ដោយ៖ ឡាយ សាមាន | ថ្ងៃអង្គារ ទី10 មិនា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
ក្រុមមន្ត្រីអង្គការសហប្រជាជាតិ និងសង្គមស៊ីវិលនៅកម្ពុជា ភាគច្រើនសម្តែងការព្រួយបារម្ភចំពោះសេចក្តីព្រាងសេចក្តីស្នើច្បាប់បោះឆ្នោតថ្មី ដោយមើលឃើញថា ច្បាប់នេះប្រាសចាកពីរដ្ឋធម្មនុញ្ញកម្ពុជា និងប៉ះពាល់ដល់ស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។
ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត និងសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីម្សិលមិញ បើទោះជាសង្គមស៊ីវិលភាគច្រើនមិនចូលរួមយោបល់។
សេចក្តីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សូរិយា ស៊ូប៊ែឌី ចុះថ្ងៃទី៩ ខែមីនានេះ ឲ្យដឹងថា លោកស្វាគមន៍ចំពោះការសម្រេចចិត្តឲ្យមានសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈលើសេចក្តីព្រាងច្បាប់នេះ។ តែលោកថា បក្សទាំងពីរដែលអ្នកបង្កើតច្បាប់នេះមិនត្រូវចរចាឆ្ងាយពីស្តង់ដាសិទ្ធិមនុស្សជាតិ និងអន្តរជាតិនោះទេ។ លោកមានប្រសាសន៍ថា«ដំណើរការពិគ្រោះយោបល់នេះត្រូវតែបន្តជាមួយនឹងពេលវេលាគ្រប់គ្រាន់ ដើម្បីឱ្យអស់អ្នកដែលពាក់ព័ន្ធបានជជែកពិភាក្សាឬផ្តល់អនុសាសន៍មួយចំនួនក្នុងច្បាប់នេះ មុនពេលបន្តដំណើរទៅឲ្យសភាអនុម័ត»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា បន្ទាប់ពីបានអានច្បាប់បោះឆ្នោតថ្មីនេះ ឃើញថាមានមាត្រាមួយចំនួនផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងដាក់កំហិតលើសកម្មភាពអង្គការសង្គមស៊ីវិលក្នុងសម្តែងមតិ។ លោកស្រីសង្ឃឹមថា បក្សទាំងពីរនឹងពិចារណារៀបចំឲ្យមានកិច្ចពិភាក្សាថ្មីមួយទៀត និងទទួលយកអនុសាសន៍សង្គមស៊ីវិលក្នុងការកែលម្អច្បាប់នេះឲ្យមានគុណភាព បើពុំនោះទេ សង្គមស៊ីវិល នឹងស្នើទៅឧត្តមស្នងការសហប្រជាជាតិឲ្យបកស្រាយច្បាប់នេះ។ លោកស្រីមានប្រសាសន៍ថា «ខ្ញុំចាប់អារម្មណ៍ចំពោះកងយុទ្ធពលខេមរភូមិន្ទ នគរបាលជាតិ មន្ត្រីតុលាការ ដែលតួនាទីគាត់ត្រូវតែដាច់ឆ្ងាយពីនយោបាយនេះ បែរជាគាត់អាចចូលរួមយ៉ាងសកម្មក្នុងការឃោសនាសម្រាប់គណបក្សណាមួយហ្នឹង ក្នុងក្របខ័ណ្ឌថាគាត់ធ្វើការក្រៅម៉ោង។ កន្លែងនេះគឺជាចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍មែនទែន ព្រោះថាថ្មីៗនេះយើងឃើញថា គណបក្សប្រជាជនកម្ពុជាគាត់ដាក់បញ្ចូលនូវមន្ត្រីយោធា និង តុលាការហ្នឹងចូលទៅក្នុងតួនាទីសំខាន់នៃគណបក្ស ដែលនេះជាចំណុចមួយដែលគួរឲ្យគ្រោះថ្នាក់»។
ប្រធានក្រុមការងារកំណែទម្រង់ច្បាប់បោះឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា ក្នុងសេចក្តីស្នើច្បាប់បោះឆ្នោតថ្មីនេះ មិនមែនរឹតបណ្តឹងសង្គមស៊ីវិលទាំងស្រុងនោះទេ គឺអនុញ្ញាតឲ្យសង្គមស៊ីវិលអាចរិះគន់ទៅលើយន្តការ ឬនីតិវិធីនូវអ្វីដែលសង្គមស៊ីវិលរកឃើញថាមានភាពមិនប្រក្រតីនៃការបោះឆ្នោត។ តែលោកថា សង្គមស៊ីវិវលមិនអនុញ្ញាតឲ្យយកទីតាំងរបស់ខ្លួនសម្រាប់ឃោសនាបោះឆ្នោត មិនត្រូវចេញថ្លៃសោហ៊ុយជួយអង្គការសង្គមស៊ីវិល និងប្រមូលផ្តុំប្រជាពលរដ្ឋឃោសនាឲ្យបក្សនោះទេ។ លោកមានប្រសាសន៍ថា «ហើយដោយឡែក ចំពោះក្នុងនាមអង្គការសង្គមស៊ីវិលគឺគេមិនបិទសិទ្ធិទេ គេត្រូវបានគោរព នៅក្នុងច្បាប់ហ្នឹងក៏បានចែងអំពីការមិនត្រូវរារាំងដល់សិទ្ធិនៃការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិលទាំងអស់ហ្នឹងដែរ។ ដូច្នេះខ្ញុំយល់ឃើញថា វាហាក់បីដូចជាមានការធានាមួយគ្រាន់បើដែរ ខុសពីមុនដែលអង្គការសង្គមស៊ីវិលលោកមានការព្រួយបារម្ភ»។
សមាជិកក្រុមការកំណែទម្រង់ច្បាប់បោះឆ្នោត លោក កើត រិទ្ធិ មានប្រសាសន៍ថា លោកសោកស្តាយដែលសង្គមស៊ីវិលមួយចំនួនមិនចូលរួមសិក្ខាសាលាពិគ្រោះយោបល់ដែលបក្សទាំងពីរបានរៀបចំឡើង ដើម្បីឲ្យសង្គមស៊ីវិលផ្តល់ជាអនុសាសន៍នៅពេលនោះ។ យ៉ាងនេះក្តីលោកថា ចំពោះការស្នើឲ្យមានការរៀបចំកិច្ចពិភាក្សាថ្មីមួយទៀតលើច្បាប់បោះឆ្នោតនោះ អាស្រ័យលើថ្នាក់ដឹកនាំជាអ្នកសម្រេច។ លោកមានប្រសាសន៍ថា «NGOមានច្រើន៤ពាន់NGO មិនចាំថាគាត់ចូលមិនចូល ប៉ិនគ្រាន់ថាគាត់មិនចូល។ គាត់ចង់លើកអីលើកទៅម្សិលមិញគេបើកចំហតើ ចូលទៅនិយាយក្នុងហ្នឹងទៅ ម៉េចបានធ្វើក្រៅឆាកអញ្ចឹង។ គេមានមូលដ្ឋាន គេបកស្រាយ គេពន្យល់គ្នាទៅវិញទៅមក បកស្រាយលើទឡ្ហីករណ៍មួយគំន»។
ប៉ុន្តែក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នឹងមិនឲ្យមានការពិគ្រោះយោបល់បន្ថែមទៀតលើសេចក្តីព្រាងច្បាប់នេះទេ។ លោកមានប្រសាសន៍ថា «ក៏មានអង្គការក្រៅរដ្ឋាភិបាលខ្លះគេធ្វើពហិការ ក៏ប៉ុន្តែសួរថាពហិការហ្នឹងគេងាប់អី! គេមិនងាប់ទេ រលូនទៅមុខ ហើយឥឡូវឮសូរបញ្ចេញសម្លេងថា បើសភាហៅម្តងទៀតគេនឹងទៅ... គ្មានពេលទេ! ទៅឬមិនទៅមិនរឿងអស់លោកឯងទេ! វាគ្មានអាណាតម្រូវចិត្តរបស់លោកឯងប៉ុន្មានអ្នកហ្នឹងទេ។ អាហ្នឹងជាប្រភេទជំងឺតួឯក បាត់មុខគេវាមិនសូវល្បី។ អើ! បាត់តែម្តងទៅ!»។
យ៉ាងណាក៏ដោយ តំណាងអង្គការសង្គមស៊ីវិល ចំនួន៦០ មិនគាំទ្រចំពោះសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត និងសេចក្ដីព្រាង សេចក្ដីស្នើច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលក្រុមការងារគណបក្សទាំងពីរ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ កាលពីថ្ងៃទី ៩ ខែ មិនា នោះទេ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
2 comments:
The CNRP,
First of all, I want to remind you that you’ve ALREADY paid the thief CPP the price to get a fair NEC. You paid the price by allowing the loser Hun Sen won the election. That was a heavy price.
Why do you let the devil Hun Sen dictates the formation of the new NEC by agreeing to let the CPP ties your hands and Khmer people’s hands.
Here are some of the clauses that are detrimental to you and to Cambodia’s existence:
1- Allowing the Armed force to participate in the election’s campaign. The Armed force belongs to Cambodia, not to the CPP.
2- Prohibit people from chastising “Chor Luoch Cheat”.
3- Millions of Yuon have illegally crossed into Cambodia. Now, Khmer people cannot say anything bad about these Yuon. This is one more giant step toward the completion of the Vietnamization of Cambodia.
Why Vietnam does not want Khmer people to call them Yuon?
Because Yuon used to buried Khmer in the dirt and used Khmer’s heads to cook Tea. That’s why Yuon don’t want this bad history to linger and made Yuon look bad. And also Yuon stole Kampuchea Krom.
4- Confiscation of MP’s seat. So, in this next election, after the CPP cheats the election again, the CPP must shut its mouths.
5- Etc….
The CNRP,
How can you win the election and save Cambodia when you let this devil Hun Sen cut your arms already?
Do you know how to say NO to Ah Kbot Cheat Hun Sen’s demand ??
I say again, you have already paid the price to get a GOOD new NEC when you let the loser CPP won the election. You must stop giving in to Ah Hun Sen’s threat.
If you want to protest the new election law, this is the RIGHT TIME AND THE ONLY TIME that you can walk out of the National Assembly and Khmer people will support you and the International Community will understand your patriotic intention.
Bun Thoeun
Correction on #4
4- Confiscation of MP’s seat. So, in this next election, after the CPP cheats the election again, the CNRP must shut its mouths.
Bun Thoeun
Post a Comment