A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 26 January 2015

Cambodia banned "The Interview", a movie about the North Korean leader, from screening on national TVs កម្ពុជា​​ហាម​ទូរទស្សន៍​​ចាក់ផ្សាយ​​ខ្សែ​ភាពយន្ត​ទាក់ទង​មេដឹកនាំ​កូរ៉េ​ខាង​ជើង

រឿង the interview ៦២០
ឈុត​មួយ​ក្នុង​ខ្សែ​ភាព​ទាក់ទង​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង Interview។
Screenshot
សមាគម​ទូរទស្សន៍​កម្ពុជា និង​ក្រសួង​ការបរទេស​កម្ពុជា បាន​ហាម​ស្ថានីយ​ទូរទស្សន៍ និង​រោងភាពយន្ត​នៅ​កម្ពុជា ចាក់​បញ្ចាំង​ភាពយន្ត​រឿង អ៊ីនធើវីយូ (Interview) របស់​សហរដ្ឋអាមេរិក ដែល​មាន​ខ្លឹមសារ​ទាក់ទង​ជាមួយ​សកម្មភាព​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង។
លិខិត​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​២០ មករា បាន​ជូន​ដំណឹង​ទៅ​ក្រសួង​ព័ត៌មាន មាន​ខ្លឹមសារ​សុំ​ឲ្យ​ចាត់ការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​រឿង អ៊ីនធើវីយូ។ លិខិត​បន្ត​ថា ស្ថានទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ឬ​ហៅ​ថា កូរ៉េខាងជើង នៅ​ភ្នំពេញ បាន​ធ្វើ​កំណត់​ហេតុ​ទូត​តវ៉ា​ថា ខ្សែ​ភាពយន្ត​រឿង អ៊ីនធើវីយូ ជា​រឿង​ប្រមាថ​ដល់​មេដឹកនាំ​កំពូល​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ហើយ​ត្រូវ​បាន​ថត​ចម្លង​ពី​អ៊ីនធឺណិត (Internet) និង​ដាក់​លក់​ចែកចាយ​នៅ​ទីផ្សារ​មួយ​ចំនួន​នៅ​កម្ពុជា។ ភាគី​កូរ៉េ បាន​ចាត់​សកម្មភាព​នេះ ជា​ការ​ឃុបឃិត​មួយ​ដោយ​កម្លាំង​អមិត្ត នាំ​ឲ្យ​បែកបាក់​ដល់​ទំនាក់ទំនង​ប្រពៃណី​របស់​ប្រទេស​ទាំង​ពីរ។ ស្ថានទូត​កូរ៉េ​ខាងជើង​នៅ​ភ្នំពេញ ស្នើ​កម្ពុជា ចាត់​វិធានការ​បញ្ឈប់​ការ​លក់​ខ្សែភាពយន្ត​នេះ និង​ស្នើ​កុំ​ឲ្យ​មានការ​ចាក់​ផ្សាយ​នៅ​តាម​ស្ថានីយ​ទូរទស្សន៍ ឬ​ការ​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​នៅ​កម្ពុជា។
ភ្ជាប់​ជាមួយ​លិខិត​ជូន​ដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ មន្ត្រី​សមាគម​ទូរទស្សន៍​កម្ពុជា ក៏​បាន​ជូន​ដំណឹង​បន្ថែម​ទៅ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ជា​សមាជិក​សមាគម​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​សុំ​កុំ​ឲ្យ​ចាក់​ផ្សាយ​ខ្សែភាពយន្ត​រឿង​អ៊ីនធើវីយូ នេះ។

ប៉ុន្តែ​លោក មឿន ឈានណារិទ្ធិ ប្រធាន​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន មាន​យោបល់​ថា ការ​ហាម​ប្រាម​នេះ មិន​ត្រឹមត្រូវ​ទេ គឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ហើយ ពីព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ម្យ៉ាងទៀត​ការ​ហាម​ប្រាម​នេះ កាន់​តែ​ធ្វើ​ឲ្យ​សាធារណជន​ចង់​ដឹង និង​ចង់​ទស្សនា​ខ្សែ​ភាពយន្ត នោះ​កាន់​តែ​ខ្លាំង​ទៅ​វិញ។ លោក​បាន​បន្ថែម​ថា ទោះបីជា​មាន​ការ​ហាម​បញ្ចាំង​តាម​រោងភាពយន្ត និង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នានា​ក៏ដោយ ក៏​បច្ចុប្បន្ន​នេះ គេ​អាច​មើល​តាម​អ៊ីនធឺណិត បាន​ដែរ។ លោក​ថ្លែង​ថា ខ្សែភាពយន្ត​ជា​រូបភាព​មួយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ការ​ចែក​រំលែក​ព័ត៌មាន និង​ប្រភព​នៃ​ព័ត៌មាន​មួយ​ដែរ។ ដូច្នេះ​ការ​ហាមប្រាម​បញ្ចាំង​ខ្សែភាពយន្ត វា​ប៉ះ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ក្នុង​បរិបទ​កម្ពុជា និង​ពិភពលោក​បច្ចុប្បន្ន ការ​ហាម​ប្រាម​បែប​នេះ​វា​ទទួល​ផល​អវិជ្ជមាន​ទៅ​វិញ​ទេ៕

1 comment:

Anonymous said...

Who care? We watched it already in Internet in Cambodia