A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 30 January 2015

The CPP will examine the electoral reforms in its extraordinary congress [CPP នឹង​ពិនិត្យ​មើល​កំណែ​ទម្រង់​នៃ​ការ​បោះឆ្នោតក្នុងមហាសន្និបាតវិសាមញ្ញ​]

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសុក្រ ទី30 មករា 2015, 

មហា​សន្និ​បាត​វិសាមញ្ញ​របស់គណបក្ស​ប្រជាជនកម្ពុជា​ នៅ​រសៀលថ្ងៃសុក្រនេះ (រូបថត៖ sarah)
មហា​សន្និ​បាត​វិសាមញ្ញ​របស់គណបក្ស​ប្រជាជនកម្ពុជា​ នៅ​រសៀល​ថ្ងៃ​សុក្រនេះ បាន​ដាក់​របៀប​វារៈ​នៃការពិនិត្យ​មើល​របាយការណ៍ស្តីពី​កំណែ​ទម្រង់​នៃ​ការ​បោះឆ្នោតសម្រាប់សមាជិកបក្ស​ក្នុង​ការ​ពិភាក្សា​ និង​ធ្វើ​សេចក្តី​សម្រេច​​។​
ក្នុង​ការ​បើក​មហា​សន្និ​បាត​វិសាមញ្ញ​តំណាង​ទូ​ទាំង​ប្រទេសនៅ​រសៀល​ថ្ងៃ​សុក្រនេះ លោក ហេង សំរិន បាន​​​ឡើង​ថ្លែង​តាម​សុន្ទរកថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​សំឡេង​គាំទ្រ​២២​អាសនៈ ហើយ​គណបក្ស​​​ប្រឆាំង​បានទទួល​សំឡេង​គាំទ្រ​ទាំងនេះ​ រហូតបាន​៥៥​អាសនៈ ដែល​កត្តា​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​គិត​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ។​ លោក​បន្ត​ថា​បញ្ហាជា​ច្រើនដែល​គណបក្ស​ប្រជាជនកម្ពុជា​​​ត្រូវ​តែ​ដោះ​ស្រាយ ដែល​ក្នុង​នោះ​មាន​កំណែ​ទម្រង់ និង​ការ​​កែប្រែ​កម្មវិធីនយោបាយរបស់គណបក្ស​។
លោក ហេង សំរិន ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​ការ​កែ​ទម្រង់​ជា​អាយុជីវិត​របស់​គណបក្ស​ប្រជាជនកម្ពុជា ហើយ​​គណ​បក្ស​នឹងធ្វើ​​កំណែ​ទម្រង់​ឲ្យបា​នខ្លាំង​ខ្លា និង​មាន​ប្រសិទ្ធិភាព។ លោកបាន​បញ្ជាក់ថា«​តាម​ស្មារតីនេះ អង្គមហាសន្និបាត​របស់​យើង​លើក​នេះ មាន​ប្រធាន​បទ​សំខាន់ គឺ​ការ​កែ​​ទម្រង់ គឺ​​ជា​អាយុជីវិត​ និង​ភារកិច្ច​របស់​គណបក្ស​ប្រជាជនកម្ពុជាយើង»

លោក ហេង សំរិន ថ្លែង​បន្ត​ថា​ក្នុង​មហាសន្និបាតវិសាមញ្ញានេះ​ នឹង​មាន​ការ​បោះឆ្នោត​បន្ថែម​សមា​ជិក​​គណៈ​កម្មាធិការ​កណ្តាល​មួយ​ចំនួន ​​អនុ​ម័ត​របាយ​ការណ៍​ស្តី​ពីសភាពការណ៍​នៅ​ឆ្នាំ​២០១៣-២០១៨ ​ដាក់​ទិសដៅ​របស់គណបក្ស​នៅ​រយៈពេល​បន្ត និង​ស្តាប់របាយការណ៍ស្តីពីកំណែ​ទម្រង់​នៃ​ការបោះឆ្នោត។
បន្ទាប់​ពី​ការ​ថ្លែង​របស់​លោក ហេង សំរិន មហាសន្និបាតបាន​ប្រកាសប្រជុំបិទទ្វា ដោយ​​មិន​ឲ្យ​មាន​វត្តមានអ្នក​សារព័ត៌មាន​ ។
គួរ​រំឮកថា ថ្មីៗនេះ​ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​​លើក​ឡើង​ថា​លោកលែង​ខ្វល់​នឹងច្បាប់​​បោះឆ្នោត​ដែល​ក្រុម​ការងាររបស់​​គណបក្ស​ទាំងពីរ​កំពុង​តែជួប​ពិភាក្សា​គ្នា​ ដោយ​លោក​ថា​ចំណុច​ខ្វែ​ង​គំនិ​ត​គ្នា​ត្រូវ​ដាក់​ឲ្យ​សភា ដើម្បី​អនុម័ត​មិន​បាច់​ឆ្លង​ថ្នាក់​ដឹកនាំ​នោះទេ។​ លោកបានប្រតិកម្ម​ខ្លាំងៗ​ និង​ក្នុ​ងន័យ​គំរាម​ដល់​គណបក្ស​ប្រឆាំង​ពី​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ថា​​«អាច្បាប់​បោះឆ្នោត មិន​បោះឆ្នោត អាណា​ធ្វើ​ទាន់ មិន​ទាន់​ក៏​ហី​ទៅ។ បើ​លោក​ឯង​ដើរ​ចេញ​ពី​ការ​ស្រុះ​ស្រួល​ហើយ។ ពេល​វេលា​នៅ​គគោក​! នាំគ្នា​ទៅ​ណា​បាត់​អស់ ត្រឡប់​មក​វិញ ​បង្ខំ»
ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី អះអាង​ថា​លោក​នឹង​ខិត​ខំ​ធ្វើ​ឲ្យ​ដំណើ​រ​កែ​ទម្រង់​ការ​បោះឆ្នោត​ និង​ស្ថា​ប័នរដ្ឋ​ផ្សេងៗ​ ឲ្យ​មាន​ភាព​រលូន​ឡើង​វិញ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំង​ៗ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ និង​ថា​លែង​ខ្វល់​នឹង​កំណែ​ទម្រង់​នេះ​ទៀត​ហើយ។​
ក្រុមការងារ​របស់គណបក្ស​ទាំងពីរបាន​ផ្អាក​ការ​ពិភាក្សា​បន្ត​ទៀតនៅ​សប្តាហ៍នេះ ​ដោយសារ​គណៈកម្មការ​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជាជាប់រវល់​ចុះ​មូលដ្ឋាន និង​​ជាប់រវល់​ធុរៈ​ផ្ទាល់ខ្លួន​។ 
រហូត​មក​ដល់​ពេល​នេះ ក្រុម​ការងារ​ចរចាកំណែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្សទាំងពីរ​​​​​កំពុង​​ខ្វែង​គំនិត​​គ្នាលើ​ចំណុចមួយ​ចំនួន​នៃ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត ដូច​ជា​ចំនួន​ថ្ងៃ​ឃោសនាបោះ​ឆ្នោត ការ​កំណត់​ឲ្យ​មិន​មន្រ្តី​រាជ​ការ​ កង​កម្លាំង​ចូល​ឃោសនា​បោះឆ្នោត និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួ​ន​ទៀត​ ដោយ​ទុក​ឲ្យ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ទាំងពីរ​ជា​អ្នក​សម្រេច។ ក្រុម​ការងារ​កំពុង​តែ​ជួប​ចរចា​គ្នា​លើ​​ជំពូក​ទី៨​នៃ​ច្បាប់​​បោះ​​ឆ្នោត ដែល​និយាយ​ពី​ការ​បោះឆ្នោត ការ​រាប់សន្លឹកឆ្នោត ការ​បោះឆ្នោត ការ​បូកសរុបលទ្ធផលបោះឆ្នោត និងការប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។
តាម​គម្រោង​ ការ​ពិភាក្សា​ពីកំណែ​ទម្រង់​ការ​បោះឆ្នោត នឹង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៥។
គេហទំព័រ​របស់​គណបក្ស​ប្រជាជនកម្ពុជាបង្ហាញ​ថា​មហា​សន្និ​បាត​វិសាមញ្ញ​តំណាង​ទូ​ទាំង​ប្រទេស​​នឹង​ដំណើ​រ​ ការចាប់​​ពី​រ​សៀល​ថ្ងៃ​ទី​៣០​-៣១​ ខែ​មករា​ ឆ្នាំ​២០​​​១៥​ ដល់​ថ្ងៃ​ទី​០១​ ខែ​កុម្ភៈ​ ឆ្នាំ​២០​១៥​ នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ។​
ក្នុង​មហាសន្និបាត​នេះ​នឹងមាន​ការបោះឆ្នោ​ត​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ដែលជា​យុវជន​ ជំនាន់ក្រោយ​​មួយ​ចំនួន​ បន្ថែម​លើ​សមាជិក​ជាង​២៦០នាក់ ដែលមាន​ស្រាប់។ លោក ហេង សំរិន​ បញ្ជាក់ថា​មហាសន្និបាតិវិសាមញ្ញនេះបាន​ខក​ខាន​ធ្វើ ​បន្ទាប់​ពី​ការ​បោះឆ្នោតឆ្នាំ២០១៣ ​ដោយ​សារ​គណបក្ស​​ប្រឆាំង​បង្កភាពវឹកវរ និងចលាចលក្នុង​សង្គម៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: