ដោយ៖ ពៅ មេត្តា | ថ្ងៃព្រហស្បតិ៍ ទី15 មករា 2015,
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ហៅគណបក្សតូចៗដែលបង្កើតឡើងហើយ និងត្រៀមបង្កើតមួយចំនួនទៀតនោះ គឺធ្វើឲ្យបែកសំឡេងគណបក្សគណបក្សប្រឆាំង និងជួយដល់គណបក្សប្រជាជនកម្ពុជា ។
ក្នុងវេទិកាជួបជាមួយប្រជាពលរដ្ឋនៅឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែមករាលោក សម រង្ស៊ី ថ្លែងថាដើម្បីយកឈ្នះគណបក្សប្រជាជនបច្ចុប្បន្ន ត្រូវមានការរួបរួមគ្នាពីអ្នកស្នេហាជាតិ ទាំងអស់ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ។ លោក សម រង្ស៊ី បន្តថាដោយសារការបារម្ភខ្លាចមានការរួបរួមគ្នាពីក្រុមប្រឆាំង ទើបបក្សកាន់អំណាចបង្កើតបក្សតូចៗឡើង ។ លោកថា «គណបក្សតូចៗហ្នឹងអត់មានឈ្នះខ្លួនឯងទេ ដែលធ្វើហ្នឹងគឺធ្វើឲ្យគណបក្សប្រជាជនឈុះ្ន បងប្អូនយល់ បងប្អូនមិនត្រូវលេងសើចជាមួយគណបក្សតូចៗហ្នឹងទេ ។ ពួកគណបក្សតូចៗហ្នឹងគឺបម្រើគណបក្សប្រជាជន ខ្លួនឯង(គណបក្សតូចៗ)អត់ឈ្នះដឹងថាអត់ឈ្នះ ធ្វើនេះដើម្បីជួយគណបក្សប្រជាជន បំបែកសំឡេងបន្តិច គឺអាចជួយគណបក្សប្រជាជនបាន ។ អ៊ីចឹងហើយគណបក្សប្រជាជនក៏ចេះគិតដែរ គឺជួយគណបក្សតូចៗ» ។
លោក សម រង្ស៊ី មិនបានថ្លែងឲ្យចំថា បក្សតូចៗណាខ្លះនោះទេ តែបក្សតូចៗដែលមន្ត្រីគណបក្សសង្គ្រោះជាតិធ្លាប់រិះគន់នោះ គឺក្រុមអ្នកវិភាគ និងមន្ត្រីអង្គការសង្គមស៊ីវិលមួយក្រុមបង្កើតជាបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ហើយចាប់ផ្តើមបង្កើតគណបក្សមូលដ្ឋាន ។
លោក កែម ឡី ស្ថាបនិកបណ្តាញខ្មែរដើម្បីខ្មែរធ្លាប់លើកឡើងថា ការបង្កើតគណបក្សមូលដ្ឋាន បង្កើតឡើងដើម្បីឲ្យប្រជាពលរដ្ឋស្គាល់សិទ្ធិ និងចេះប្រើអំណាចរបស់ខ្លួនក្នុងកិច្ចការនយោបាយ ។ លោកបញ្ជាក់ថាការបង្កើតបណ្តាញ ឬបក្សមូលដ្ឋានឡើងដោយសារគណបក្សនយោបាយបច្ចុប្បន្ន រួមទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិផង មិនមានគោលនយោបាយប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស ។
ស្ថាបនិកបណ្តាញខ្មែរដើម្បីខ្មែរមួយរូបទៀតលោក យ៉េង វីរៈ ថ្លែងថាសំដីរបស់លោក សម រង្ស៊ី គឺសំដៅលើអ្នកនយោបាយមិនមែនសំដៅលើក្រុមលោកទេ ។ លោកបន្តថា ក្រុមលោកអប់រំឲ្យពលរដ្ឋចេះប្រើសិទ្ធិ និងចេះធ្វើនយោបាយ ហើយបើលោក សម រង្ស៊ី ចង់ឲ្យពលរដ្ឋចូលរួមជាមួយបក្សខ្លួន ត្រូវធ្វើយ៉ាងឲ្យពលរដ្ឋជឿជាក់ ។ លោកថា «ត្រូវតែបញ្ចុះបញ្ចូលគេ ហើយម៉េចមិនចូល[គណបក្ស]គាត់តែម្តងទៅ ពាក្យនេះវាអាស្រ័យនឹងគាត់ត្រូវការធ្វើឲ្យគេជឿ បញ្ចុះបញ្ចូលធ្វើឲ្យគេចូលជាមួយបាន» ។
លោក យ៉េង វីរៈ ក៏បានសម្តែងការសោកស្តាយផងដែរថា អ្នកនយោបាយខ្មែរនៅតែប្រើវប្បធម៌លាបពណ៌ឲ្យគ្នាទៅវិញទៅមក ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការបង្កើតគណបក្សគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូបមានចែងក្នុងរដ្ឋធម្មនុញ ។
កាលពីចុងឆ្នាំ២០១៤ បណ្តាញខ្មែរដើម្បីខ្មែរបានប្រកាសជាផ្លូវការឡើង ហើយបណ្តាញនេះ ក៏បានប្រកាសពីការបង្កើតគណបក្សតូចៗតាមមូលដ្ឋាន ដែលក្នុង១បក្សមានគ្នា៨០នាក់ ។ របាយការណ៍ដែលបង្ហាញនៅក្នុងថ្ងៃប្រកាសបណ្តាញនោះ គឺមានគណបក្សមូលដ្ឋាន៤០ ដែលបានចុះឈ្មោះ ហើយតាមគម្រោងគណបក្សមូលដ្ឋានទាំងនេះនឹងបង្កើតឡើងនៅទូទាំងប្រទេស ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
1 comment:
TO AH KEM LEY & AH BALD DICK HEAD FAKE USELESS PRINCE: YOU BOTH WORKS FOR THE BENEFIT OF VIETCONGS NOT FOR KHMER WITHOUT KNOWING IT....YOU STUPID DOCTOR.
DUMP, STUPID, UNEDUCATED AND FAKE DOCTOR JUST LIKE YOUR DICT HEAD HUN SEN WHO GET HIS DOCTOR DEGREE FROM HANOI WITHOUT SCHOOL. ASHOLE!!!
IF YOU WANT TO BE FAME AND WELL KNOWN FOR THE BENEFITS OF KHMER, YOU BOTH SHOULD JOINT CNRP AND SPREAD YOUR STRATEGY TO THE PEOPLE OF CAMBODIAN THAN YOU BOTH SHOULD BE A HERO AND FAMOUS TO KHMER. I STRONGLY SUGGEST THIS IDEA.
DONT LET EDUCATED KHMERS AND FOREIGNERS CUSS YOU BOTH EVERY SECOND. LET THEM LOVE YOU INSTEAD. YOU KNOW WHO LOVE YOU BOTH THE MOST, HO CHI MINH.
Sal Y
Post a Comment