A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 12 January 2015

An 11 year-old girl run away from home after being repeatedly abused and repeatedly beaten by her step-mother ក្មេង​ស្រី​ម្នាក់​រត់​តាម​អ្នកលក់​លៀស​អះអាង​ថា​ម្ដាយចុង​វាយ​ធ្វើបាប​

dscf8159
​ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ ក្មេង​ស្រី​ម្នាក់​សម្រេចចិត្ត​រត់​ចេញពីផ្ទះ​តាម​អ្នកលក់​ លៀស​ដោយ​ទ្រាំ​នៅ​ទ​ង្វើ​របស់​ម្ដាយចុង​វាយ​ធ្វើបាប​បណ្ដាល​ឪ្យ​រង​ រ​បូស​បែកក្បាល​និង​ជាំ​ពេញ​ប្រាណ​ ។​ ក្មេង​ស្រី​រង​គ្រោះ​ដែល​រត់​ចេញពីផ្ទះ​ តាម​អ្នកលក់​លៀស​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែលជា​១០​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​សមាគម​ ឋិត​ក្នុងភូមិ​ចាន់គិរី​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ ក្មេង​ស្រី​រង​គ្រោះ​ដែល​ម្ដាយចុង​វាយ​ធ្វើបាប​នោះ​ ឈ្មោះ​ហៃ​ ពាំង​ អាយុ​១១​ឆ្នាំ​ មិនដឹង​កន្លែង​រស់នៅ​ ។​
​បើ​តាម​ការ​ឧ្យ៏​ដឹង​ពី​ក្មេង​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា​ មុន​កើតហេតុ​ខ្លួន​ (​ក្មេង​រង​គ្រោះ​)​បាន​លេង​លោតអន្ទាក់​ជាមួយ​បងស្រី​ចុង​និង​ក្មួយ​ម្នាក់​ទៀត​ពេល​កំពុង​លេង​លោតអន្ទាក់​ស្រាប់​ តែ​អន្ទាក់​ជាប់ជើង​ដួល​ខ្លួន​ក៏​យំ​ (​ក្មេង​រង​គ្រោះ​)​ហើយ​ម្ដាយចុង​ឈ្មោះ​មុំ​ក៏​ហៅ​ទៅ​សួរនាំ​រួច​ហើយ​បាន​ទាយ​ដំបង​រឹង​វាយ​ក្បាល​បណ្ដាល​ឧ្យ៏​បែក​និង​ខ្លួន​ឡើង​ជាំ​ពេញ​ប្រាណ​(​ក្មេង​រង​គ្រោះ​)​ពេល​នោះ​ដោយ​ទ្រាំ​នៅ​ទ​ង្វើ​នេះ​មិន​បាន​ក៏​រត់​ចេញពីផ្ទះ​ហើយ​ ឃើញ​អ្នក​រុញ​លៀស​លក់​បាន​សុំ​គាត់​មក​ជាមួយ​ ។​

​ក្មេង​រង​គ្រោះ​បន្ត​ថា​ ឪពុក​របស់​នាង​មានឈ្មោះ​ ហៃ​ ចំណែក​ម្ដាយបង្កើត​​ឈ្មោះ​ឌៀប​ (​មិនដឹង​រស់នៅ​ភូមិ​ណា​?)​បើ​តាម​ការ​ឪ្យ​ដឹង​ស្ត្រី​ម្នាក់​ជា​អ្នកលក់​លៀស​ដែល​ក្មេង​រត់​តាម​មានឈ្មោះ​ មុំ​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​មិត្តភាព​ សង្កាត​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​ មុន​កើតហេតុ​គាត់​បាន​ដើរ​លក់​លៀស​នៅ​ខាងក្រោយ​ផ្សារ​សមាគម​ ភូមិ​ចាន់គិរី​ ហើយ​ក្មេង​រង​គ្រោះ​រួប​នោះ​បាន​រត់​តាម​សុំ​គាត់​នៅ​ជាមួយ​ ដោយ​និយាយ​ថា​ម្ដាយចុង​វាយ​ធ្វើបាប​។​ ស្ត្រី​បន្ត​ថា​ ដោយ​ឃើញ​ក្មេង​រង​ គ្រោះ​ដើរ​តាម​គាត់​ (​អ្នកលក់​លៀស​)​ បាន​ដេញ​ក្មេង​រង​គ្រោះ​ឪ្យ​ទៅ​ផ្ទះ​វិញ​ ក៏​ក្មេង​រួប​ នោះ​មិន​ទៅ​នៅ​តែ​ដើរ​តាម​រហូត​តែ​ខ្លួន​ខ្លាច​ម្ដាយ​ក្មេង​រង​គ្រោះ​រករឿង​ក៏​នាំ​ក្មេង​រង​គ្រោះ​មក​ឪ្យ​មេ​ភូមិ​មិត្តភាព​ឪ្យ​ដឹង​និង​យក​ទៅ​ព្យាបាល​  ព្រោះ​នៅ​ លើ​ក្បាល​របស់​ក្មេង​រង​គ្រោះ​មាន​ឈាមកក​ជាប់​និង​សក់​ ចំណែក​ខ្លួន​មាន​ស្នាម​ជាំ​ជា​ច្រើន​កន្លែង​ ។
​ទាក់ទិន​និង​រឿងរ៉ាវ​ខាងលើ​លោក​ សន​ មន្នី​ មេ​ភូមិ​មិត្តភាព​និយាយ​ថា​ បន្ទាប់​ពី​ទទួល​បាន​ក្មេង​រង​គ្រោះ​ភ្លាម​លោក​បានឃើញ​ក្បាល​របស់​ក្មេង​ បែក​មាន​ឈាមកក​និង​ខ្លួន​មាន​ស្នាម​ជាំ​ពេញ​ខ្លួន​ដោយ​មិនដឹង​ថា​ មូល​ ហេតុ​អ្វី​ហើយ​បើ​តាម​ការ​សាកសួរ​ទៅ​ក្មេង​រង​គ្រោះ​និយាយ​ថា​ ម្ដាយ​ ចុង​វាយ​ធ្វើបាប​ ទើប​រត់​ចេញពីផ្ទះ​តែ​ក្មេង​រង​គ្រោះ​រួប​នោះ​ត្រូវ​លោក​យក​ ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ បន្ទាប់​ពី​ព្យាបាល​រួច​លោក​ថា​ និង​យក​មក​រក្សា​ទុក​នៅផ្ទះ​របស់​លោក​ ដើម្បី​ចង់​ដឹង​និង​ចង់រក​ម្ដាយ​ពុក​ក្មេង​រង​គ្រោះ​នៅ​ភូមិ​ឃុំ​ណា​ហើយ​ក្មេង​រង​គ្រោះ​រូប​នោះ​ត្រូវ​ម្ដាយចុង​ វាយ​ធ្វើបាប​មែនដែរ​ឬ​យ៉ាងណា​?​ បានជា​រង​របួស​ហើយ​រត់​តាម​អ្នក​ដទៃ​ទៅ​ផ្ទះ​វិញ​ មិន​ព្រម​ចង់​នៅ​ជា​មូ​យ​គេ​ ៕​ ​
ប្រភពពី នគរវត្ត

2 comments:

Anonymous said...

Unless the abuser is severely punished, then this kind of abuse will be slow down.

Do not wait for the evil doers, such as this step mother, to change their behaviors by themselves. A long term jail will be a good lesson for her.

Anonymous said...

Please help this little girl who has been abused by her step mother.

This poor little girl should be protected and provided with shelter, food and education.