ចុះផ្សាយនៅថ្ងៃ 02/03/2015
ដោយ ស៊ុន មេសាrfi
ការជួបចរចាគ្នារវាងគណបក្សប្រជា ជន និង គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៤។RFI/ Siv Channa
គ្មានអ្វីជាអាថ៌កំបាំងទៀត ទេសម្រាប់ខ្លឹមសារនៃកិច្ ចចរចារវាងគណបក្សប្រជាជនកម្ ពុជានិងសង្គ្រោះជាតិកាលពីថ្ ងៃសៅរ៍។ គណបក្សទាំងពីរបានយល់ព្រមបង្ កើនអាសនៈសភាដល់ ១២៥ កាត់បន្ថយយុទ្ធនាការឃោសនា មកនៅ ២១ ថ្ងៃ និងអាចអនុញ្ញាតឲ្យកងកម្លាំ ងប្រដាប់អាវុធអាចឃោសនាបាន ដោយគ្មានឯកសណ្ឋាន។
ខ្លឹមសារនៃកិច្ចចរចានេះត្ រូវបានលោក ប៊ិន ឈិន ប្រធានក្រុមចរចាគណបក្សប្រជា ជនកម្ពុជាទម្លាយឲ្យដឹងនៅក្ នុងពិធីសន្និបាតបូកសរុបកា រងារប្រចាំឆ្នាំរបស់ក្រសួង រៀបចំដែនដីនគរូបនីយកម្មនិង សំណង់នៅព្រឹកថ្ងៃចន្ទទី២ មីនានេះ។ លោក ប៊ិន ឈិន បានប្រាប់អ្នកចូលរួមសន្និបា តថា ខ្លឹមសារនៃកិច្ចចរចាមានបី ចំណុចសំខាន់៖
ទី១ ការបង្កើនអាសនៈរដ្ឋសភាពី ១២៣ ដល់ ១២៥ ពោលគឺបង្កើននៅខេត្តព្រះសី ហនុពីមួយកៅអីនាពេលបច្ចុប្ បន្នឲ្យដល់៣កៅអី។
ទី២ គឺយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវបានកំណត់ត្រឹម ២១ថ្ងៃប៉ុណ្ណោះ ខុសពីមុនដែលមានរយៈពេលមួយខែ ក្នុងនោះគណបក្សនីមួយៗអាចដង្ ហែការឃោសនាបានតែបួនដងប៉ុណ្ ណោះ។ បើហែលើសពីនេះនឹងត្រូវផាកពិ ន័យ។
និងទី៣ កងកម្លាំងប្រដាប់អាវុធវិញអាច ចូលរួមសកម្មភាពឃោសនាបោះឆ្នោត បានតែមិនត្រូវពាក់ស័ក្តិនិ ងឯកសណ្ឋានទេ។ ក្រៅពីនោះ គណបក្សទាំងពីរក៏បានឯកភាពមិ នអនុញ្ញាតឲ្យសង្គមស៊ីវិលជា តិ និងអន្តរជាតិចួលរួមសកម្មភា ពឃោសនានយោបាយទេ។ ប្រសិនបើមានពួកគេត្រូវផាកពិ ន័យពី ១០ ទៅ ២០ លានរៀល។
សូមបញ្ជាក់ថា គណបក្សទាំងពីរនឹងត្រូវបន្ត ពិភាក្សាគ្នាទៀតនៅរសៀលថ្ងៃ ចន្ទនេះដើម្បីកែសម្រួលខ្លឹ មសារ និងត្រួតពិនិត្យពាក្យពេចន៍មួ យចំនួន។ នេះបើយោងតាមការបញ្ជាក់ពីលោ ក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះ ជាតិដែលបានថ្លែងប្រាប់វិទ្ យុបារាំងអន្តរជាតិ។
នៅពេលបិទបញ្ចប់ការចរចា កាលពីល្ងាចថ្ងៃសៅរ៍ លោកសម រង្ស៊ី បានហៅលទ្ធផលនេះថាជាស្មា រតីរួបរួមជាតិដោយឈរលើវប្ បធម៌សន្ទនា និងអាចជាកំណត់ត្រាប្រវត្តិសា ស្ត្រមួយដែលបញ្ជាក់ថា អ្នកនយោបាយខ្មែរគ្រប់និន្នា ការអាចធ្វើការជាមួយគ្នាបាន។ លោក ស ខេង តំណាងគណបក្សប្រជាជនកម្ពុជា ក៏បានយល់ស្របជាមួយលោក សម រង្ស៊ី និងបានអះអាងថា នឹងជំរុញកិច្ចការនេះឲ្យចេ ញជាធរមានក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ អង្គការសង្គមស៊ីវិលបានរិះ គន់គណបក្សទាំងពីរថាបានគិ តតែពីផលប្រយោជន៍នយោបាយរៀ ងៗខ្លួនច្រើនជាងប្រយោជន៍រួម៕
1 comment:
រឿងនេះហ៊ុន សែនបានប្រកាសជាយូរមកហើយ លុះដាក់អង្គប្រជំុ សម រង្សី ក៏លើកដៃពីរយល់ព្រមភ្លាម អ្វីក៏ដោយឲ្យតែហុន សែនចង់បាន សម រង្សី មិនដែលជំុទាស់ទេ បោះឆ្នោតលើកនេះប្រហែលគ្មានផ្លូវទេ បើមេដឺកនាំ យើងមិនសូវមានប្រាជ្ញា ។
Post a Comment