កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ទ្រង់បានត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៣៤នាក់ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៥/១៣៦ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលក្នុងនោះមានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ និងមានតួនាទីជាអគ្គស្នងការរងនគរបាលជាតិចំនួន៣នាក់, ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកចំនួន៦នាក់, ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោចំនួន៦នាក់ និងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន១៩នាក់ ។
នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្នាក់នាយឧត្តមសេនីយ៍ និងថ្នាក់ឧត្តមសេនីយ៍ទាំង៣៤នាក់ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃនោះ រួមមាន ៖
No comments:
Post a Comment