ភ្នំពេញៈ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញថា ពិតជាមានជនជាតិវៀតណាមទៅធ្វើសមាធិ និងពិធីសាសនានៅលើភ្នំបូកគោ ខេត្តកំពតពិតមែន ប៉ុន្តែការធ្វើពិធីនោះពុំបានបង្កផលប៉ះពាល់ដល់វប្បធម៌ខ្មែរនោះទេ។
អគ្គនាយករងបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហេង សុផាឌី បានថ្លែងកាលពីថ្ងៃម្សិលមិញថា តាមការចុះស៊ើបអង្កេតកាលពីពេលថ្មីៗនេះ ជនជាតិវៀតណាមពិតជាបានចូលទៅធ្វើពិធីសាសនានៅលើភ្នំបូកគោ ត្រង់ចំណុចល្អាងភ្នំស្រែ៥០០ និងប្រវាំងកូន ប៉ុន្តែមិនមានចំនួនច្រើនទេ ហើយក៏ពុំមានការសាងសង់វិហារសាសនា ឬការស្នាក់នៅជាអចិន្រៃ្តយ៍ដែរ។
លោកថា៖ «ពួកគេចូលមកអត់មានធ្វើពិធីអធិកអធមអីទេ គេគ្រាន់តែមកធ្វើសម្មាធិស្ងៀមស្ងាត់ ដល់អ៊ីចឹងទៅវាអត់មានរឿងអីមកប៉ះពាល់ដល់វប្បធម៌យើងទេ វាជារឿងសាសនា បើយើងមើលទៅលើច្បាប់ ឬ រដ្ឋធម្មនុញ្ញ គឺថាយើងធានាដល់សិទ្ធិសេរីភាពក្នុងការគោរពជំនឿសាសនារបស់ជនជាតិផ្សេងៗ»។
លោក ហេង សុផាឌី បានបន្តថា ការចូលមកធ្វើពិធីសាសនានេះ បានកើតមានជាច្រើនឆ្នាំមកហើយ ដោយសារតែនៅល្អាងភ្នំប្រវាំងកូន មានផ្នូរបុរាណចំនួន ៥ ដែលជនជាតិវៀតណាម កំណត់ថា ជាផ្នូរបុព្វបុរសរបស់ពួកគេដែលបានស្លាប់នៅទីនោះ។ ទោះយ៉ាងណា ក្រុមហ៊ុនដែលទទួលបានការវិនិយោគនៅតំបន់ភ្នំបូកគោ បានតម្រូវឲ្យជនជាតិវៀតណាមទាំងនោះ ទិញសំបុត្រក្នុងមួយនាក់ ៥ ដុល្លារសម្រាប់រយៈពេលមួយថ្ងៃ ហើយពួកគេក៏មានកាន់លិខិតឆ្លងដែនត្រឹមត្រូវផងដែរ។
មន្ត្រីរូបនេះ បានកត់សម្គាល់ថា អ្វីដែលជាការព្រួយបារម្ភនោះ គឺបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រោះចំណុចវាលស្រែ ៥០០ និងប្រវាំងកូន ស្ថិតនៅឆ្ងាយ និងក្នុងព្រៃជ្រៅកណ្តាលជួរភ្នំបូកគោ។
លោកជំរុញថា៖«ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន គួរតែពង្រឹងសន្តិសុខដើម្បីការពារក្រែងលោមានបាតុភាពអី ឬក៏ពួកគាត់ទៅហ្នឹងអាចមានការឈ្លោះទាស់ទែងគ្នាឬក៏មានអំពើហិង្សាអីជាដើម»។
លោក ឧកញ៉ា សុខ គង់ ដែលជាម្ចាស់វិនិយោគនៅតំបន់ទេសចរណ៍ភ្នំបូកគោលើទំហំដី ១៤០០០ ហិកតា រយៈពេល ៩៩ ឆ្នាំនោះ ពុំអាចសុំការអធិប្បាយបានទេ។
ចំណែកអភិបាលខេត្តកំពត លោក ខូយ ឃុនហួរ បានមានប្រសាសន៍ថា នៅលើភ្នំបូកគោ ពុំមែនមានតែការធ្វើពិធីសាសនារបស់ជនជាតិវៀតណាមតែមួយទេ គឺមានការសាងសង់វិហារចិន វិហារគ្រិស្ត និងវិហារព្រះពុទ្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។
ដោយឡែកសម្រាប់បញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ ខាងក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន។
លោកថា៖ «រហូតមកទល់ពេលនេះ មិនដែលមានបញ្ហាអសន្តិសុខកើតឡើងទេ ហើយកន្លងមកអាជ្ញាធរខេត្តក៏បានរៀបចំការពារសន្តិសុខជូនភ្ញៀវទេសចរផងដែរ»។
ការចុះស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ផ្នែកអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានកោះហៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ ទៅឆ្លើយបំភ្លឺ និងស្នើឲ្យចាត់វិធានការចំពោះផលប៉ះពាល់នានាទៅលើវប្បធម៌ខ្មែរ បន្ទាប់ពីមានជនបរទេសធ្វើពិធីសាសានានៅតំបន់នោះ។
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា ក្រុមការ-ងារលោកនឹងចុះទៅពិនិត្យករណីនេះបន្ថែមទៀត នៅពាក់កណ្តាលខែកុម្ភៈ ដើម្បីប្រមូលព័ត៌មាន និងផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់ក្រសួងវប្បធម៌។
លោកបានបញ្ជាក់ថា៖«យើងកំពុងរៀបចំនីតិវិធីក្នុងការចុះទៅពិនិត្យនៅទីនោះដោយផ្ទាល់»។
គួរបញ្ជាក់ថា ការលេចឮព័ត៌មានជុំវិញការធ្វើសមាធិ និងបួសជាសច្ចំ ពីសំណាក់ជនជាតិវៀតណាម នៅចំណុចវាលស្រែ ៥០០ និងតំបន់ប្រវាំងកូន លើភ្នំបូកគោ ខេត្តកំពតនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានបង្ហាញពីក្តីបារម្ភថាអាចនឹងធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ និងខ្លាចជនជាតិវៀតណាមទាំងនោះ បោះទីតាំងជាអចិន្រៃ្តយ៍នៅតំបន់នោះ ព្រមទាំងធ្វើឲ្យមានលំហូរចូលនូវជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់មកកម្ពុជា៕
3 comments:
Whatever their master Vietnam does is right.
This Yuon slave party CPP must go.
Some Khmer nationalists must stop fighting each other. The real danger is Yuon.
The real danger is extreme ultranationalism nazi trash.
Right,pollutes the place that once used for Royalism and casino reserved for France rich foes is okay as long as its done by yuon Hanoi.
Yuon can do anything they wanted on khmer's soil,but Khmer krom can not on their ancestral's land ( Makong Delta or Kampuchea krom) Mt.Bokor will be polutted by Yuon's trashes/shits like Tunle Sap lakes,ah kwaq and Cpp thugs loves to eat the fishes in Tunle Sap lakes that fed itselves by yuon's wastes daily on the floated's houses!
Post a Comment