ដោយ៖ ជន ស្រីណុច | ថ្ងៃសៅរ៍ ទី3 មករា 2015 |
កងរាជអាវុធហត្ថរាជធានីភ្នំពេញ រារាំងការហែក្បួនរបស់ប្រជាពលរដ្ឋ កម្មករ និងព្រះសង្ឃ ដែលធ្វើដំណើរពីផ្លូវវ៉េងស្រេងសំដៅទៅបុរីកីឡា ដោយដាក់កំហិតឲ្យពួកគេបំបែកជួរក្នុងរយៈពេល១០នាទី មិនដូច្នោះនឹងចាត់វិធានការ ។
កម្លាំងប្រដាប់អាវុធជាង១០០នាក់ ប្រដាប់ដោយខែល និងអាវុធស្វ័យប្រវត្តិគ្រប់ដៃ ដឹកនាំដោយលោក រ័ត្ន ស្រ៊ាង នៅព្រឹកថ្ងៃសៅរ៍នេះបានរារាំងក្បួនដំណើររបស់ជនរងគ្រោះ២៣នាក់ ព្រះសង្ឃ និងអ្នកមានជម្លោះដីធ្លីនៅកន្លែងថ្លឹងរថយន្តតាមដងផ្លូវវ៉េងស្រេង ដោយបង្ខំឲ្យពួកគេបំបែកការដើរហែក្បួននោះ ។
អនុប្រធានស៊ើបអង្កេតនៃសមាគមអាដហុក លោកណៃ វង់ដា មានប្រសាសន៍ថា នេះជាការកំរាមកំហែងដល់សិទ្ធិតវាដោយសន្តិវធី ។ លោកថាតាមការសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធដែលកំពុងធ្វើនេះបញ្ជាក់ថា កម្ពុជាកំពុងដើរចាកឆ្ងាយពីលទ្ធិប្រជាធិបតេយ្យ ។
រហូតមកដល់ម៉ោង១០ និង៥០នាទីព្រឹកនេះ សមត្ថកិច្ចបានបំបែកក្រុមអ្នកដើរហែក្បួនដោយជោគជ័យ ។ ទោះយ៉ាងណាក្នុងការបំបែកក្បួននេះ មិនមានអំពើហិង្សាកើតឡើងទេ ៕
1 comment:
When you see this picture is a real shame that Khmer under Yuon authority use their slave guard to show muscle with gun drown to kill any enemies Khmer who dare to do challenge something against the rule of Viet occupation . Please Khmer people we lost country to Yuon puppet and their affiliate now . stand up and fight back hard with enemy Yuon to save your country .
Post a Comment