្រាប់គោលបំណងបោះឆ្នោត។ ឯកសារនេះនឹងត្រូវចេញរួមគ្នាដោយអាជ្ញាធរមូលដ្ឋាននិងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពោលគឺគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំសង្កាត់”។
លោក រង្ស៊ី បានមានប្រសាសន៍ថា គណបក្សកាន់អំណាចកាលពីថ្ងៃសៅរ៍ក៏សុខចិត្តឲ្យបង្កើនចំនួនអាសនៈសភាក្នុងខេត្តណាមួយ ដែលការបង្កើននេះខ្លួនបានបដិសេធមួយទសវត្សរ៍មកហើយ ប៉ុន្តែបានយល់ព្រមឲ្យបង្កើនចំនួនអាសនៈតែក្នុងខេត្តមួយប៉ុណ្ណោះ។
លោក រង្ស៊ី បាននិយាយថា “ខេត្តព្រះសីហនុនឹងមានអាសនៈបី មិនមែនមួយទៀតទេ។ នេះជាករណីលើកលែងមួយប៉ុណ្ណោះ ដែលគណបក្សប្រជាជនកម្ពុជាយល់ព្រម។ យ៉ាងហោចណាស់យើងបានទទួលអ្វីមួយជានិមិត្តរូបដែរ”។
គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈមួយគត់ក្នុងខេត្តព្រះសីហនុក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។ ប្រសិនបើលទ្ធផលបោះឆ្នោតនោះត្រូវបែងចែកជាថ្មីក្នុងចំនួនបីកៅអីវិញនោះ គណបក្សប្រជាជនកម្ពុជានឹងឈ្នះពីរកៅអី ហើយគណបក្សសង្គ្រោះជាតិបានមួយកៅអី។
លោក សម រង្ស៊ី បាននិយាយថា រយៈពេលធ្វើយុទ្ធនាការបោះឆ្នោតផ្លូវការឥឡូវនេះនឹងបន្ថយពីរយៈពេល៣០ថ្ងៃមកត្រឹម២១ថ្ងៃវិញ ដោយរដ្ឋបាលខេត្តនីមួយៗត្រូវជ្រើសរើសបួនថ្ងៃក្នុងអំឡុងពេលយុទ្ធនាការសម្រាប់គណបក្សដែលត្រូវដើរហែក្បួនតាមផ្លូវ។
ក្នុងអំឡុងពេល២១ថ្ងៃ អង្គការសង្គមស៊ីវិលនឹងហាមឃាត់មិនឲ្យចេញសេចក្តីថ្លែងការណ៍ ឬផ្តល់បទសម្ភាសដល់សារព័ត៌មានដែលប្រមាថមាក់ងាយគណបក្ស ពោលគឺជាសំណើដែលទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីអង្គការក្រៅរដ្ឋាភិបាលកាលពីរយៈពេលប៉ុន្មានខែកន្លងទៅនេះ ប៉ុន្តែគាំទ្រដោយគណបក្សទាំងពីរ។
លោក រង្ស៊ី បាននិយាយថា ៉ការប្រមាថមាក់ងាយ ៉នឹងជាបទប្បញ្ញត្តិទូទៅ ដោយមានសុពលភាពសម្រាប់មនុស្សគ្រប់រូប រួមមានបេក្ខជនបោះឆ្នោត និងសកម្មជនគណបក្ស ដែលនិយាយថា លោកអ្នកត្រូវតែធ្វើយុទ្ធនាការគោរពទៅតាមក្រមសីលធម៌ គឺលោកអ្នកមិនអាចប្រមាថមាក់ងាយ បង្កើតភាពជ្រួលច្របល់ ឬបញ្ហាផ្សេងៗបានទេ ៉។
លោក រង្ស៊ី បាននិយាយថា ៉មាត្រានេះនឹងសរសេរឲ្យទៅជាច្បាប់ ពោលគឺសង្គមស៊ីវិលត្រូវអព្យាក្រិត្យ ប៉ុន្តែម្យ៉ាងវិញទៀត សង្គមស៊ីវិលមានការធានាចំពោះសេរីភាពក្នុងការបញ្ចេញមតិ
ដូច្នេះ ពួកគេអាចការពារខ្លួនគេបាន ៉។
លោក រង្ស៊ី បានបញ្ជាក់ថា យោធា កងរាជអាវុធហត្ថ បុគ្គលិកតុលាការ និងមន្ត្រីរាជការ នឹងទទួលបានការអនុញ្ញាតឲ្យចូលរួមក្នុងយុទ្ធនាការបាន លុះត្រាតែពួកគេធ្វើខាងក្រៅម៉ោងធ្វើការ ស្លៀកពាក់សម្លៀកបំពាក់ស៊ីវិល ហើយមិនគំរាមកំហែងអ្នកបោះឆ្នោត។
អ្នកចរចាគណបក្សប្រជាជនកម្ពុជាបដិសេធមិនអត្ថាធិប្បាយចំពោះការចរចាទេ។ លោក កើត រិទ្ធ ជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបាននិយាយថា អ្នកចរចាថ្នាក់់កំពូលរបស់គណបក្សនឹងជួបគ្នាថ្ងៃនេះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានរិះគន់ចំពោះការតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាលនៅ ៉អព្យាក្រិត្យ ៉ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ក្នុងពេលនោះមន្ត្រីយោធានិងឧកញ៉ា នឹងទទួលបានការអនុញ្ញាតឲ្យចូលរួម។ លោកបញ្ញា បាននិយាយថា ៉នេះជាការរើសអើង ហើយគឺជាស្តង់ដារពីរ ដែលតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាលនៅអព្យាក្រិត្យជាដាច់ខាត ៉។
លោក បញ្ញា បាននិយាយបន្ថែមថា ៉ពួកគេនឹងអនុញ្ញាតឲ្យអ្នកជំនួញនិងឧកញ៉ាចូលរួមក្នុងយុទ្ធនាការ ដោយគ្មានការកំណត់ ហើយថែមទាំងអនុញ្ញាតឲ្យសារព័ត៌មានខ្លះ ធ្វើការឃោសនាឲ្យគណបក្ស។ តើវាមានការខុសគ្នារវាងអ្នកជំនួញទាំងនេះនិងអង្គការក្រៅរដ្ឋាភិបាលយ៉ាងដូចម្តេ៉ច? ៉។
លោក បញ្ញា បាននិយាយថា ៉ពួកគេគួរតែព្រួយបារម្ភអំពីយោធា នគរបាល និងមន្ត្រីតុលាការ ពោលគឺជាអ្នកដែលមានភារកិច្ចផ្ទាល់ក្នុងការអនុវត្តសន្តិសុខការបោះឆ្នោត និងដំណោះស្រាយទាក់ទងនឹងជម្លោះការបោះឆ្នោត ដែលចូលរួមក្នុងយុទ្ធនាការបោះឆ្នោត គឺមិនមែនអង្គការក្រៅរដ្ឋាភិបាលទេ។
លោក ធន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បាននិយាយថា លោកព្រួយបារម្ភចំពោះការហាមប្រាម ៉ការប្រមាថមាក់ងាយ ៉ ដែលគណបក្សនឹងបកស្រាយទូលំទូលាយពេក ហើយថានឹងមិនមានការការពារការរិះគន់ស្របច្បាប់នោះទេ។ លោក សារ៉ាយ ក៏បានបញ្ជាក់បន្ថែមថា ការកាត់បន្ថយរយៈពេលឃោសនាឲ្យនៅត្រឹម២១ថ្ងៃ ដោយមានការជួបជុំរយៈពេលបួនថ្ងៃ ក្នុងមួយខេត្តៗ នឹងធ្វើឲ្យមានបញ្ហាលំបាកសម្រាប់គណបក្សតូចតាច ក្នុងការផ្សព្វផ្សាយឈ្មោះរបស់ពួកគេឲ្យគេស្គាល់ទូទាំង២៤ខេត្តនិងក្រុងភ្នំពេញ។
លោក រង្ស៊ី បាននិយាយថា វិសោធនកម្មច្បាប់នឹងត្រូវបញ្ជូនទៅសភានៅខែនេះ បើទោះបីជា លោក ហ៊ុន សែន មានប្រសាសន៍ថា លោកនឹងមិនឲ្យមានច្បាប់នោះទេ ប្រសិនបើច្បាប់នោះមិនបានបញ្ចូលទៅក្នុងបទប្បញ្ញត្តិដើម្បីចែកអាសនៈនៃគណបក្សដែលធ្វើពហិការមិនចូលសភា។
លោក រង្ស៊ី បានមានប្រសាសន៍ ៉អ្វីដែលខ្ញុំបានឮពីលោក ស ខេង កាលពីម្សិលមិញគឺថា គណបក្សប្រជាជនកម្ពុជាគ្រាន់តែលើកសំណើនេះប៉ុណ្ណោះ។ មិនមានលក្ខខណ្ឌដែលថា គួរនឹងបញ្ចូលទៅក្នុងច្បាប់បោះឆ្នោត ហើយក៏មិនបានកំណត់ថា គួរនៅក្នុងច្បាប់នេះដែរ ៉។
លោក រង្ស៊ី បានបញ្ជាក់ថា ៉នឹងមិនមានការធ្វើពហិការទេ ប្រសិនបើការបោះឆ្នោតត្រឹមត្រូវ។ ហេតុអីក៏មានការតវ៉ា? សំណួរនោះអាចមិនទាក់ទងគ្នាទេ ៉៕ រើននិងនិត
1 comment:
To my son Ah Chkuot Mam Sonando and Ah Lob Khem Veasna,
I've listened to your radio, your crazy voice, and your "matek prachea Pul Rath from your supporters Pram, Pram muoy Kbal" and I realized that you must be on drug for attacking incessantly the CNRP.
Can you make a comparison between the CNRP and the Yuon slave party CPP?
Which party is better? You should look beyond the tip of your nose and accept the fact that your stinky mouth has served only Yuon and its slave Hun Sen.
Your stupid association will never able to attract people to join you with erratic behavior.
I accept the fact that the CNRP has made unnecessary concessions to the Yuon slave party CPP, but we should not kill the CNRP for some mistakes it has made. It is a long road to liberate Cambodia from this evil Vietnam. We must have patience and perseverance.
I am not a CNRP's member, but it is unbearable for me to see you emulating or copying Sdach Chkuot Sihanouk’s demagogue by giving some Thnam Sreng, Thnam Phnek to people to come to listen to you attacking our own people.
Please think twice about the consequence of your actions if you really love Cambodia. The top priority is removing the Yuon slave party CPP first, then if you don’t like the CNRP’s leaders we can change them later.
93 Years Old Woman
Post a Comment