A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 17 January 2015

Vietnam urges the strengthening of border security at the same time as when the Cambodian opposition found more border encroachments by Vietnam ​វៀតណាម​ជំរុញ​ឲ្យ​ពង្រឹង​សន្តិសុខ​ព្រំដែន​ខណៈ​បក្ស​ប្រឆាំង​នៅ​កម្ពុជារកឃើញ​មាន​ការរំលោភ​ទឹកដី​ខ្មែរ​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃសៅរ៍ ទី17 មករា 2015 | 


គណៈប្រតិភូជាន់ខ្ពស់នៃក្រសួង នគរបាលសាធារណរដ្ឋសង្គមនិយម វៀតណាមបំពេញទស្សនៈកិច្ចនៅកម្ពុជា(រូបថតដោយក្រសូង មហាផ្ទៃ)
​ក្រសួង​មួយ​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញបាន​ស្នើ​ឲ្យ​កម្ពុជា​សហការ​គ្នាដើម្បី​ទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន​នានារួម​ទាំង​ពង្រឹង​សន្តិសុខតាម​ខ្សែក្រវ៉ាត់​ព្រំដែន​ ។​
​ការស្នើសុំ​នេះ​ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​បក្សប្រឆាំងរកឃើញថា ប្រទេសជិតខាង​មួយ​នេះបាន​ធ្វើ​ផ្លូវ​រំលោភ​ចូល​ដី​ខ្មែរជិត​៥០​គីឡូម៉ែត្រ​នៅ​ឃុំ​ដា​ក់ដាំក្នុង​ខេត្ត​មណ្ឌលគិរី​ ។​
​កិច្ចព្រមព្រៀង​នោះធ្វើឡើង​រវាងមន្ត្រីជាន់ខ្ពស់​នគរបាល​សាធារណៈរដ្ឋ​ប្រជាមានិត​វៀតណាម លោក ត្រឹង ដាយ​ក្វាង និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង កាលពី​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៥​ម្សិលមិញ​ ។​
​នៅ​ចុងឆ្នាំ​២០១៤ តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ម៉ៅ មុនី​វណ្ណ បានស្នើ​ប្រធានរដ្ឋសភា​លោក​ហេង សំរិន ឲ្យ​កោះហៅ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មក​សាកសួរដេញ​ដោលផ្ទាល់មាត់​ក្នុង​រដ្ឋសភាករណី​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់បាន នូវ​អ្វី​ដែល​លោក​អះអាង​ថា  វៀតណាម​បាន​ធ្វើ ផ្លូវ​ក្រាល​កៅស៊ូរំលោភ​ចូល​ដី​កម្ពុជានៅ​តំបន់​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី ប្រមាណ​ជិត​៥០​គីឡូម៉ែត្រ​  ។​
​មកដល់​ពេល​នេះ​ព័ត៌មាន​ជុំវិញ​គម្រោង​កោះហៅ​នាយករដ្ឋមន្ត្រីឲ្យចូល​បំភ្លឺ​ក្នុង​សភាតាម​ការចង់បាន​របស់​មន្ត្រី​បក្សប្រឆាំង​នោះមិនទាន់​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​ថា លោក ហ៊ុន សែន នឹង​ព្រម​ចូល​ទៅ​បំភ្លឺ​ក្នុង​សភាថ្ងៃ​ណា​ពិតប្រាកដ​នៅ​ឡើង​ទេ ក្រៅពី​ការអះអាងមុន​ការបោះឆ្នោត​ឆ្នាំ​២០១៣​ជាង​៥​ម៉ោង​កន្លងទៅ​ ។​

​ក្រោយ​ពី​ការអះអាងរបស់​លោក​ ម៉ៅ មុនី​វណ្ណ ពី​ការរំលោភ​បូរណៈភាព​ទឹកដី​ខ្មែរ​ថ្មី​ទៀតពី​សំណាក់​ប្រទេស​វៀតណាម​នេះ ប្រធាន​គណៈកម្មាការ​ព្រំដែន​កម្ពុជា​លោក វ៉ា គឹមហុង ធ្លាប់​ប្រាប់ ​VOD​ ថាវៀតណាម​ពិតជា​បាន​ធ្វើ​ផ្លូវ​នៅ​តំបន់​នោះរំលោភ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ និង​សេចក្តីប្រកាស​រួម​នៃ​ប្រទេស​ទាំង​ពីរដែល​បាន​សម្រេច​ដាក់​តំបន់​នោះ​ជា​តំបន់ស​ ។​
​ប៉ុន្តែ​លោក​ថា កម្ពុជា​នឹង​ព្យាយាម​ជួបពិភាក្សា​ជាមួយ​ភាគី​នៃ​ប្រទេស​វៀតណាមដើម្បី​ស្វែងរក​ដំណោះស្រាយ​ ។​
​យ៉ាងណាក៏ដោយ លោក ត្រឹង ដាយ​ក្វាង ភាគី​វៀតណាមក៏​បាន​ព្រមព្រៀង​ដែរ​ថា រដ្ឋាភិបាល​ខ្លួននៅតែ​បន្ត​ជួយ​បណ្តុះបណ្តាលមន្ត្រី​ជំនាញ​ផ្នែក​នគរបាល​កម្ពុជា ឲ្យបាន​៦០០​នាក់ ក្នុង​ឆ្នាំ​២០១៥​នេះ តាម​ផែនការ​ដែល​បាន​គ្រោងទុក ដើម្បី​ពង្រឹង​សមត្ថភាព​ជំនាញ​បន្ថែម​ ៕
​សូម​សរសេរ​មក​លោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

1 comment:

Anonymous said...

"Vietnam & Cambodia strengthening border security areas" LOL.
What these YOUN & It's PUPPETS CPP mean are strengthening border areas on the Vietnamese side while open the flood gate on Cambodia side for immimgration colonization of middle Cambodia. LOL. I had watch many CNRP NA congress visited Viet-Cambodia areas and all those time Vietnamese border guards are armed to their teeth while phatetic Khmer border guards are not even in proper uniforms. Our so-called border police not even had a stick to scare off YOUN GANGS. Laughable. We won't get a real security on our border with YOUN, SIAM, LAOS until we have our own real independent Cambodia armed forces. Many of our security forces commanders are either YOUN, SIAM living under KHMER name. Many of them are YOUN's agents.