A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 2 January 2015

Interview with Keo Puth Reaksmey: "Funcinpec will become a 3rd political force in future elections" លោក កែវ ពុទ្ធរស្មី៖«ហ៊្វុនស៊ិនប៉ិច​នឹង​ក្លាយជា​កម្លាំង​នយោបាយ​ទី៣ក្នុង​ការបោះឆ្នោត​ខាងមុខ​»

(ចុះ​ផ្សាយ​នៅ​ថ្ងៃ    01-01-2015, ) |  ដោយ លាង ដឺ​លុច


នៅ​ថ្ងៃទី១ខែមករា​ឆ្នាំ២០១៥ គណបក្ស​បងប្អូន​គូរ​សត្រូវ​គ្នា​បានសម្រេច​ចិត្ត​ចាប់ដៃ​រួមរស់​ជាមួយគ្នា​ឡើងវិញ​ហើយ បន្ទាប់ពី​បាន​បែកបាក់​គ្នា​រយៈពេល៨ឆ្នាំ។ លោក កែវ ពុទ្ធរស្មី ឧ​ត្ត​ម​ទីប្រឹក្សា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានផ្តល់​បទសម្ភាសន៍​ដល់​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗតាម​ទូរ​សព្ទ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ពន្យល់​អំពី​ការរួបរួម​នៃ​កម្លាំង​រាជានិយម​ឡើងវិញ។
លោក លាង ដឺ​លុច៖ នៅ​ថ្ងៃ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ មានការ​ផ្សព្វផ្សាយ​អំពី​ការរួម​គ្នា​រវាង​កម្លាំង​នយោបាយ​រាជានិយម​ឡើងវិញ ដែល​បានធ្វើអោយ​មហាជន​ភ្ញាក់ផ្អើល។ ពោលគឺ​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ​នឹង​យាង​មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ។ តើ​រឿងនេះ​បាន​កើតឡើង​យ៉ាងដូចម្តេច?

លោក កែវ ពុទ្ធរស្មី៖ នេះ​ជា​ព័ត៌មាន​ពិត។ នៅ​ថ្ងៃទី១មករា​នេះ ព្រះអង្គម្ចាស់​ក្ស​ត្រី អា​រុណ រស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​សរសេរ​លិខិត​មួយ យាង​សម្រេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ ហើយ​ក៏មាន​លិខិត​ពី​សម្តេចក្រុមព្រះ​ដែលមាន​បន្ទូល​យល់ព្រម​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​ដែរ។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កំពុង​គិតគូរ​ជ្រើសរើស​ថ្ងៃ​ធ្វើ​សមាជ​ដើម្បី​ទទួល​សម្តេចក្រុមព្រះ​ធ្វើជា​ប្រធាន​គណបក្ស។ តាមពិតទៅ ការងារ​ជួបគ្នា​ពិភាក្សាគ្នា​នេះ ធ្លាប់​កើតមានខ្លះៗមកហើយ ដូច​លោក​បានដឹង​ស្រាប់។ គ្រាន់តែ​ថា​មកដល់ពេលនេះ គឺ​វា​ដូច​ផ្លែឈើ​ដែរ​ទុំ​អ៊ីចឹង។


លោក លាង ដឺ​លុច៖ នេះ​ជា​ការវិវត្ត​មួយ​ដែល​មហាជន​ទំនងជា​មិន​នឹកស្មាន​ដល់។ តើ​វា​មាន​អត្ថន័យ​ដូចម្តេច​សម្រាប់​ចលនានយោបាយ​រាជានិយម​និយាយ​ជារួម និង​សម្រាប់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និយាយ​ដោយឡែក?

លោក កែវ ពុទ្ធរស្មី៖ វា​ពិតជា​របត់​ថ្មី​មួយ​មែន។ ការបែកបាក់​បានកើត​មាន​តាំងពី​ឆ្នាំ២០០៦ ។ មាន​គណបក្ស​រាជានិយម​ដល់​ទៅ​ពីរ។ យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការរួបរួម​គ្នា​ទេ។ តើ​យើង​ទៅ​និយាយ​អំពី​ការរួបរួម​ជាតិ​យ៉ាងដូចម្តេច បើ​គណបក្ស​យើង​មិនអាច​រួមគ្នា​បាន​ផង? 

លោក លាង ដឺ​លុច៖ លោក​ពិតប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា វា​នឹងមិន​មានការ​បែកបាក់​គ្នា​ជាថ្មីទៀត​នោះ? ការ​រួមគ្នា​ក្រោមរូបភាព​សហ​ប្រតិ​តប​ត្តិ​ការ​បាន​កើតមាន​ម្តង​រួចហើយ។

លោក កែវ ពុទ្ធរស្មី៖ ខ្ញុំ​គិតថា យើង​មិនអាច​បែកបាក់​គ្នា​ទៀត​ទេ។ ពីព្រោះ​បញ្ហា​ជាច្រើន​វា​បានកើត​មាន​រួច​អស់ហើយ។ ដូច្នេះ​អស់​បញ្ហា​ទៀតហើយ។ ហើយ​យើង​មានតែ​ការរួម​គ្នា​ទេ។ បើ​យើង​រួមគ្នា យើង​គឺជា​កម្លាំង​នយោបាយ​ទី៣ដែរ។ កាលពី​ឆ្នាំ១៩៩៣ យើង​ជា​កម្លាំង​ទី១ ប៉ុន្តែ​លើក​នេះ យើង​ក៏​នៅមាន​កម្លាំង​ក្នុង​កម្រិត​ទី៣ដែរ។ ហើយ​យើង​នឹង​បន្ត​អនុវត្ត​បុព្វហេតុ​របស់​ព្រះ​បរម​រតន​កោដ្ឋ។

លោក លាង ដឺ​លុច៖ ជា​អ្នកនយោបាយ​ក្នុងឋានៈ​ជា​អ្នកដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផង និង​ម្យ៉ាងទៀត​លោក​ក៏​ជា​សមាជិក​រាជវង្ស (ស្វាមី​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​អា​រុណ រស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច) ផង តើ​លោក​សប្បាយចិត្ត​យ៉ាងណាដែរ​ចំពោះ​ការវិវត្ត​ចុងក្រោយ​នេះ?

លោក កែវ ពុទ្ធរស្មី៖ ខ្ញុំ​សប្បាយចិត្ត។ ការបែកបាក់​កន្លងមក មិន​ត្រឹមតែ​បង្ហាញ​អំពី​ការបែកបាក់​នៅ​ខាងលើ​ទេ ប៉ុន្តែ​វា​ក៏បាន​នាំ​ដល់​ការបែកបាក់​នៅ​ថ្នាក់មូលដ្ឋាន​ក្នុងចំណោម​អ្នកគាំទ្រ​គណបក្ស​រាជានិយម​ដែរ។ អ្នក​ស្រឡាញ់​រាជានិយម មិនដឹង​បោះឆ្នោត​ឲ្យ​អ្នកណា​ទេ។ ម្ខាង​គណបក្ស​បង ម្ខាង​គណបក្ស​ប្អូន។ ឥឡូវ​យើង​រួមគ្នា​វិញ សំឡេងគាំទ្រ​របស់​យើង​នឹង​កើន​ឡើងវិញ។ យោងតាម​លទ្ធផល​នៃ​ការបោះឆ្នោត​ចុងក្រោយ ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន២០ម៉ឺន​សំឡេង។ ប៉ុន្តែ​សំឡេងគាំទ្រ​ពិតប្រាកដ​របស់​យើង​គឺមាន​ច្រើនជាង​នេះ។ និយាយ​ម្តងទៀត ការ​រួមគ្នា​នៅពេលនេះ ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត៕

1 comment:

Anonymous said...

Noyor Bay Ti Bey or Porng Bey Changkom ???