A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 January 2015

Six illegal Vietnamese to be deported to Vietnam វៀតណាម​ ៦ ​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្រុក​វិញ

ផ្ទះ​​ជន​ជាតិ​វៀត​ណាម​មួយ​នៅ​ជាយ​ក្រុង​ភ្នំ​ពេញ​​​។ រូបថត ផា លីណា​
ផ្ទះ​​ជន​ជាតិ​វៀត​ណាម​មួយ​នៅ​ជាយ​ក្រុង​ភ្នំ​ពេញ​​​។ ផា លីណា
ភ្នំពេញៈ ជន​ជាតិ​វៀតណាម​ខុស​ច្បាប់​ចំនួន​ ៦ នាក់​ក្នុង​ចំណោម ៣១ នាក់​ ដែល​ត្រូវ​បាន​នគរ​បាល​នាយក​ដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហា​ផ្ទៃ ឃាត់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​វៀតណាម​វិញ ​ខណៈ ២៥ នាក់​ទៀត ត្រូវ​បាន​បង្គាប់​ឲ្យ​ចុះ​កិច្ច​សន្យា​ត្រឡប់​ទៅ​វិញ​ភា្លម ក្រោយ​ពី​អស់​សុពលភាព​ទិដ្ឋាការ​រស់​នៅ។
ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយក​ដ្ឋាន​ជន​អន្តោ​ប្រវេសន៍​រាជធានី​ភ្នំពេញ​ លោក អ៊ុក ហៃសីលា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ជន​ជាតិ​វៀតណាម​ទាំង ៣១ នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន ខណៈ​ចុះ​ឆែកឆេរ​លំនៅឋាន និង​កន្លែង​ស្នាក់​នៅ​ពីរ​កន្លែង​ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ក្នុង​ហាង​កាត់​សក់ និង​នៅ​ផ្សារ​ដើម​គ ក្នុង​ហាង​កាហ្វេ។
លោកបញ្ជាក់​ថា​៖ «ក្នុង​ចំណោម​ ៣១ ​នាក់​នេះ មាន ៦ នាក់​ អត់​មាន​លិខិត​ឆ្លង​ដែន​ ចំណែក ២៥ នាក់​ទៀត​​មាន​លិខិត​ឆ្លង​ដែន តែ​ប្រើ​ប្រាស់​ខុស​ទិស​ដៅ មិន​មាន​សិទ្ធិ​បំពេញ​ការ​ងារ​នៅ​កម្ពុជា​ឡើយ។ យើង​បាន​ឲ្យ​ ២៥ ​នាក់​នោះ ធ្វើ​កិច្ច​សន្យា​ថា ​ត្រូវ​ទៅ​វិញ​ បន្ទាប់​ពី​​​ទិដ្ឋាការ​អស់​សុពល​ភាព​បើ​មិន​ដូច្នេះ​ទេ ​យើង​នឹង​ចាប់​បញ្ជូន​ចេញ​តែ​ម្តង​»។
លោក អ៊ុក ហៃ​សី​ហា បាន​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ម្សិល​មិញ មន្រ្តី​កុងស៊ុល​វៀត​ណាម​ប្រចាំ​កម្ពុជា​ក៏​បាន​មក​ជួប​សម្ភាសន៍​ជន​ជាតិ​វៀតណាម ដែល​កំពុង​ជាប់​ឃុំ​នៅ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ផង​ដែរ​ ដើម្បី​ធ្វើ​កំណត់​ហេតុ ​និង​ចេញ​លិខិត​បើក​ផ្លូវ​ឲ្យ​ពួក​គេ ​ត្រឡប់​ទៅ​វិញ។

ពាក់ព័ន្ធ​នឹង​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់ ៧ នាក់​ ដែល​ត្រូវ​បាន​បញ្ជូន​ពី​ខេត្ត​សៀម​រាប មក​កាន់​នាយក​ដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​ ៤ ខែមករា បន្ទាប់​ពី​ឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃទី​២ ​ខែ​មករា​ លោក ហៃសីហា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ពួក​គេ​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​នាយក​ដ្ឋាន​នៅ​ឡើយ​ដោយ​រង់​ចាំ​លិខិត​បើក​ផ្លូវ​ បញ្ជាក់​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ជា​មុន។
បើ​តាម​របាយ​ការណ៍​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ តួលេខ​នៃ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា ដែល​កម្លាំង​នគរបាល​បង្ក្រាប​បាន ក្នុង​អំឡុង​ពេល ​៦ ខែ​ចុង​ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ គិត​ពី​ខែ​កក្កដា ដល់​ខែ​ធ្នូ​ គឺ​មាន​ចំនួន​ ១២៤៦ ​នាក់​ សរុប​ ២៩​ សញ្ជាតិ​ ក្នុង​នោះ មាន​ស្រ្តីជាង ២០០ ​នាក់។
ជន​អន្តោ​ប្រវេស​ន៍​ទាំង​នេះមាន​មក​ពី​ថៃ​ ចិន​ ឡាវ​ ហ្វីលីពីន​ កូរ៉េ​ អាមេ​រិក ជប៉ុន ម៉ាឡេ​ស៊ី​ជា​ដើម​ហើយ​ក្នុង​នោះ​ ជន​ជាតិ​វៀត​ណាម​គឺ​មាន​ចំនួន​ច្រើន​ជាង​គេ​ រហូត​ដល់​ជិត​ ១០០០ ​នាក់​៕

3 comments:

Anonymous said...

Its funny how the Huyen Xen government deport only a few Youn back to Vietnam, when there are millions of Youn living in Khmer and thousands of Youn company are destroying the khmer soverinity.

Anonymous said...

Not SIX(6) 2 or 3 MILLION THAT THE RIGHT NUMBER (a kvak)

Anonymous said...

they will come back as soon as they get there. Watch out. It like comedy