A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 13 January 2015

Revenues from ticket sales to Angkor Wat in 2014 increased by 2.88% to nearly $60 million ​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ក្នុង​ឆ្នាំ​២០១៤បាន​ជិត​៦០​លាន​ដុល្លារ ​កើនឡើង​២,៨៨​ភាគរយ​​

ដោយ៖​ ទូច សុខា​ | ថ្ងៃចន្ទ ទី12 មករា 2015, ​

ទេសចរ​ដែល​ចូល​មក​ទស្សនា​ប្រាសាទអង្គរវត្ត​ (រូបថត៖ បូ សាវី)
​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យដឹងថា ចំណូល​បាន​ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ក្នុង​ឆ្នាំ​២០១៤​បាន​ជិត​៦០​លាន​ដុល្លារ កើនឡើង​២,៨៨​ភាគរយ បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​២០១៣ ខណៈ​ចំនួន​ភ្ញៀវ​បរទេស​ចូល​ទស្សនា​មាន​ការកើនឡើង​១,៨៨​ភាគរយ ។​
​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា អ្នកស្រី ចៅ​ស៊ុន កិរិយា ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ចំណូល​ដុល​ដែល​បាន​ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​អង្គរ​សម្រាប់​ឆ្នាំ​២០១៤​មាន​ចំនួន ៥៩ ៣៤២ ០០០ ដុល្លារ កើន​ឡើង​ជាង​១,៦​លាន​ដុល្លារ​លើស​ឆ្នាំ​២០១៣ ដែល​បាន​លក់​បាន ៥៧ ៦៨៧ ៦៨០​ដុល្លារ ។ អ្នកស្រី​ឲ្យដឹង​ទៀតថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន ២ ០៥៩ ៧២០​នាក់ កើនឡើង​ជិត​៤​ម៉ឺន​នាក់ បើ​ធៀប​ជា​មួយ​ឆ្នាំ​២០១៣ ដែល​មាន​ភ្ញៀវ​មក​ទស្សនាចំ​នួន ២ ០២១ ៧១៥ នាក់ ។​
​អ្នកស្រី ចៅ​ស៊ុន កិរិយា ឲ្យដឹងទៀតថា ភ្ញៀវ​បរទេស​ដែល​ចូល​ទស្សនា​អង្គរ​ភាគច្រើន​ទិញ​សំបុត្រ​ចូល​ទស​ស្សនា​អង្គរ​រយៈពេល​១​ថ្ងៃ​ក្នុង​តម្លៃ​២០​ដុល្លារ ។ អ្នកស្រី​ថា ភ្ញៀវ​ភាគច្រើន​ជា​ជនជាតិ​អាស៊ី ហើយ​ភ្ញៀវ​ទាំងនោះ​មិន​សូវ​ចំណាយ​ពេល​យូរ​ក្នុងការ​ទស្សនា​នោះទេ ។ អ្នកស្រី​បន្ត​ថា «​វា​មាន (​ប្រភេទ​សំបុត្រ​ចូល​ទស្សនា​អង្គរ​)១​ថ្ងៃ ៣​ថ្ងៃ និង​៧​ថ្ងៃ អា​ច្រើនជាងគេ​គឺ​១​ថ្ងៃ ដូច​ក្មួយ​ឯង​ដឹង​ស្រាប់​ហើយ ទេសចរ​ពី​អាស៊ី​យើង​គាត់​មិនសូវ​នៅ​យូរ​នោះទេ តិច​បំផុត​សំបុត្រ​៧​ថ្ងៃ មាន​តិច​ណាស់​អ្នកណា​ដែល​នៅ​អង្គរ​៧​ថ្ងៃ​» ។ 

​អ្នកស្រី ចៅ​ស៊ុន កិរិយា ឲ្យដឹងថា ភ្ញៀវ​ដែល​មក​ទស្សនា​អង្គរ​ច្រើនជាងគេ​គឺ​ទី​១​មកពី​ប្រទេស​វៀតណាម ទី​២ កូរ៉េខាងត្បូង និង​ទី​៣​មកពី​ប្រទេស​ចិន ។​
ទាក់ទិន​នឹង​បញ្ហា​ចំណូល និង​ចំនួន​ភ្ញៀវ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​នេះ កន្លងទៅ​អនុប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម​នៃ​រដ្ឋសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​លើកឡើង​ថា ភ្ញៀវទេសចរ​ដែល​ចូល​ទស្សនា​អង្គរ​ក្នុង​ឆ្នាំ​២០១៤​មាន​ប្រហែលជា​៣​លាន​នាក់ ហើយ​ភ្ញៀវ​ភាគច្រើន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រយៈពេល​៣​ថ្ងៃ ក្នុងតម្លៃ​៤០​ដុល្លារ តែ​ការលើកឡើង​នេះ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បដិសេធ​ចោល និង​បាន​ចាត់ទុកថា​ជា​ការនិយាយ​ភូតកុហក​សាធារណៈជន ។​
​អ្នកសម្របសម្រួល​បណ្ដា​ញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ យល់ថា ការខ្វែងគំនិត​គ្នា​ទៅលើ​តួលេខ​នេះ​គួរតែ​ត្រូវ​លើក​ជា​របៀបវារៈ​ក្នុង​ការប្រជុំ​បើក​ចំហ​មួយ​ដោយ​មាន​ការចូលរួម​ពី​បក្សប្រឆាំង សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​អាជ្ញាធរ​អប្សរា​ជាដើម ដើម្បី​ជៀសវាង ការចោទប្រកាន់​គ្នា​ទៅវិញទៅមក ។​
​លោក សន ជ័យ បន្ថែមថា «​ការបង្ហាញ​ព័ត៌មាន​គ្នា​ទៅវិញទៅមក ជាពិសេស​គឺ​ការជួបប្រជុំគ្នា​ណាមួយ​នោះ គឺ​នឹង​បាន​ទទួល​មតិយោបល់​ត្រឡប់​ពី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ ពី​រដ្ឋាភិបាល ពី​វិស័យ​ផ្សេងៗ​ដែល​ជាប់​ពាក់ព័ន្ធ​ហ្នឹង​...​វា​ជា​របៀប​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ចំណូល​ពី​អង្គរវត្ត​» ។​
លោក សន ជ័យ យល់ថា ចំណូល​ពី​អង្គរ​គឺ​ជា​ចំណូល​ដ៏​ស្ងាត់ស្ងៀម​តាំងពីដើម​មក ដែល​មិន​ងាយ​នឹង​មាន​នរណា​ម្នាក់​បាន​ទទួល​ព័ត៌មាន ហើយ​លោក​ជម្រុញ​ឲ្យ​គ្រប់​ភាគី​ចាប់ផ្តើម​ប្រើប្រាស់​យន្តការ​តម្លាភាព​ចាប់ពី​ពេលនេះ​តទៅ ។​
កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា ក្រសួង​ប៉ាន់ប្រមាណ​ថា​ក្នុង​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា​អាច​ទទួល​ភ្ញៀវ​ទេសចរណ៍​ចំនួន​៤​លាន​៥​សែន​នាក់ ដែល​ភាគច្រើន​មកពី​តំបន់​អាស៊ី​អាគ្នយ៍ ៕
សូម​សរសេរ​មកកាន់​លោក ទូច សុខា តាមរយៈ sokha@vodhotnews

No comments: