A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 March 2015

Heng Samrin refused to send a letter requesting the cancellation of revenue collection from Angkor Wat by Sok Kong company លោក ហេង សំរិន មិន​បញ្ជូន​លិខិត​សុំ​បញ្ឈប់​ក្រុមហ៊ុន​សុខ​គង់ ពី​ការប្រមូល​លុយ​ចូល​ទស្សនា​អង្គរ​ទៅ​រដ្ឋាភិបាល​​

ដោយ៖​ ណុល ដា​រ៉ា​ | ថ្ងៃអង្គារ ទី10 មិនា 2015 | 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាថ្លែង​ក្នុង​សមាជ​គណបក្ស​ប្រជាជន​កម្ពុជា នាពេលកន្លងមក (រូបថត៖ sarah)
​ប្រធានរដ្ឋសភា​ជាតិ​ច្រានចោល​សំណើ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង សុំឲ្យ​រដ្ឋាភិបាល​បញ្ឈប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​មួយ​ក្នុង​ការប្រមូល​ចំណូល​លក់​ប័ណ្ណ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ ដែល​តំណាងរាស្ត្រ​ខេត្ត​នេះ​រកឃើញថា បាត់​ចំណូល​៨៥​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៤ ។​
លោក ហេង សំរិន នៅ​ថ្ងៃ​៩ ខែ​មីនា បាន​ចារ​លើ​លិខិត​របស់​លោក អ៊ុំ សំអាន ដែល​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន ឲ្យ​បញ្ឈប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សុខាអូតែល របស់លោក សុខ គង់ ថា «​ខ្ញុំ​គិតថា កិច្ចការ​នេះ​ទុក​ឲ្យ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម នៃ​រដ្ឋសភា​ជា​អ្នក​ធ្វើ​វិញ​» ។​
លោក អ៊ុំ សំអាន មានប្រសាសន៍​ជា​មួយ VOD នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​មីនា​ថា​ក្នុងនាម​តំណាងរាស្ត្រ លោក​មាន​សិទ្ធិ​សរសេរ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី ហើយ​បើ​តាម​មាត្រា​៩៦​នៃ​រដ្ឋធម្មនុញ្ញ ប្រធានសភា​គ្មាន​សិទ្ធិ​បដិសេធ​ក្នុង​ការបញ្ជូន​លិខិត​របស់​តំណាងរាស្ត្រ​ទៅ​រដ្ឋាភិបាល​នោះ​ទេ ។ លោក​ថា ក្នុងករណី​នេះ​លោក​ហេង សំរិន ប្រើ​សិទ្ធិ​អំណាច​របស់​ខ្លួន​ជា​ប្រធានសភា​ហួស​ព្រំដែន ។ លោក​បន្តថា លោក​នឹង​ពិភាក្សា​ជាមួយ​តំណាងរាស្ត្រ​ផ្សេងទៀត ក្នុង​ការប្ដឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យ​បកស្រាយ​មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ​នេះ ។​
លោក អ៊ុំ សំអាន បន្តថា​លោក​គ្មាន​ជំនឿ​ថា គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម ដែល​ជា​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា នឹង​កោះហៅ​ភាគី​ពាក់ព័ន្ធ​នោះ​មក​សាកសួរ​ទេ «​ក្រុមហ៊ុន សុខ គង់ នៅ​នេះ​គឺ​គាត់​មាន​ឥទ្ធិពល​ណាស់ គាត់​ជិតដិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ហើយ​ក៏​គាត់​វា​ប៉ះពាល់​ផលប្រយោជន៍ ឃុបឃិត​គ្នា​រឿង​កេង​យក​លុយ​ពី​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ដូច្នេះ​បាន​រឿងនេះ បាន​សម្ដេច ហេង សំរិន​មិន​បញ្ជូន​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​គាត់​ថា​ទុក​ឲ្យ​គណកម្មការ​ទី​២​ដោះស្រាយ​រឿង​ហ្នឹង​ទៅ​ធ្វើ​កិច្ចការ​ហ្នឹង ។ ប៉ុន្តែ​យើង​ដឹង​ហើយ ប្រធាន​គណៈកម្មការ​ទី​២ លោក ជាម យៀប មកពី​គណបក្ស​ប្រជាជន ហើយ​ខាង​នោះ​៥ ខាង​សង្គ្រោះ​ជាតិ​៤ បើសិន​ជា​ប្រធាន​គេ​មិន​ដោះស្រាយ មិន​អញ្ជើញ​អ្នក​ដែល​ពាក់ព័ន្ធ​មក​ដោះស្រាយ​រឿង​បញ្ឈប់​ក្រុមហ៊ុន​សុខ​គង់​ហ្នឹង​ទេ គឺ​មិន​អាច​អញ្ជើញ​គេ​មក​បាន​ទេ​» ។​

VOD ព្យាយាម​សុំ​ការបំភ្លឺ​ពី​ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា លោក ជាម យៀប ដែរ​ប៉ុន្តែ​លោក​មិន​ទទួល​ទូរ​សព្ទ ។​
សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ហៅ​កាត់​ថា ERA លោក យង់ គិមអេង មានប្រសាសន៍ថា ប្រធាន​សភា​មាន​តួនាទី​សម្របសម្រួល​ទំនាក់ទំនង​រវាង​តំណាងរាស្ត្រ ទៅ​រដ្ឋាភិបាល​ឲ្យបាន​ត្រឹមត្រូ​វ​តាមច្បាប់ ។ លោក​យល់ថា ប្រធានសភា​គ្មាន​ហេតុផល​អ្វី​ក្នុងការ​បដិសេធ​មិន​បញ្ជូន​លិខិត​របស់​តំណាងរាស្ត្រ​ទៅ​នាយក​រដ្ឋមន្ត្រី​នោះ​ទេ «​ការ​ចារ​បញ្ជូនទៅ​មិនមែន​បានន័យថា ប្រធាន​សភា​យល់ព្រម ឬ​មិន​យល់ព្រម​ទៅ​លើ​អាហ្នឹង​ទេ ប៉ុន្តែ​វា​គ្រាន់តែ​ថា ជា​ដំណើរការ​មួយ​ដែល​គាត់​បាន​ជួយ​សម្របសម្រួល​ទៅ​ដល់​សមាជិក​សភា​របស់​គាត់​ហ្នឹង ដើម្បី​ឲ្យ​អាច​និង​មាន​ការទាក់ទង ឬ​ក៏​ព័ត៌មាន​ហ្នឹង​ទៅ​ដល់​រដ្ឋាភិបាល​បាន ឲ្យបាន​ដឹង បានឮ ឲ្យ​រដ្ឋាភិបាល​ពិចារណា ធ្វើ​ការចាត់ការ ឬ​មិន​ចាត់ការ​» ។​
បើ​តាម​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក​អ៊ុំ សំអាន ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​៣ ខែ​មីនា ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ខ្លឹមសារ​ថា លោក​ស្នើឲ្យ​នាយករដ្ឋមន្ត្រី​បញ្ឈប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​របស់​លោក សុខ គង់ ក្នុង​ការប្រមូល​ចំណូល​ពី​ការ​ទស្សនា​អង្គរវត្ត​របស់​ទេសច​របរ​ទេស ព្រោះ​ផ្អែកលើ​ការ​គណនា​របស់លោក​ឃើញថា ចំណូល​សម្រាប់ឆ្នា​២០១៤ គួរតែ​ទទួល​បាន​១៤៤​លាន​ដុល្លារ មិនមែន​៥៩​លាន​ដុល្លារ ដូច​របាយការណ៍​របស់​អាជ្ញាធរ​[​ជាតិ​]​អប្សរា​នោះទេ ដែល​ចំនួន​នេះ​ខុស​គ្នា​ដល់​ទៅ​៨៥​លាន​ដុល្លារ ៕
សូម​សរសេរ​មក​លោក ណុល ដា​រ៉ា តាមរយៈ dara@vodhotnews.com

1 comment:

Anonymous said...

Begin of Drgunzet's comment.

It is very difficult to do business in Cambodia.

1. I read an article, when the Westerners open successful restaurants or shops in Siem Reap, the Cambodian landlords would suddenly jacked up the rent one thousand percent or more, drive the business away. Then they replaced the business with Cambodian ones, doing the same thing.

2. If you are a successful business person, you might got murdered by the local Cambodians unless you have protection from the Cambodian government.

3. If you are light skinned and own good farms or business, the local will accuse you as Yuon and try to take away your land and business.

4. If you are Cambodians from America coming back to Cambodia to help, you might be trapped by the locals, accused of wrong doings then got ripped off by the Cambodian locals. This happened to Ronnie Yimsut a couple years ago. Last year another prominent Cambodian American couple went to jail in Cambodia too. They were the leaders of the Cambodian community in USA.

What a sad country. What a sick people.

-Drgunzet-