A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 February 2015

Monks from Samakki Raingsey Pagoda reacted to the authority's accusation that they used the pagoda as a "secessionist" region ព្រះសង្ឃ​វត្ត​សាមគ្គីរង្សី​ប្រតិកម្ម​នឹង​អាជ្ញាធរ​ដែល​ចោទ​ថា​ទីតាំង​វត្ត​ជា​កន្លែង​អបគមន៍

លី ពៅ ថាច់ ង៉ុកថាច់ ៦២០
ព្រះ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ប្រចាំ​ប្រទេស​អូស្ត្រាលី ព្រះតេជព្រះគុណ លី ពៅ (រូប​ឆ្វេង) និង​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ប្រចាំ​សហរដ្ឋអាមេរិក លោក ថាច់ ង៉ុកថាច់ (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​តាម​ប្រព័ន្ធ​អ៊ិនធឺណិត នៅ​ថ្ងៃ​ទី ៤ កុម្ភៈ ២០១៥។
RFA/Morm Moniroth
ព្រះសង្ឃ​វត្ត​សាមគ្គីរង្សី ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ដែល​ចាត់​ទុក​វត្ត​ទីតាំង​វត្ត​សាមគ្គីវង្សី ជា​កន្លែង​បង្កើត​អបគមន៍។ ក្រុម​ព្រះសង្ឃ​បញ្ជាក់ ថា​ការ​លើក​ឡើង​បែប​នេះ គឺ​ប្រាស​ចាក់​ពី​ការ​​ពិត និង​ហៅ​ការ​ចោទ​ប្រកាន់​នោះ ក្នុង​​គោលបំណង​ចង់​កម្ទេច​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ការ​ប្រតិកម្ម​តប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​វត្ត​សាមគ្គីរង្ស៊ី ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ នៅ​ថ្ងៃ​ទី ៤ កុម្ភៈ ដែល​មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ​ខ្មែរ​ក្រោម ប្រមាណ ១៦​វត្ត ក្នុង​រាជធានី​ភ្នំពេញ សរុប​ជាង ៥០​អង្គ និង​មាន​ការ​និមន្ត​ចូលរួម ពី​ព្រះ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ប្រចាំ​ប្រទេស​អូស្ត្រាលី ព្រះតេជព្រះគុណ លី ពៅ និង​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ប្រចាំ​សហរដ្ឋអាមេរិក លោក ថាច់ ង៉ុកថាច់ តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ផង​ដែរ។
សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

No comments: