A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 13 January 2015

Working groups of the two parties still disagree on the time and numbers of days allowed for election campaigns [The CPP is not interested in real reforms, but want to do everything to restrict the oppositions' ability to garner supports] ក្រុមការងារ​ចរចា​រវាង​បក្ស​ទាំង​ពីរ​បន្ត​ខ្វែង​គំនិត​គ្នា​លើ​ពេល​វេលា​និង​ចំនួន​ថ្ងៃ​​ឃោសនា

Read more articles in English here.
ក្រុម​ការងារ​CPP CNRP ប្រជុំ ៦២០
ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រជុំ​ការងារ​នៅ​មន្ទីរ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី ១២ មករា ២០១៥។
RFA/Yeang Socheametta
ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ខ្វែងគំនិត​គ្នា លើ​ថេរវេលា និង​ចំនួន​ថ្ងៃ​ហែ​ក្បួន​ក្នុងពេល​ឃោសនាបោះឆ្នោត។ ការ​ខ្វែង​គំនិត​នេះ ក្នុង​ពេល​ដែល​ក្រុម​ចរចា​គណបក្ស​ទាំង​២​បន្ត​ពិភាក្សាគ្នា ទៅលើ​សេចក្តីព្រាង​ជំពូក​ទី​៧ នៃ​សេចក្តីស្នើ​សេចក្តីព្រាង​ច្បាប់​បោះឆ្នោត នៅ​រសៀល​ថ្ងៃទី​១២ ខែមករា នា​មន្ទីរ​រដ្ឋសភា។
បើ​ទោះ​ជា​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ឯកភាព​គ្នា​លើ​ចំណុច​ច្រើន​នៅ​ក្នុង​ជំពូក​ទី​៧ នៃ​សេចក្តីស្នើ​សេចក្តីព្រាង​ច្បាប់បោះឆ្នោត តែ​មាន​ពួកគេ​មិនទាន់​ឯកភាព​គ្នា លើ​ចំនួន​ថ្ងៃ ឃោសនា​ទេ។ ជំពូក​ទី​៧ នេះ គឺ​ផ្តោតទៅលើ​ការឃោសនាបោះឆ្នោត។
ការខ្វែងគំនិត​គ្នា​នេះ គឺ​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​រក្សា​ថេរវេលា​នៃ​ការ ឃោសនា​បោះឆ្នោត​ឲ្យ​បាន​៣០​ថ្ងៃ ដូចដែល​មានចែង​នៅក្នុង​ច្បាប់បោះឆ្នោត​ចាស់ និង​ចង់​ឲ្យ គណបក្ស​នយោបាយ​ទាំងអស់ អាច​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​គ្រប់​ទាំង​៣០​ថ្ងៃ​តែម្តង។
ប៉ុន្តែ​ពី​ខាង​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ពួកគេ​មិន​ចង់​ឲ្យ​មាន​ថេរវេលា ៣០​ថ្ងៃ​នោះ​ទេ គឺមាន​ត្រឹមតែ​១៤​ថ្ងៃ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត ក្នុង​រយៈពេល​១៤​ថ្ងៃនេះ គណបក្សនយោបាយ​អាច​ដង្ហែ​ក្បួន ឃោសនាបោះឆ្នោត​បាន​ត្រឹមតែ​២​ថ្ងៃ គឺ​នៅ​ថ្ងៃ ដំបូង​និង​ថ្ងៃ​បញ្ចប់ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត។
ថ្លែង​ទៅកាន់​អ្នកកាសែត នៅ​ក្រោយ​កិច្ចពិភាក្សា​អស់​រយៈពេល​ជាង​២​ម៉ោង ប្រធាន​ក្រុម​ការងារ​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ​លោក គួយ ប៊ុន​រឿន មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្សប្រឆាំង​មួយ​នេះ ចង់​ឲ្យ​មានការ​ឃោសនា​រយៈពេល​៣០​ថ្ងៃ ដោយសារ​ពួកគេ ចង់​ផ្តល់ឱកាស​និង​លទ្ធភាព​ឲ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ដែល​ចូលរួម​ក្នុង ការប្រកួតប្រជែង​រក​សម្លេងឆ្នោត មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ផ្សព្វផ្សាយ នូវ​គោលនយោបាយ​របស់ខ្លួន​ទៅដល់​អ្នកបោះឆ្នោត ជាពិសេស​សម្រាប់​គណបក្ស នយោបាយ​តូចៗ ដែល​អ្នកបោះឆ្នោត​ពុំ​សូវ​បាន​ស្គាល់។ មួយ​វិញ​ទៀត លោក​ថា ការ​កំហិត​ឲ្យ​បក្សនយោបាយ​ហែ​ក្បួន​ឃោសនា​តែ​២​ថ្ងៃ វា​គឺជា​ការ​រិត​ត្បិត​ទៅលើ​សិទ្ធិ សេរីភាព​របស់​គណបក្ស​នយោបាយ។ សំឡេង

ច្បាប់បោះឆ្នោត​ចាស់​របស់​កម្ពុជា អនុញ្ញាតិ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ដែល​ចូលរួម​ក្នុង ការប្រកួតប្រជែង​រក​សម្លេងឆ្នោត​ទាំងអស់ អាចធ្វើ​ការឃោសនាបោះឆ្នោត​រយៈពេល​៣០​ថ្ងៃ ហើយ​ក្នុង​រយៈពេល​៣០​ថ្ងៃនេះ បក្សនយោបាយ​អាច​ហែ​ក្បួន​បាន​គ្រប់​៣០​ថ្ងៃ​តែម្តង។
យ៉ាងណាក៏ដោយ ប្រធាន​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​លោក ប៊ិន ឈិន កត់​សម្គាល់​ថា ការ​ដែល​គណបក្សកាន់អំណាច​ចង់​ឲ្យ​មាន​រយៈពេល​១៤​ថ្ងៃ​សម្រាប់​ការ ឃោសនា​នេះ គឺ​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​រវាង​គណបក្សនយោបាយ។ លោក​លើក ឧទាហរណ៍​នៅ​ប្រទេស​ជប៉ុន ដែល​ការ​ឃោសនា​នៅ​ទីនោះ​មានតែ​១២​ថ្ងៃ ខណៈដែល ប្រទេស​សឹង្ហ​បុរី​នៅក្នុង​សមាគម​អាស៊ាន​ដូច​កម្ពុជា​ដែរនោះ គឺមាន​រយៈពេល​៩​ថ្ងៃ​ប៉ុណ្ណោះ។ ចំណែក​ការ​ហែ​ក្បួន​ឃោសនា​តែ​២​ថ្ងៃ​វិញ លោក ប៊ិន ឈិន អះអាងថា គឺ​ដើម្បី​បញ្ចៀស ការ​កកស្ទះ​ចរាចរណ៍ និង​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​ក្នុងសង្គម​ដូចគ្នា។ សំឡេង
ទាក់ទង​នឹង​ការ​រិត​ត្បិត​ទៅ​សិទ្ធិសេរីភាព​របស់​គណ​បក្សនយោបាយ និង​ការផ្តល់​ពេល វេលា​មិន​គ្រប់គ្រាន់​ឲ្យ​ពួកគេ​ដើម្បី​ឃោសនា​គោលនយោបាយ​វិញ លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា វា​គ្រាន់តែ​ជា​មតិ​លើកឡើង​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា នៅពេល​ដែលមាន ការកំណត់​ជាក់លាក់​ក្នុង​ច្បាប់​រួចហើយ ពេល​នោះ គណបក្ស​នយោបាយ​នឹង​ត្រៀមខ្លួន​ជាមុន ថា​នឹង​ត្រូវធ្វើ​បែបណា​ហើយ។
លោក គួយ ប៊ុនរឿន បញ្ជាក់​ថា ចំពោះ​ចំណុច​ខ្វែងគំនិត​គ្នា​ទាំងនេះ ក្រុមការងារ​ចរចា​នៃ គណបក្ស​ទាំង​២ នឹង​ដាក់ជូន​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ទាំងសង្ខាង ដើម្បី​ស្វែងរក​ចំណុច​រួមមួយ។
តាម​គម្រោង ក្រុមការងារ​ចរចា​គណបក្ស​ទាំង​២ នឹង​ពិភាក្សា​ទៅលើ​សេចក្តីស្នើ​សេចក្តីព្រាង ច្បាប់​នេះ​បន្តទៀត នៅ​ថ្ងៃ​សុក្រ​ទី​១៦ មករា ខាងមុខ ។
សេចក្តីកែតម្រូវ៖
យើង​ខ្ញុំ​សូម​កែ​តម្រូវ​ការ​ផ្សាយ​កាល​ពី​យប់​មិញ​ ត្រង់​ចំណុច​ដែល​ថា​គណបក្ស​សង្រ្គោះជាតិ​ស្នើ​ទៅ​កាន់​គណបក្ស​ប្រជាជនកម្ពុជា​ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ មន្រ្តី​រាជការ​ អាច​ចូលរួម​ធ្វើការ​ឃោសនា​បោះឆ្នោត​បាន​ ។
ប្រធាន​ក្រុម​ការងារ​ចរចា​គណបក្ស​សង្គ្រោះជាតិ​លោក​ គួយ​ ប៊ុនរឿន​ បញ្ជាក់​ជា​ថ្មី​ថា​ ចំណុច​នេះ​មិនមែន​ជា​សំណើរ​របស់​គណបក្ស​សង្រ្គោះជាតិ​ឡើយ​ ។​ ផ្ទុយ​ទៅ​វិញ​ វា​ជា​ការ​ចង់​បាន​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ។
លោក​ គួយ​ ប៊ុនរឿន​ បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះជាតិ​មិន​ចង់​ឲ្យ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ មន្រ្តី​តុលាការ​ ចូលរួម​ធ្វើ​សកម្មភាព​ឃោសនា​គាំទ្រ​ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​ បើ​ទោះ​ជា​ក្នុង​ម៉ោង​ ឬ​ក្រៅ​ម៉ោង​ធ្វើការ​ក្តី​ ។ ​លោកថា​ យោង​តាម​មាត្រា​១៥​ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ មន្រ្តី​តុលាការ​ កង​កម្លាំង​ប្រដាប់អាវុធ​ អាច​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​នានា​បាន​ តែ​មិន​ត្រូវ​ធ្វើ​សកម្មភាព​គំាទ្រ​ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​ ៕​

1 comment:

Anonymous said...



The new policy of "dialogue" that the CNRP has adopted must have limit.

The CNRP must not let this Yuon slave party CPP push it around by allowing the one eye monster Hun Sen restricts its right tighter and tighter.

For instance, the unlawful incarceration of Khmer activists including the CNRP’s members, the requirement for the NEC’s members with one nationality, and now an attempt to limit the time of rallying to 2 days, etc...

It is time for the CNRP to wake up and start fiercely resisting and breaking this traitor Hun Sen's pressure if the CNRP wants to rebound its popularity from its recent past setback - stemming from its rushed decision to join the National Assembly.

Bun Thoeun