ដោយ ៖ វ៉ា វឌ្ឍនៈ
ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០១៥ ម៉ោង ១៧:៥៧
រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា (CPP)បានឯកភាពឲ្យព្រះសង្ឃមានសិទ្ឋិចូលរួមបោះឆ្នោត ប៉ុន្តែហាមព្រះសង្ឃចូលរួមឃោសនាបោះឆ្នោត ។
នេះបើយោងតាមលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានក្រុមការងារចរចាខាងគណបក្សប្រជាជនកម្ពុជា ដែលថ្លែងបា្រប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅប៉ុន្មាននាទីមុននេះ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាជាមួយក្រុមការងារខាងគណបក្សសង្គ្រោះជាតិ (CNRP) ស្តីពីសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់បោះ ឆ្នោត ។
ចំណែកលោក គួយ ប៊ុនរឿន ប្រធានក្រុមការងារចរចាខាងគណបក្សសង្គ្រោះជាតិនោះវិញ បានបា្រប់ក្រុមអ្នកកាសែតនេះដែរ ក្នុងកិច្ចពិភាក្សានៅល្ងាចថ្ងៃទី១៦ មករា ២០១៥នេះ ខាងCNRP មិនចង់ឲ្យមន្រ្តីតុលា ប៉ូលិស និង យោធា ចូលរួមឃោសនាបោះឆ្នោត ប៉ុន្តែខាងគណបក្សប្រជាជនកម្ពុជាមិនទាន់ ឯកភាព ដោយលើកហេតុផលថា មន្រ្តីតុលា ប៉ូលិស និង យោធាអាចចូលរួមឃោសនាបោះឆ្នោតបានពេលបញ្ចប់ការងារ ។
យ៉ាងណាក៍ដោយ ការជជែកគ្នានៅល្ងាចថ្ងៃសុក្រនេះ ភាគីទំាងពីរបានពិភាក្សាចប់ជំពូកទី៧ក្នុងចំណោម១២ជំពូកនៃសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតហើយ ហើយនឹងបន្តពិភាក្សានៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយទៀត ៕
No comments:
Post a Comment