These are the evidences of corruption due to the purchase of inflated prices of steel from Hun Sen's cronies - Lao Meng Khin and Choeung Sopheap.
ដោយ៖ ញឹម សុខន | ថ្ងៃពុធ ទី14 មករា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធនេះបដិសេធថា មិនមានការបាត់ប្រាក់ជាង៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនសម្រាប់សាងសង់ស្ពានអ្នកលឿង ដែលតភ្ជាប់ពីខេត្តកណ្តាល ទៅខេត្តព្រៃវែងនោះទេ ។
ការបដិសេធនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំង អុីវតឹក ថ្លែងថាស្ពានអ្នកលឿងនេះប្រើថិវិកាជំនួយឥតសំណងរបស់ប្រទេសជប៉ុនសរុបចំនួន៩៥លានដុល្លារ ។ ចំណែកអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ណាកាណេ កាហ៊្សូយូគី អះអាងថាជំនួយឥតសំណងសម្រាប់សង់ស្ពាននេះមានទឹកប្រាក់ដល់ទៅ១២៧លានដុល្លារអាមេរិក។
ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានអ្នកលឿង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥នេះ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បកស្រាយថាការបង្ហាញតួលេខចំនួនទឹកប្រាក់ខុសគ្នារហូត៣២លានដុល្លារនេះ ទំនងជាតម្លៃប្រាក់យ៉េនរបស់ជប៉ុនគិតជាដុល្លារ ពេលនោះមានការឡើងចុះ ។ លោកមានប្រសាសន៍ថា «ឥឡូវយើងយកតួលេខ១២៧លានដុល្លារហ្នឹងចុះ ព្រោះខ្ញុំអត់ដឹងទេ ។ សូមប្រកាសប្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គេចោទថារដ្ឋាភិបាលប្រើប្រាស់លុយជំនួយបរទេសមិនត្រឹមត្រូវ រាប់ទាំងជំនួយជប៉ុន តែខ្ញុំអត់ដឹងទេណា ខ្ញុំមកតែបើកការដ្ឋាន ខ្ញុំមកតែភ្ជាប់ទេ ហើយខ្ញុំមកតែកាត់ខ្សែបូទេ ។ រឿងចាយលុយប៉ុន្មាន គឺរដ្ឋាភិបាលជប៉ុនទទួលខុសត្រូវខ្លួនឯង និយាយគ្នាឲ្យច្បាស់ៗ កុំបោកប្រាស់គ្នា កុំធ្វើអាជីវកម្មៗ ។ ស្ពានឆ្លងទាំងអស់គ្នា អ្នកជាប់ទោសទៅជា ហ៊ុន សែន ។ រឿងនេះអាក្រក់ណាស់» ។
យ៉ាងនេះក្តី ទាំងលោក ត្រាំង អ៊ីវតឹក និងលោក ណាកាណេ កាហ្ស៊ូយូគី មិនបានបកស្រាយនៅចំពោះមុខ នាយករដ្ឋមន្ត្រី ហ៊ុន សែន ពីការបង្ហាញតួលេខខុសគ្នានៃចំនួនប្រាក់សាងសង់ស្ពានអ្នកលឿង ដែលមានបង្គោលគ្រឹះធំៗពីរកំពស់ជាង១០០ម៉ែត្រ និងមានបណ្តោយប្រវែងជាង២០០០ម៉ែត្រនោះទេ ។
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ណាកាណេ កាហ្ស៊ូយូគី ថ្លែងដែរថាបង្គោលបុកគ្រឹះធំៗពីរនេះ បំពាក់ដោយខ្សែកាបពណ៌លឿងប្រទាក់ក្រឡាគ្នាសម្រាប់ទ្រទំងន់ស្ពាន នឹងរំលេចឲ្យឃើញដូចបក្សីមាស មួយគូកំពុងប្រកៀកគ្នា ដែលជប៉ុនអះអាងថាវាបានបង្ហាញថា កម្ពុជានិងជប៉ុន នៅតែបន្តចាប់ដៃគ្នាឆ្ពោះទៅរកការអភិវឌ្ឍ ។
មុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសន្ទរកថា ភាគីជប៉ុនផ្ញើសារតាមរយៈអ្នកបកប្រែ ដោយចង់ឃើញការសហការល្អរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា «នេះជាអំណោយពីប្រទេសជប៉ុន ជូនប្រជាជនកម្ពុជា តាមរយៈជំនួយឥតសំណងមានទឺកប្រាក់ចំនួន ១២៧លានដុល្លារសហរដ្ឋអាមេរិក ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីសាងសង់រួច ស្ពាននេះនឹងក្លាយជាស្ពានធំជាងគេ និងវែងជាងគេនៅប្រទេសកម្ពុជា» ។
ជាការកត់សម្គាល់ លោកនាយករដ្ឋមន្ត្រីព្យាយាមប្រាប់ពលរដ្ឋដែលចូលរួមស្តាប់សន្ទរកថារបស់លោកថា ទម្រាំបានចេញជារូបរាងនៃស្ពានអ្នកលឿង ឬស្ពានស៊ូបាសា ដែលលោកទើបនឹងដាក់ឈ្មោះនៅថ្ងៃពុធនេះ ជាការប្រឹងប្រែងរបស់រដ្ឋាភិបាលតែម្នាក់គត់ រាប់ទាំងស្ពានគីសូណានៅខេត្តកំពង់ចាម ស្ពានព្រែកតាម៉ាក់ នៅខេត្តកណ្តាល និងគម្រោងសាងសង់ជាច្រើនទៀតកំពុងដាក់ឲ្យដំណើរការ ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទួលស្គាល់ថាការឡើងកាន់អំណាចរបស់លោក៣០ឆ្នាំនេះ ពិតជាមានកំហុសខ្លះដែលមិនអាចប្រកែកបាន ប៉ុន្តែលោកសន្យាបន្តសហការជាមួយប្រទេសជប៉ុនបន្តទៀត៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
No comments:
Post a Comment