A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 3 January 2015

Military Police blocked and threatened to disperse a march on Veng Sreng Street to commemorate victims of police killings on 3-4th January 2014 [video inside] កងរាជអាវុធហត្ថ​រារាំង និង​ព្រមាន​បង្ក្រាប​ក្រុម​អ្នក​ហែ​ក្បួន​​

ដោយ៖​ ជន ស្រីណុច​ | ថ្ងៃសៅរ៍ ទី3 មករា 2015 | 


សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជិត​កន្លែង​ថ្លឹងរថយន្ត​ ផ្លូវ​វ៉េងស្រេង ដើម្បី​រារាំង​ក្រុមអ្នក​ហែ​ក្បួន​ទៅ​បុរីកីឡា (រូបថត៖ ជន ស្រីណុច​)
កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រារាំង​ការហែក្បួន​របស់​ប្រជាពលរដ្ឋ កម្មករ និង​ព្រះសង្ឃ ដែល​ធ្វើដំណើរ​ពី​ផ្លូវ​វ៉េងស្រេងសំដៅ​ទៅ​បុរី​កីឡា ដោយ​ដាក់​កំហិត​ឲ្យ​ពួកគេ​បំបែកជួ​រក្នុង​រយៈពេល​១០​នាទី មិន​ដូច្នោះ​នឹង​ចាត់វិធានការ ​។​
កម្លាំងប្រដាប់អាវុធជាង​១០០​នាក់ ប្រដាប់​ដោយ​ខែល និង​អាវុធ​ស្វ័យប្រវត្តិ​គ្រប់​ដៃ ដឹកនាំ​ដោយ​លោក ​រ័ត្ន ស្រ៊ាង នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះបាន​រារាំង​ក្បួន​ដំណើរ​របស់​ជនរងគ្រោះ​២៣​នាក់ ព្រះសង្ឃ និង​អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​កន្លែង​ថ្លឹង​រថយន្ត​តាម​ដងផ្លូ​វវ៉េងស្រេង ដោយ​បង្ខំ​ឲ្យ​ពួកគេ​បំបែក​ការដើរ​ហែ​ក្បួន​នោះ​ ។​
​អនុប្រធាន​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក លោក​ណៃ វង់​ដា មានប្រសាសន៍ថា នេះ​ជា​ការ​កំរាម​កំហែង​ដល់​សិទ្ធិ​តវា​ដោយ​សន្តិ​វ​ធី​ ។ លោក​ថាតាម​ការ​សកម្មភាពរ​បស់​កងកម្លាំងប្រដាប់អាវុធដែល​កំពុង​ធ្វើ​នេះ​បញ្ជាក់ថា កម្ពុជា​កំពុង​ដើរ​ចាក​ឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ ​។​
​រហូតមកដល់​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​នេះ សមត្ថកិច្ច​បាន​បំបែក​ក្រុម​អ្នកដើរ​ហែ​ក្បួន​ដោយ​ជោគជ័យ​ ។ ទោះយ៉ាងណាក្នុងការ​បំបែក​ក្បួន​នេះ មិន​មាន​អំពើ​ហិង្សា​កើតឡើង​ទេ​ ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com




1 comment:

Kim Ea said...

When you see this picture is a real shame that Khmer under Yuon authority use their slave guard to show muscle with gun drown to kill any enemies Khmer who dare to do challenge something against the rule of Viet occupation . Please Khmer people we lost country to Yuon puppet and their affiliate now . stand up and fight back hard with enemy Yuon to save your country .