មន្ត្រីគណបក្សសង្គ្រោះជាតិ បដិសេធចំពោះការចោទប្រកាន់ដែលថា មន្ត្រីគណបក្សនេះរៀបចំឲ្យមានមនុស្សរំខាន និងរារាំងដល់ការតវ៉ារបស់ អ្នកស្រី ឡាក់ សុភាព អតីតសមាជិកគណៈកម្មាធិការនាយក ដែលត្រូវបក្សបណ្ដេញចេញ។
ការបដិសេធនេះ ធ្វើឡើងដោយសមាជិកគណៈកម្មាធិការវិន័យរបស់គណបក្សសង្គ្រោះជាតិ គឺលោក ហូរ វ៉ាន់ បន្ទាប់ពី អ្នកស្រី ឡាក់ សុភាព ចោទប្រកាន់ថា ហ្វូងមនុស្សមួយចំនួនដែលរំខានការតវ៉ារបស់អ្នកស្រី នាមុខទីស្នាក់ការគណបក្ស នៅព្រឹកថ្ងៃទី១ មករា រៀបចំដោយគណបក្សសង្គ្រោះជាតិ។
អ្នកស្រី ឡាក់ សុភាព អតីតសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ការបណ្ដេញអ្នកស្រីចេញពីគណបក្ស គឺមានភាពអយុត្តិធម៌។ អ្នកស្រីថ្លែងថា ការតវ៉ារបស់អ្នកស្រី គឺចង់កែលម្អឲ្យគណបក្សសង្គ្រោះជាតិ អនុវត្តទៅតាមច្បាប់ ដើម្បីធ្វើជាគំរូល្អកុំឲ្យមានបក្ខពួក និងគ្រួសារនិយមនៅផ្ទៃក្នុងបក្ស ជាពិសេស គឺសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្ស។ ការតវ៉ារបស់អ្នកស្រីនៅព្រឹកថ្ងៃទី១ មករា មានស្រែករំខាន ដូចជា ស្រែកទារលុយពីអ្នកស្រីថា ជំពាក់ថ្លៃកាហ្វេ ជាដើម។ អ្នកស្រីថ្លែងថា មិនបានជំពាក់អ្វីទេ ហើយអ្នកស្រីសន្យាថានឹងតវ៉ាម្ដងទៀតនៅពេលណាមួយខាងមុខនេះ៕
PHNOM PENH (The Cambodia Herald) -- Security guards, supporters as well as bodyguards of Sam Rainsy disturbed and prevented a former opposition senior official Lak Sopheap, along with her supporters, from protesting outside the headquarters of Cambodia National Rescue Party.
CNRP's supporters and security guards shouted at Lak Sopheap, while others demanded her to pay back the money she owed them, causing disorder and chaos outside the party.
They also dispersed passengers and prevented journalists from having access to Lak Sopheap.
The dispersion and disturbance by CNRP's supporters led to confrontation with Lak Sopheap's supporters, but was being intervened by civil society activists who asked Lak Sopheap to leave the scene because of fear that violence may break out.
Lak Sopheap, a former member of CNRP's Board of Directors, was recently removed by CNRP's disciplinary committee after she accused leadership of the party of being involved in corruption associated with up to USD 40 millions.
- See more at: http://www.thecambodiaherald.com/cambodia/cnrps-security-force-disturb-protest-against-dismissal-of-a-party-senior-official-7971#sthash.5oamy2oC.dpuf
No comments:
Post a Comment