សាលារាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពង្រឹងសន្តិសុខសុវត្ថិភាព ដល់ស្ថានទូតបារាំងប្រចាំកម្ពុជា និងគ្រឹះស្ថានសាធារណៈបារាំងនៅក្នុងរាជធានីភ្នំពេញ។ វិធានការនេះធ្វើឡើងបន្ទាប់ពីសាលារាជធានីទទួលបានលិខិតរបស់ក្រសួងការបរទេសកម្ពុជា ដែលតបតាមការស្នើសុំរបស់ភាគីបារាំង ដើម្បីការពារអំពើភេរវកម្មជាយថាហេតុ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹងនៅថ្ងៃទី ១៦ មករា ថា ក្រោយពីទទួលបានលិខិតពីក្រសួងការបរទេស កាលពីថ្ងៃទី ១២ មករា អាជ្ញាធររាជធានីភ្នំពេញ បានរាយកម្លាំងតាមការស្នើសុំពីស្ថានទូតបារាំងភ្លាម ដោយពង្រឹងការយាមកាមគ្រប់ពេលវេលា និងហាមយានយន្តមិនឲ្យចតនៅតាមរបងស្ថានទូត និងគ្រឹះស្ថានសាធារណៈបារាំងមួយចំនួន ដូចជា សាលារឺណេ ដេកាដ (Lyceé René Descartes) វិទ្យាស្ថានភាសាបារាំងប្រចាំកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងជាដើម។
កាលពីថ្ងៃទី ៧ មករា ២០១៥ ទីស្នាក់ការទស្សនាវដ្ដីដ៏ល្បីរបស់បារាំងមួយ ឈ្មោះ ឆាលី ហេបដូ (Charlie Hebdo) នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ និងបានសម្លាប់មនុស្ស១២ នាក់៕
No comments:
Post a Comment