A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 March 2015

Cheam Yeap dismisses allegations of corruption in the parliament [Cheam Yeam is protecting his political friends] លោក ជាម យៀប ច្រាន​ចោល​ការចោទប្រកាន់​ករណី​ពុករលួយ​ថវិការដ្ឋ​សភា​​

Read the article in English here.

ដោយ៖​ ណាត សុភាព​ | ថ្ងៃព្រហស្បតិ៍ ទី12 មិនា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ជាម យៀប (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​រដ្ឋ​សភា​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ (រូបភាព៖ ទេព សូនី)
​ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា លោក ជាម យៀប ច្រាន​ចោល​ការចោទប្រកាន់​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដែល​បាន​អះអាង​ថា​ការចំណាយ​ថវិកាដ្ឋ​សភា​កាលពី​ឆ្នាំ​មុន​គ្មាន​តម្លាភាព នាំឲ្យ​បាត់បង់​យ៉ាងតិ​ចជិត​៦​លាន​ដុល្លារ ។​
​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១០ ខែ​មិនា គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា​បាន​សួរដេញដោល​អគ្គលេខាធិកា​រដ្ឋា​ន​រដ្ឋសភា លោក ឡេង ប៉េងឡុង ពី​ការប្រើប្រាស់​ថវិកា​រដ្ឋ​សភា​កន្លងទៅ​ដើម្បី​ធានា​ពី​តម្លាភាព ។ អនុប្រធាន​នៃ​គណៈកម្មការ​នេះ លោក សុន ឆ័យ បាន​អះអាង​ថា តាម​ការពិនិត្យ​រក​ឃើញ​ថា ថវិកា​ជាតិ​ដែល​ប្រើ​ចំ​គោលដៅ​ប្រកបដោយ​តម្លាភាព​នោះ អាច​អស់​ត្រឹម​២០​ទៅ​២៥​ភាគរយ​នៃ​ថវិការ​ដែល​បាន​ចំណាយ​ប៉ុណ្ណោះ ។ លោក​យល់​ថា​ច្រើន​ឆ្នាំ​មកនេះ ថវិកា​ជាតិ​អាច​បាត់បង់​តាម​អំពើ​ពុករលួយ​នេះ ។​
​លោក សុន ឆ័យ បានឲ្យដឹង​ទៀតថា លោក ឡេង ប៉េងឡុង បាន​ព្យាយាម​មិន​បង្ហាញ​ឯកសារ​ជាច្រើន​ទៀត ដែល​លោក​ទាមទារ​ដើម្បី​ផ្ទៀងផ្ទាត់​ពី​ការប្រើប្រាស់​ថវិកាជាតិ​ដោយ តម្លាភាព​ដោយ​អះអាងថា ចាំ​មាន​បញ្ជា​ពី​ប្រធានរដ្ឋសភា​ជាមុនសិន ។​
​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​រដ្ឋ​សភា​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា នៃ​រដ្ឋសភា​លោក ជាម យៀប បាន​ច្រានចោល​ការអះអាង​នេះ ដោយ​លោក​លើកឡើង​ថា គ្រប់​ការចំណាយ​នៅក្នុង​រដ្ឋសភា​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ត្រឹមត្រូវ ពី​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ។ លោក​ថា ការលើកឡើង​របស់​លោក សុន ឆ័យ ជា​ការស្រមើស្រមៃ និង​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ភស្តុតាង​ច្បាស់លាស់ ។​
​លោក ជាម យៀប មានប្រសាសន៍ថា «​ក្នុងការ​ចំណាយ​នេះ បើសិន​ជា​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​យកទៅ​ពិនិត្យ​ហើយ​មិន​ត្រឹមត្រូវ មិន​អាច​ទិញ​បានទេ អត់​បាន​ទេ ។ ពុំមែន​រដ្ឋសភា​ជា​អ្នក​កាន់​លុយ​ទេ​... យក​ទៅ​ពិនិត្យ​មើល​ទៀត ហើយ​ទៅ​សួរ​តម្លៃ​យ៉ាងម៉េច​យ៉ាងម៉េច សមស្រប​ត្រឹមត្រូវ​ទៅ​តាម​ហ្នឹង​ដែរ​ទេ បាន​គេ​ឲ្យ​លុយ​មក​» ។​
​ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក ឡេង ប៉េងឡុង បដិសេធ​មិន​ព្រម​ផ្ដល់​ឯកសារ​តាម​ការទាមទារ​របស់​លោក សុន ឆ័យ នោះ លោក ជាម យៀប អះអាងថា​ជា​ការគោរព​ទៅតាម​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​ដែល​បាន​ចែង​ថា « កំណត់ហេតុ​ទាំងអស់ និង​ឯកសារ​ដទៃទៀត​របស់​រដ្ឋសភា​ត្រូវ​រក្សាទុក​នៅក្នុង​អគ្គលេខាធិការដ្ឋាន ហើយ​មិន​ត្រូវ​ធ្វើ​ឲ្យ​បែក​ខ្ចរ​ខ្ចាយ​ទៅ​ខាងក្រៅ​ដោយ​គ្មាន​ការអនុញ្ញាត ពី​ប្រធាន​ឡើយ​» ។​

​លោក សុន ឆ័យ ឆ្លើយតប​បែប​ចំអក​ទៅ​លោក ជាម យៀប ថា ការលើកឡើង​របស់​លោក​គឺ​ធ្វើឲ្យ​រួចពីមាត់​តែប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា ដើម្បី​ឲ្យដឹង​ពី​អ្នក​ណា​ខុសឬត្រូវ​នោះ គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា​ត្រូវ​កោះហៅ អគ្គលេខាធិការ​នៃ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​បង្ហាញ​របាយការណ៍​ជាក់លាក់​ពី​ការចំណាយ​ថវិកា ដើម្បីឲ្យ​ក្រុមការងារ​វាយតម្លៃ​លើ​ករណី​នោះ​។ លោក​មានប្រសាសន៍ថា «​គ្មាន​ហេតុផល​ណាមួយ​ថា​យើង​ចាយ​អស់​១១​លាន​៥​សែន​ក្នុង​មួយឆ្នាំ ដូច្នេះ​ដើម្បី​ជម្រះបញ្ជី​ហ្នឹង គឺ​សុំ​ឲ្យ​ឯកឧត្តម ជាម យៀប ជួយ​ជុំរុញ​ឲ្យ ឡេង ប៉េងឡុង ផ្តល់​នូវ​ឯកសារ​នៃ​ការបង្ហាញ​របស់​គាត់​ម​ក​។ ឥឡូវ​បើ​ថា​ឆ្នាំ​២០១៥​នេះ​ធ្វើ​មិនទាន់ សុំ​ឲ្យ​ឆ្នាំ​២០១៤​មក គាត់​ធ្វើ​អី​ខ្លះ​លើ​ទឹកប្រាក់​ជិត​៣០​លាន​ដុល្លារ កាលពី​ឆ្នាំ​២០០៤​ហ្នឹង​ថា​គាត់​ចាយវាយ​អី​ខ្លះ យក​ឯកសារ​មក​ឲ្យ​យើង​ពិនិត្យ​»​។​
ទោះយ៉ាងណា លោក សុន ឆ័យ ឲ្យដឹងទៀតថា លោក​នឹង​ជជែក​ជាមួយ​លោក ជាម យៀប បន្ត​ទៀត​ពី​ករណីនេះ មុន​នឹង​ដាក់​បញ្ហា​នេះ​ទៅ​សភាពេញអង្គ​។​
​លោក ជាម យៀប អះអាងថា ការដែល​លោក​ចេញមុខ​ស្រាយ​បំភ្លឺ​ជំនួស​លោក ឡេង ប៉េងឡុង នេះ​គឺ​ព្រោះ​លោក ឡេង ប៉េងឡុង ពុំ​មាន​សិទ្ធិ​ចេញ​មុខ​តតាំង​ជាមួយ​តំណារាស្ត្រ​នោះ​ទេ ៕
សូម​សរសេរ​មកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

2 comments:

Kim Ea said...

These wolf gangster pack never admit what he and his team caught in act and fact . these wolf pack who stole the domestic live stock so long to enriched them self and their pack . He can refuse or accuse any critic by use power of talk and intimidation to squash opponent who dare to expose his corrupted plan . but they never have a gut to show the real evidence to the public and clear his reputation .

Anonymous said...

Begin of Drgunzet's comment.

In history, the winner got to the right to write history. So, Vietnam defeated Champa, Vietnam got the right to write history for what happened.

We all know the Vietnamese would be bias. They would write good history about them in the conflict. I generally don't trust much of the history.

Now, the Khmer was not even around to know exactly what happened between Vietnam and Champa. Yet, the Khmer wrote history to portray Vietnam as evil.

http://www.khmerkrom.org/history
"This political marriage did not last longer than a year because the Cham King was killed by suspicious means. The Vietnamese princess ran away with the Vietnamese general, Tran Khac Chung, to the Vietnamese Capital (Thang Long)."

Vietnamese history wrote: The Cham King died within a year. The young Vietnamese queen was required to be buried with him. The Vietnamese father King sent a general to rescue her daughter from the Cham Royal custom of burying the queen to accompany the dead King to the next world.

Thus Vietnam and Champa went to war again.

---------------------
Anyway, I don't know if the Vietnamese wrote correct history or not, but I can easily figure out the Khmer folks made up blatant and silly lies to make Vietnam looking bad.

This is why the International community will always side with Vietnam over Cambodia. You people are sick and pathetic.

Please, stop being stupid. I have not met a worse race than the Khmer. God has been punishing the Khmer for hundreds of years and I do not know when God will stop punishing the Khmer.

-Drgunzet-