ដោយ៖ បូ សាវី | ថ្ងៃសៅរ៍ ទី17 មករា 2015,
ក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ នៅក្រុងសៀមរាប កម្ពុជាមិនបានជំរុញឲ្យភាគីថៃអនុវត្ដសាលដីកា ICJ ឆ្នាំ២០១៣ ទេដោយសំអាងថា ធ្លាប់បានជំរុញរួចហើយនិងថាថៃកំពុងមានជម្លោះផ្ទៃក្នុង ។
ឆ្លើយនឹងសំណួរ VOD ក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្ដិការអន្ដរជាតិទ្វេភាគី កម្ពុជា-ថៃ កាលពីថ្ងៃទី១៦ខែមករា នៅខេត្ដសៀមរាប លោក កុយ គួង មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរមិនបានពិភាក្សាគ្នា ករណីអនុវត្ដសាលដីកាតុលាការយុត្ដិធម៌អន្ដរជាតិទីក្រុងឡាអេ ICJ រឿងដីទំហំ៤.៦គីឡូម៉ែត្រក្រឡា នៅក្នុងកិច្ចប្រជុំទ្វេភាគីនោះទេ ។ លោកបន្ដថា កន្លងមកភាគីកម្ពុជាបានលើកករណីអនុវត្តសាលដីកា ICJ រួចហើយថាទុកឲ្យភាគីថៃដោះស្រាយជម្លោះផ្ទៃក្នុងរួចរាល់សិន ហើយប្រទេសថៃកំពុងរៀបចំដំណើរការបោះឆ្នោតនាពេលខាងមុខ។
កាលពីខែវិច្ឆិកាឆ្នាំ២០១៣ តុលាការយុត្ដិធម៌អន្ដរជាតិ ICJ ប្រកាសថា កម្ពុជាមានអធិបតេយ្យភាពលើដីនៅជុំវិញប្រាសាទព្រះវិហារដូចដែលមានចែងក្នុងកថាខណ្ឌ៩៨ ហើយថៃត្រូវតែដកចេញកម្លាំងទ័ពនិងឆ្មាំទាំងអស់ចេញពីប្រាសាទព្រះវិហារ ។ ប៉ុន្ដែមកពេលនេះយោធាថៃ នៅតែបន្ដបោះទីតាំងលើដីទំហំ៤.៦គីឡូមែត្រក្រឡាក្បែរតំបន់ប្រសាទព្រះវិហារដដែល ។
ជម្លោះរវាងកម្ពុជា និងថៃ នៅតំបន់ប្រាសាទព្រះវិហារបានកើតឡើងនៅឆ្នាំ២០០៨ បន្ទាប់ពីអន្តរជាតិទទួលស្គាល់ប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក ។ ការផ្ទុះអាវុធនោះបានធ្វើឲ្យខូចខាតតួប្រាសាទខ្លះៗ និងកងទ័ពមួយចំនួនរងរបួស និងស្លាប់៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
1 comment:
These incompetent administration in all branch bare in mind that any problem with neighbors in both side of the country don't need to have serious problem to solve , they want to keep that way for a political reason, stabilize the balance of the political situation or resolution in the country . they can take advantage from this situation by blaming to their adversary and proclaim to Khmer people that their administration just occupy to solve the border problem in a tense situation crisis . Another way they scare to talk about this or incapacitate to sit down and deal with their adversaries neighbors one for all . or we can said, they want to keep this disease alive , to balance the trick of giving free land border to their million years friend Yuon .
Post a Comment