A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 18 January 2015

Civil society blasts Military Commander Gen. Sokha Sokha for saying he looks up to Adolf Hilter as his role model សង្គម​ស៊ីវិល​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​កង​យោធពល​ខេមរភូមិន្ទ​ដែល​ថា​យក​គំរូ​គ្រប់គ្រង​តាម​ហ៊ីត្លែរ

Read more criticism of Gen. Sokha's admiration for Adolf Hitler here.

Listen to Sao Sokha's voice here.






ប៉ូលិស វ៉េងស្រេង ៦១០
កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ដើរ​ល្បាត​តាម​ផ្លូវ​វ៉េងស្រេង ក្រោយ​បាញ់​បង្ក្រាប​បណ្ដាល​ឲ្យ​បាតុករ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤។
RFA/Sek Bandith
មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល រិះគន់​មន្ត្រី​ជាន់​ខ្ពស់​កង​យោធពល​ខេមរភូមិន្ទ ដែល​យក​គំរូ​នៃ​ការ​រៀបចំ​រចនាសម្ព័ន្ធ​កង​កម្លាំង​ពី​បទពិសោធន៍​របស់ លោក អាល់ដូហ្វ ហ៊ីត្លែរ (Aldolf Hitler) និង​ពី​របៀប​គ្រប់គ្រង​កម្លាំង​របស់​វៀតណាម ថា​ពុំ​សមស្រប​នឹង​ស្ថានភាព​នៅ​កម្ពុជា។
ការ​លើក​ឡើង​នេះ បន្ទាប់​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អះអាង​ពី​ការ​រៀន​សូត្រ​តាម​មេ​ដឹក​នាំ​ផ្ដាច់​ការ​របស់​អាល្លឺម៉ង់ (Germany) ដ៏​ល្បី​ឈ្មោះ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​កង​រាជ​អាវុធហត្ថ ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៤ កន្លង​ទៅ។ លោក​បញ្ជាក់​ដែរ​ថា កង​កម្លាំង​នៅ​ក្រោម​បទបញ្ជា​របស់​លោក បំពេញ​បេសកកម្ម​ការពារ​រដ្ឋធម្មនុញ្ញ នីតិរដ្ឋ និង​ប្រជាធិបតេយ្យ។
មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ហៅ​ការ​រៀន​សូត្រ​ពី​របៀប​របប​គ្រប់គ្រង​កម្លាំង​ពី​មេ​ដឹក​នាំ​ផ្ដាច់​ការ និង​ពី​ប្រទេស​កុម្មុយនិស្ត ថា​មិន​សក្ដិសម​នឹង​យក​មក​អនុវត្ត​នៅ​កម្ពុជា ឡើយ និង​រឹត​តែ​មិន​សក្ដិសម​ទៅ​ទៀត​ដែល​ត្រូវ​គេ​ប្រើប្រាស់​ការពារ ឬ​ពង្រឹង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
ការ​រិះគន់​នេះ គឺ​បន្ទាប់​ពី លោក សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អះអាង​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ថា ការ​រៀបចំ​រចនា​សម្ព័ន្ធ​កង​កម្លាំង​រាជ​អាវុធហត្ថ​ចល័ត លោក​បាន​រៀន​សូត្រ​ពី​មិត្ត​សំខាន់​ពីរ គឺ​ពី​មេ​ដឹក​នាំ​ក្នុង​របប​ណាហ្ស៊ី (Nazi) របស់ លោក ហ៊ីត្លែរ និង​ប្រទេស​វៀតណាម។ លោក សៅ សុខា រំឭក​ថា កាល​នោះ មាន​ការ​រិះគន់​ចំពោះ​ការ​រៀបចំ​កម្លាំង​ចល័ត​របស់​លោក គឺ​មាន​ការ​រិះគន់ ប៉ុន្តែ​លោក​ថា លោក​បាន​រៀន​សូត្រ​ស្វែង​យល់​រួច​ហើយ៖ «ទី​មួយ​ខ្ញុំ​រៀន​តាម​ហ៊ីត្លែរ និយាយ​ឲ្យ​ត្រង់ ហ៊ីត្លែរ ក្រោយ​ពេល​អាល្លឺម៉ង់ ក្រោយ​សង្គ្រាម​លោក​លើក​ទី​១​មក គឺ​សហគមន៍​អន្តរជាតិ កាល​ហ្នឹង​អត់​មាន​អង្គការ​សហប្រជាជាតិ​ទេ គេ​អត់​ឲ្យ​មាន​កងទ័ព​លើស​ពី ១០​ម៉ឺន​នាក់​ទេ។ ហ៊ីត្លែរ ធ្វើ​ម៉េច? ណាហ្ស៊ី ធ្វើ​ម៉េច? ដើម្បី​រៀបចំ​កងទ័ព​ធ្វើ​សង្គ្រាម​លោក​លើក​ទី​២​បាន។ ទី​២ គឺ​ខ្ញុំ​រៀន​តាម​សង្គ្រាម​ឈ្លប​វៀតណាម តែ​ម្តង គឺ​យក​អា​តិច​វាយ​អា​ច្រើន ប៉ុន្តែ​តិច​វាយ​អា​ច្រើន​អត់​ឈ្នះ​ទេ បាន​តែ​សម្លាប់​គេ​ទេ បាន​តែ​បំផ្លាញ​គេ​ទេ តែ​បើ​ចង់​ឈ្នះ ត្រូវ​យក​អា​ច្រើន​វាយ​អា​ច្រើន​ដែរ យក​អា​ច្រើន​វាយ​អា​តិច​បាន​ឈ្នះ»
adolf Hitler as his role model
បើ​ទោះ​ជា​យ៉ាង​ណា លោក សៅ សុខា អះអាង​ថា បេសកកម្ម​របស់​ក្រុម​លោក គឺ​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ថា ជា​ប្រទេស​ប្រជាធិបតេយ្យ កម្ពុជា គួរ​តែ​អនុវត្ត​តាម​របៀប​របប​គ្រប់គ្រង​នៅ​តាម​ប្រទេស​ប្រជាធិបតេយ្យ មិន​គួរ​រៀន​សូត្រ​ពី​មេ​ដឹក​នាំ​របប​ផ្តាច់​ការ​ឡើយ។ លោក កឹម សុខា ក៏​បាន​លើក​ឡើង​ពី​ការ​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​ឆ្នោត​នា​ពេល​កន្លង​ទៅ ថា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ៖ «គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ ទោះ​បី​គេ​ការពារ​រដ្ឋធម្មនុញ្ញ គេ​ការពារ​សិទ្ធិ​សេរីភាព អធិបតេយ្យភាព​របស់​ប្រទេស​មួយ​ក៏ដោយ ក៏​គេ​មើល​ដែរ​កម្លាំង។ តើ​កម្លាំង​នៅ​ប្រទេស​ប្រជាធិបតេយ្យ​គេ​ប្រើ​កម្លាំង​ប៉ុន្មាន ប្រមាណ​នឹង​កម្លាំង​របស់​បាតុករ​ហ្នឹង ល្មម​ប៉ុណ្ណឹង ហើយ​គេ​ប្រើ​អត់​ឲ្យ​រហូត​ដល់​ស្លាប់​ដល់​អី​បាញ់​គ្មាន​រើស​មុខ​អ៊ីចឹង​ទេ។ គេ​មាន​របៀប​ប្រើ​របស់​គេ ហើយ​កម្លាំង​ដែល​រដ្ឋាភិបាល​ប្រើ​កន្លង​ទៅ បើ​ប្រៀបធៀប​នឹង​ចំនួន​បាតុករ គឺ​វា​លើស​លប់​ខ្លាំង​ណាស់»
ចំណែក​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ដែរ​ថា លោក​មិន​មាន​ជំនឿ​ថា របៀប​ដែល លោក សៅ សុខា បាន​រៀន​សូត្រ​នោះ គឺ​អាច​យក​មក​អនុវត្ត​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​ឡើយ៖ «យក​របៀប​គ្រប់គ្រង របៀប​ដឹក​នាំ របៀប​បង្កើត​រចនាសម្ព័ន្ធ​តាម​របៀប​ផ្តាច់​ការ តាម​របៀប​ផាស៊ីស វា​មិន​អាច​បង្កើត​តាម​រូបមន្ត​ផាស៊ីស ហើយ​យើង​ប្រើ​ទៅ​ជា​ប្រជាធិបតេយ្យ​ទេ វា​អត់​អាច​ចឹង​ទេ។ ចឹង​ហើយ​បាន​យើង​ឃើញ​ជាក់ស្តែង​ហើយ​ថា ហ៊ាន​ឈរ​បាញ់​មនុស្ស​ស្រស់ៗ​នៅ​ទី​សាធារណៈ ដូចជា​នៅ​ផ្លូវ​វ៉េងស្រេង គឺ​ឈរ​បាញ់​ដោយ​ពុំ​មាន​ខ្លាច​ញញើត​អី​ទាំងអស់»
ចំណែក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នា​ពេល​កន្លង​ទៅ ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​ការ​អនុវត្ត​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ៖ «សម្រាប់​ខ្ញុំ​គួរ​តែ​សមត្ថកិច្ច​គួរ​ការពារ​ប្រជាពលរដ្ឋ​វិញ មិន​មែន​មក​បង្ក្រាប​បាញ់​សម្លាប់ ឬ​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រជាពលរដ្ឋ​ទេ គឺ​ជា​អ្នក​ការពារ ជា​អ្នក​ការពារ​អ្នក​តវ៉ា គឺ​ជា​អ្នក​សម្រប​សម្រួល​ដើម្បី​ឲ្យ​យុត្តិធម៌​នៃ​ការ​តវ៉ា អាច​ទទួល​យក​បាន​ទាំង​សង​ខាង»
ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ក៏​បាន​ស្នើ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ គួរ​តែ​រៀន​សូត្រ​តាម​បណ្ដា​មេ​ដឹក​នាំ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ជា​ជាង​សម្លឹង​ទៅ​មើល​មេ​ដឹក​នាំ​ផ្ដាច់​ការ ឬ​ប្រទេស​កុម្មុយនីស្ត។
ទាក់ទង​ទៅ​នឹង​ការ​ប្រើ​ហិង្សា​វាយ​ដំ និង​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​រោងចក្រ​នៅ​ផ្លូវ​វ៉េងស្រេង និង​កំបូល កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ របួស​ប្រមាណ ៤០​នាក់​នោះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Suriya Subedi) បាន​ហៅ​ការ​ប្រើ​កម្លាំង​បង្ក្រាប​នោះ​ថា ជា​អំពើ​ខុស​ច្បាប់ និង​ជា​ការ​ប្រើ​កម្លាំង​មិន​សមាមាត្រ ពោល​គឺ​រដ្ឋាភិបាល​បាន​ប្រើ​កង​កម្លាំង​ច្រើន​លើសលប់ ដែល​មិន​ចាំបាច់​ដោយ​ប្រើ​អាវុធ​ប្រល័យ​ជីវិត នៅ​ខណៈ​កម្មករ​រោងចក្រ​ប្រើ​ត្រឹម​ដុំ​ថ្ម បន្ទាប់​ពី​អាជ្ញាធរ​ប្រើ​ហិង្សា​បង្ក្រាប​ទៅ​លើ​ពួក​គេ។ ការ​ប្រកាស​ប្រាប់​របស់ លោក សៅ សុខា ដែល​ថា លោក​បាន​ប្រើ​យុទ្ធសាស្ត្រ​របស់​មេ​ដឹក​នាំ​ផ្តាច់​ការ អាល់ដូហ្វ ហ៊ីត្លែរ ពេល​នេះ ទំនង​ជា​អាច​បញ្ជាក់​ទៅ​លើ​ការ​សន្និដ្ឋាន​របស់ លោក សុរិយា ស៊ូប៊ែឌី៕

10 comments:

Anonymous said...

Dear Khmers,

Let's stop wasting our time and resources to deal with sideshows like
these.

We need to identify and understand the rootcauses of Khmer problems.

To solve Khmer problems, we MUST prosecute Hanoi's key leaders at
the ICC.
Yes, we can do it !
Our ancestors did not have the "tools " we now have.
It would be a long and difficult journey, but it will be successful.


A Khmer Patriot

Anonymous said...

It is time to hang Mer Yumphubal Sao Sokha.!!

Anonymous said...

If he really know Adolf Hitler, if he never study world history in school. Remember, Hitler committed atrocity NOT gainst his
own people, Hilter loves and protect his people. He agaist Jews only, he believed Jews control his country and ruin the German's economy. But Hitler Loves his German people, he never kill a single person of his German Blood.

Sao Sokha is a full of shit, Sao Sokha ONLY kill his own people, he never dare raise his voice to any other race, but his own Khmer blood he has no problem killing them. Sao, You know nothing about Hitler.

Anonymous said...

ក្បាលអាgeneral សៅសុខា រាងមនុស្សក្បាលខូច ក្បាលទំពែកវែងប្រឆិតទៅក្រោយ គឺពួកអាឡេមឡឺម វៃ៉អែបសីុអប អានេះ ចង់យកhitlerធ្វើជាគំរូ ដែលសព្វផ្ងៃពិភពលោកកាត់ទោសមិនទាន់អស់ ឥឡូវលេចក្បាលអាចាប្លូចនេះមកទៀត ដូច្នេះធ្ងៃណាមួយត្រូវយកវាទៅកាត់ទោស នៅទីបំផុតវាត្រូវដេកក្នុងគុកជា មួយអាក្វាក់ចៅហា្វយវា អាក្រក់ល្អគង់មានផ្ងៃ ទីបំផុតអាក្រក់គង់វិនាស សូមចាំមើលចុះបងប្អូនរួមជាតិកុំអស់សង្ឃឺម ។

Anonymous said...

Now we all know that Sao Sokha does not know anything Adolf Hitler. He does not has the education to learn history nor had ever read book about Hitler.

One thing for sure when said he also learned something else from Yuon. Yuon taught him to kill Khmer to the extinction of Khmer Race. Now this one I truly believe that he really learned from Yuon, maybe his Yuon god-father taught him that too. For sure he knows shit about Hitler.

Most of the elite Khmer authorities, all of their lives, they are trained and act vicious Only toward their fellow innocent Khmer people, no body else that they have the desire to harm, ONLY Khmer.

Anonymous said...

CNRP in the other hand also using Nazi Germany policy such as

racism: particularly again Vietnamese notably. This is the epitome idea of CNRP. The CNRP and some haters racism again Vietnamese is no differ at all with Nazi point of view again Jews.

Anschluss and Lebensraum: The call for the invasion and 'reclamation' of the 'ancient territories of Khmer Empire'

Anonymous said...

3:00 pm

For you to compare the CNRP to the Nazi, it only shows your ignorance at best and your stupidity at its core.

Unlike many other races, the Vietnamese have expansionism in their blood.
As parts of their Viet government's blueprints, Yuon immigrate to Cambodia and Laos to occupy the two countries respectively.

Make sure YOU understand that !

Anonymous said...

ចំជា អាជ័យ ចង់ធ្វើ ធញ្ជ័យមែន។ មិនចេះគិតអីសោះ ហេតុតែចង់ឲ្យគេកោត និយាយគ្មានដឹងខ្យល់ រួចថាគេបកស្រាយខុស។ ចោលស្សៀត!!

Anonymous said...

Don't you think that this is the free speech or free of expression for cpp only. the world leaders must come out and in no certain term condemn asshole general

Anonymous said...

Don't you think that this is the free speech or free of expression for cpp only. the world leaders must come out and in no certain term condemn asshole general