នៅក្នុងជួរឋានន្តរសក្ដិរបស់សហរដ្ឋអាមេរិក មានលំដាប់ឧត្ដមសេនីយ៍ចំនួនបួនថ្នាក់គឺ ១- ឧត្ដមសេនីយ៍ត្រី ២- ឧត្ដមសេនីយ៍ទោ ៣- ឧត្ដមសេនីយ៍ឯក និង ៤- នាយឧត្ដមសេនីយ៍។ ក្រៅពីនេះ មានឋានន្តរសក្ដិវរសេនីយ៍ អនុសេនីយ៍។ល។ និង។ល។ ក្រៅពីឋានន្តរសក្ដិលំដាប់ផ្កាយទាំងបួនឋានៈនេះ នៅមានឋានន្តរសក្ដិផ្កាយប្រាំ ជាតំណែងធំផុតលេខក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ប៉ុន្តែឋានន្តរសក្ដិលំដាប់ផ្កាយប្រាំនេះ លុះត្រាឧត្ដមសេនីយ៍រូបនោះ មានលក្ខណៈពិសេសខ្លាំងទើបអាចពាក់ផ្កាយប្រាំបាន ដូចជាមានគុណបំណាច់ខ្ពស់ចំពោះជាតិមាតុភូមិ ឬក្នុងគ្រាចម្បាំងរាំងជល់។
ឧត្ដមសេនីយ៍ដែលធ្លាប់ពាក់ផ្កាយប្រាំ កាលពីពេលកន្លងទៅមានដូចជា ៖ ឧត្ដមសេនីយ៍ចចម៉ាសល (George Marshall) – ឧត្ដមសេនីយ៍ម៉ាក់ខាថឺ (Douglas MacArthur) – ឧត្ដមសេនីយ៍អៃសិនហាវវើ (Dwight Eisenhower) - និងអូម៉ាប្រេតលី (Omar Bradley)។ ខាងក្រោមនេះជាព័ត៌មានខ្លះៗអំពីខ្ទង់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដទៃទៀតរបស់នាយទាហានសហរដ្ឋអាមេរិក។
សម្រាប់អស់លោកដែលទើបឡើងឋានន្តរសក្ដិឧត្ដមសេនីយ៍ថ្មីថ្មោង នឹងទទួលបានប្រាក់ខែដូចខាងក្រោម ៖ Newly-promoted generals:
ឧត្ដមសេនីយ៍ត្រី ទទួលបានប្រាក់ខែ ៧ ៨០៩,៩ ដុល្លារ Brigadier-General $7,809.90
ឧត្ដមសេនីយ៍ទោ ទទួលបានប្រាក់ខែ ៩៣៩៩ ដុល្លារ Major-General $9,399
ឧត្ដមសេនីយ៍ឯក ទទួលបានប្រាក់ខែ ១៣ ២៨៣,៧ ដុល្លារ Lieutenant-General $13,283.70
នាយឧត្ដមសេនីយ៍ ទទួលបានប្រាក់ខែ ១៥ ១៨៨,១ ដុល្លារ General $15,188.10
សម្រាប់អស់លោក ដែលមានបទពិសោធន៍ខ្លះៗ ត្រូវទទួលបានប្រាក់ខែដូចខាងក្រោម ៖ Officers with experiences:
ឧត្ដមសេនីយ៍ត្រី ទទួលបានប្រាក់ខែ ៩៧៨១,៨ ដុល្លារ Brigadier-General $9,781.80
ឧត្ដមសេនីយ៍ទោ ទទួលបានប្រាក់ខែ ១១ ២៦៨,៦ ដុល្លារ Major-General $11,268.60
ឧត្ដមសេនីយ៍ឯក ទទួលបានប្រាក់ខែ ១៦ ៤៧៧,៨ ដុល្លារ Lieutenant-General $16,477.80
នាយឧត្ដមសេនីយ៍ ទទួលបានប្រាក់ខែ ១៨ ៦៧៥,៣ ដុល្លារ General $18,675.30
អស់លោកដែលមានតំណែងឧត្ដមសេនីយ៍ត្រី និងដែលធ្លាប់ធ្វើទាហាន ២០ ឆ្នាំឬលើសនេះ ទទួលបាន ១៣៧ ០០០ ដុល្លារ (ជាង ១៣ ម៉ឺន) ក្នុងមួយឆ្នាំ និងអត្ថប្រយោជន៍ដទៃទៀតដូចជាប្រាក់រង្វាន់ ២០ ០០០ ដុល្លារក្នុងមួយឆ្នាំ – ទិញគ្រឿងឧបភោគបរិភោគមិនបាច់បង់ពន្ធ និងមិនបាច់បង់ពន្ធគេហដ្ឋាន។ ចំពោះអស់លោកដែលមានឋានន្តរសក្ដិផ្កាយបី ឬ ផ្កាយបួន ទទួលបានប្រាក់បៀវត្សគោលចាប់ពី ១៨ ម៉ឺនដុល្លារឡើងទៅក្នុងមួយឆ្នាំ៕ Officers with over 20 years experiences earn over $137,000 per year plus $20,000 in allowances and do not have to pay taxes on consumer goods purchases, do not pay tax on residential homes. For lieutenant-generals or or generals (4-star), they earn the annual base salary starting from $180,000.
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ slate.com , wikipedia.org , The Richest
No comments:
Post a Comment