ជនអន្តោប្រវេសន៍វៀតណាមបន្តឡើងភ្នំបូកគោធ្វើពិធីសាសនា
ជនអន្តោប្រវេសន៍វៀតណាម នៅតែបន្តឡើងភ្នំបូកគោ ជាហូរហែក្នុងមួយថ្ងៃៗ។ ភាគច្រើនអ្នកដែលឡើងភ្នំទាំងនោះអះអាងថា មូលហេតុសំខាន់គឺដើម្បីធ្វើសមាធិ និងម្យ៉ាងដើម្បីរំលឹកចំពោះគុណនៃបុព្វបុរសរបស់ពួកគេដែលបានស្លាប់នៅលើភ្នំនេះតាំងពីយូរលង់ណាស់មកហើយ។
សំឡេងជនជាតិវៀតណាម៖ «មកបានច្រើនថ្ងៃហើយ ហើយថ្ងៃនេះមកវត្ត រួចត្រឡប់ទៅផ្ទះនៅខេត្តដុងថាប (Dong Thap) វិញ។ អ៊ីចឹងបានហើយណា! អរគុណច្រើន»។
ស្ថិតក្នុងសំលៀកបំពាក់ឈុតខ្មៅ អមដោយកន្សែងផាយចម្រុះពណ៌ផងនោះ ស្ត្រីជនជាតិវៀតណាម វ័យប្រហែល ៦០ឆ្នាំ និយាយថា ពួកគាត់បានមកស្នាក់នៅលើភ្នំបូកគោនេះអស់ពេលជាច្រើនថ្ងៃមកហើយ។ មូលហេតុដែលពួកគាត់ឡើងភ្នំនេះ គឺដើម្បីមកធ្វើសក្ការបូជាតាមបែបសាសនា និងធ្វើសមាធិ។
បច្ចុប្បន្នរមណីយដ្ឋានភ្នំបូកគោ បានក្លាយជាទីតាំងចាប់អារម្មណ៍ខ្លាំងបំផុតនៃភ្ញៀវទេសចរវៀតណាម។ បើទោះជារហូតមកដល់ពេលនេះ ពុំមានរបាយការណ៍ណាមួយដែលបានបង្ហាញជាផ្លូវការពីចំនួនភ្ញៀវទេសចរវៀតណាម ក៏គេសង្កេតឃើញថា ភាគច្រើនពួកគេបានឡើងចុះភ្នំបូកគោជាហូរហែក្នុងមួយថ្ងៃៗ តាមមធ្យោបាយរថយន្ត ១២កៅអី និងតាមម៉ូតូ បើប្រៀបធៀបនឹងភ្ញៀវទេសចរបរទេសផ្សេងទៀត។ ក្រៅពីនេះ ក៏មានដែរតាមរថយន្តប្រភេទទេសចរណ៍ធុនធំៗថែមទៀតផង។
ប្រជាពលរដ្ឋកម្ពុជា ភាគច្រើននៅក្នុងតំបន់ជិតភ្នំបូកគោ និយាយថា ពួកគាត់សប្បាយចិត្តនៅពេលមានភ្ញៀវទេសចរ។ ពួកគាត់ចាត់ទុកថា ចំនួនភ្ញៀវទេសចរនេះនឹងអាចជួយឲ្យមានកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេស ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក្តីបារម្ភក៏កាន់តែជាបន្ទុកថែមទៀតនៅពេលមានកំណើននៃវត្តមានជនអន្តោប្រវេសន៍វៀតណាម បានហូរចូលមកកម្ពុជា ជាបន្តបន្ទាប់នៅពេលនេះ។
លោកស្រី ស៊ុន រ៉ែន រស់នៅស្រុកទឹកឈូ ខេត្តកំពត ថ្លែងថា លោកស្រីពិតជាខ្វល់ខ្វាយនៅពេលឃើញវៀតណាម បន្តឡើងភ្នំបូកគោដ៏ច្រើនបែបនេះ។ លោកស្រីតែងសង្កេតឃើញជនអន្តោប្រវេសន៍វៀតណាម ទាំងនោះឡើងមកភ្នំ ប៉ុន្តែសំដៅធ្វើសមាធិ ឬថា ធ្វើសក្ការបូជាតាមបែបសាសនាច្រើនជាងមកទស្សនាធម្មជាតិ៖ «ខ្ញុំនៅហ្នឹងមែន ប៉ុន្តែឥតដែលឡើងទៅផង។ ឮគេថាលោកតាំងសមាធិ។ តាំងសមាធិមែន ព្រោះអីប្អូនៗខ្ញុំកាលហ្នឹងវានៅ វាឃើញឆ្នាំងចានលោកៗ យួន ថ្មីៗ»។
នៅតំបន់បូកគោទីតាំងសំខាន់ៗដែលមានចម្ងាយមិនក្រោមជាង ៥គីឡូម៉ែត្រ ដោយគិតចាប់សណ្ឋាគារបូកគោ របស់លោក សុខ គង់ ដែលមានចំណុចខ្លះ ស្ថិតនៅក្នុងព្រៃជ្រៅ គឺបានក្លាយជាទីសក្ការបូជាដ៏ពេញនិយមបំផុតរបស់ប្រជាជនវៀតណាម ដែរ។
ជាក់ស្ដែងនៅចំណុចវាលស្រែ ៥០០ ដែលប្រជាជនកម្ពុជា ភាគច្រើនមិនដែលស្គាល់ និងពុំដែលសូវបានទៅដល់ផងនោះ ផ្ទុយទៅវិញ ជនអន្តោប្រវេសន៍ដែលជាជាតិផ្សេង បានដឹងនិងស្គាល់ហើយថែមទាំងជ្រើសរើសទីតាំងនេះសម្រាប់ធ្វើសមាធិ និងកន្លែងគោរពប្រតិបត្តិអស់ពេលជាច្រើនឆ្នាំណាស់មកហើយទៅវិញ។
ភ្ញៀវទេសចរកម្ពុជា ទៅពីទីក្រុងភ្នំពេញ មួយក្រុមដែលរកច្រកចូលទៅវាលស្រែ ៥០០ មិនឃើញ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គេពិតជាហួសចិត្តក្រោយពីរកឃើញទីតាំងវាលស្រែ ៥០០ ហើយពុំមានអ្វីសោះសម្រាប់កម្សាន្ត ក្រៅពីគយគន់ទេសភាពធម្មជាតិ ក៏ប៉ុន្តែតំបន់នេះ ត្រូវបានជនជាតិវៀតណាម ប្រើប្រាស់សម្រាប់ជាទីសក្ការបូជាដូច្នេះទៅវិញ៖ «យើងនៅតែកណ្ដោលក្រុង ហើយនៅព្រៃអត់មានអ្នកនៅ ដល់អ៊ីចឹង មានតែជនជាតិគេនៅ។ អ៊ីចឹងយើងបារម្ភ»។
សព្វថ្ងៃនិន្នាការសាសនាសម្រាប់ជនជាតិវៀតណាម នៅលើភ្នំបូកគោនេះ បានក្លាយជាទីពេញនិយមយ៉ាងខ្លាំង។ ពុំមែនមានត្រឹមតែតំបន់វាលស្រែ ៥០០ ទេ នៅលើភ្នំបូកគោ ដែលពលរដ្ឋវៀតណាម មានជំនឿថា ជាទីស័ក្ដិសិទ្ធិដែលបានបន្សល់ទុកតាំងពីដូនតារបស់ពួកគេមកនោះ ពោលគឺនៅមានទីតាំងដទៃទៀតក៏កំពុងពេញនិយមណាស់ដែរ។
នៅពេលនេះ តំបន់ប្រវាំងកូន ដែលស្ថិតនៅភាគខាងជើងឆៀងខាងលិចភ្នំបូកគោ ប្រជាពលរដ្ឋវៀតណាម បានសម្រុកទៅទីនោះជាក្រុមៗ មានទាំងសង្ឃវៀតណាម ខ្លះផង។ ក្នុងមួយថ្ងៃមានពេលខ្លះ សម្រាប់មួយក្រុម គឺមិនក្រោមពី ២០នាក់នោះទេ។ បុគ្គលិកផ្នែកលក់សំបុត្រសម្រាប់ភ្ញៀវទេសចរឲ្យសណ្ឋាគាររបស់លោក សុខ គង់ នៅលើភ្នំបូកគោ និយាយថា ចំនួនភ្ញៀវទេសចរ ជាពិសេសភ្ញៀវបរទេសដែលជាជនជាតិវៀតណាមនេះ គឺមកទស្សនាមិនទៀងទាត់នោះទេ។
ថ្វីបើមានការអះអាងយ៉ាងនេះក្ដី ក៏សង្កេតឃើញថា ពលរដ្ឋវៀតណាម ឡើងមកភ្នំបូកគោមិនលោះពេលឡើយក្នុងមួយថ្ងៃៗ។ ដើម្បីធ្វើដំណើរទៅដល់តំបន់ប្រវាំងកូន ដែលស្ថិតនៅកណ្ដាលនៃជួរភ្នំបូកគោនេះ បើគេធ្វើដំណើរដោយថ្មើរជើងចេញពីសណ្ឋាគាររបស់លោក សុខ គង់ គឺមានរយៈចម្ងាយមិនតិចជាង ១០គីឡូម៉ែត្រឡើយ។ ផ្ទុយពីនេះវិញ បើគេធ្វើដំណើរតាមច្រកនៃទឹកឈូ គឺត្រូវធ្វើដំណើរដោយថ្មើរជើងដែរក្នុងរយៈពេលមិនតិចជាង ៤ម៉ោងនោះទេ។
អ្នកធ្វើដំណើរត្រូវដើរឆ្លងភ្នំកាត់ជ្រោះ ជម្រាលភ្នំ និងពេលខ្លះកាត់អូរធម្មជាតិ ដែលគ្របដណ្ដប់ដោយដើមឈើធំៗ និងព្រៃស្រោង ស្ទើរគ្មានពន្លឺថ្ងៃមុនទៅដល់គោលដៅ។
ដោយឡែកនៅតាមដើមឈើនីមួយៗ ឯណេះវិញ ពលរដ្ឋវៀតណាម បានបោះទង់សាសនារបស់គេជាប់នឹងដើមឈើក្នុងចម្ងាយដីជាច្រើនគីឡូម៉ែត្រ មុននឹងទៅដល់តំបន់ប្រវាំងកូន។ពលរដ្ឋខ្មែរដែលធ្លាប់ឡើងចុះព្រៃភ្នំ និយាយថា ទង់ដែលវៀតណាម បានបោះនៅតាមដើមឈើនេះ គឺជាសញ្ញាសំគាល់តំបន់កាន់កាប់នៃដូនតារបស់ពួកគេតាំងពីយូរលង់ណាស់មកហើយ។
បើទោះជានៅពេលនេះ ជម្រកដែលវៀតណាម តែងស្នាក់នៅតំបន់វាលស្រែ ៥០០ ត្រូវបានដុតបំផ្លាញយ៉ាងណាក្តី ក៏ចំនួននៃជនអន្តោប្រវេសន៍វៀតណាម ដែលតែងឡើងចុះភ្នំបូកគោ ដើម្បីធ្វើពិធីតាមបែបសាសនានោះមិនថមថយឡើយ។
នៅពេលទៅដល់តំបន់ប្រវាំងកូនភ្លាម គេនឹងឃើញផ្នូរជាច្រើនដែលវៀតណាម ចាត់ទុកថា គឺជាផ្នូរបានបន្សល់ទុកតាំងពីដូនតាដែលស្លាប់នៅលើភ្នំបូកគោ តាំងពីយូរលង់ណាស់មកហើយ។ ផ្នូរដែលរៀបចំឡើងពីដុំថ្ម ដែលទំនងមើលទៅហាក់ដូចរៀបចំទុកដែលផ្ទុយពីផ្នូរសាកសពនេះ ត្រូវបានវៀតណាមអុជធូប និងគោរពប្រតិបត្តិជារៀងរាល់ថ្ងៃ។
តួលេខដ៏ច្រើននៃផ្នូរដែលវៀតណាម កំណត់ថា ជាផ្នូរបុរាណដូនតារបស់ខ្លួននេះ នៅមិនគិតពីតំបន់ម៉ុងបីដែលមានចម្ងាយផ្លូវជាង ៥គីឡូម៉ែត្រ ពីតំបន់ប្រវាំងកូននេះទៀតនៅឡើយផង។
ប្រធានមជ្ឈមណ្ឌលជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង យល់ឃើញថា លំហូរនៃពលរដ្ឋវៀតណាម ចូលមកកម្ពុជា ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺក្តីបារម្ភមួយសម្រាប់ជោគវាសនានៃប្រទេសកម្ពុជា។
លោកបន្តថា បើការចូលមកមានច្បាប់ទម្លាប់ត្រឹមត្រូវ វាគឺមិនជាបញ្ហាអ្វីនោះទេ។ ក៏ប៉ុន្តែការឆ្លងដែនពីអធិបតេយ្យមួយចូលមកក្នុងអធិបតេយ្យមួយផ្សេងទៀតដោយពុំមានច្បាប់ វាគឺជាបញ្ហារសើបបំផុត៖ «វៀតណាមគាត់ចេញចូលតាមអំពើចិត្ត ចុះបើសិនប្រទេសគាត់យើងនាំប្រជាជនខ្មែរទៅបួងសួងអ៊ីចឹង តើវាគិតយ៉ាងម៉េច។ ប៉ះពាល់បូរណភាពដែនដីមួយដែលយើងទាំងអស់គ្នានាំគ្នាការពារដើម្បីជាតិមាតុភូមិរបស់យើង»។
ទាំងអភិបាលខេត្តកំពត លោក ខូយ ឃុនហួរ ស្នងការខេត្តលោក ថ្លាង ធារិន និងមន្ទីរវប្បធម៌ពុំអាចសុំការបំភ្លឺបានទេ ដោយអះអាងថា ជាប់រវល់ និងពុំមែនជាបន្ទុកដែលត្រូវដោះស្រាយ។
បើទោះជាបែបណា ប្រធានប៉ុស្តិ៍ព្រំដែនកម្ពុជា-វៀតណាម ប្រចាំច្រកទាន់ហន់ លោក អែម សុភា ឲ្យដឹងថា ពលរដ្ឋវៀតណាម ដែលឆ្លងកាត់ទៅភ្នំបូកគោ ទាំងអស់គឺសុទ្ធតែមានលិខិតឆ្លងដែន និងមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ៖ «ភាគច្រើន គឺគេប្រើលិខិតឆ្លងដែន។ ភ្ញៀវទាំងអស់ហ្នឹងគឺមិនអាចហ៊ានឆ្លង ដោយគ្មានឯកសារបានទេ»។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺរឿងនេះពីលោក សុខ គង់ ម្ចាស់គម្រោងភ្នំបូកគោបានទេ។ យ៉ាងណា បុគ្គលិកដែលបម្រើការនៅលើខ្នងភ្នំបូកគោ និយាយថា ពលរដ្ឋវៀតណាម ដែលឡើងទៅធ្វើសមាធិនៅតាមគោលដៅមួយចំនួននៃបរិវេណដែលគ្រប់គ្រងដោយក្រុមហ៊ុន គឺមិនអាចស្នាក់នៅឲ្យលើសពី ២យប់ ៣ថ្ងៃបានឡើយ។ ថ្វីបើមានការបកស្រាយបែបនេះក្ដី ក៏ពលរដ្ឋវៀតណាម ដែលទៅជាក្រុមៗ ឲ្យដឹងថា មានអ្នកខ្លះក្នុងចំណោមពួកគេ គឺអាចស្នាក់នៅរហូតដល់ ៤យប់ ៥ថ្ងៃ ក៏មានដែរ៖ «ខ្ញុំទើបចេញពីកន្លែងសែនទេ ហើយឥឡូវត្រឡប់ទៅវិញហើយ។ ពួកខ្ញុំមកបាន ៤យប់ហើយ។ មានអ្នកខ្លះនៅទៀតទេ»។
កាលពីថ្ងៃទី១៩ ខែធ្នូ គណៈកម្មការមួយក្រុមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប បានចុះពិនិត្យទីតាំងមួយចំនួនដែលមានមន្ទិលសង្ស័យនៅលើភ្នំបូកគោ។ នេះគឺជាលើកទីពីរហើយ ដែលមានគណៈកម្មការពីខាងរដ្ឋាភិបាលចុះអង្កេតរកមូលហេតុ ក្រោយពីមានប្រតិកម្មជាបន្តបន្ទាប់។ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ គណៈកម្មការចម្រុះ ៤ស្ថាប័នរបស់រដ្ឋាភិបាល ក៏បានចុះអង្កេតម្ដងដែរ តែជាលទ្ធផលរកមិនឃើញអ្វីនោះទេ។
សម្រាប់លើកនេះវិញ អគ្គនាយករងបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប លោក ហេង ផាឌី ដែលដឹកនាំការចុះអង្កេតទទួលស្គាល់ថា គឺពិតជាមានផ្នូរបូរាណ និងការស្នាក់នៅខ្លះៗមែននៃជនជាតិវៀតណាម។ ដោយឡែកនៅវាលស្រែ ៥០០ វិញ ពុំមានឃើញអ្វីជាដុំកំភួននោះទេ៖ «យើងទៅដល់ទីតាំងមួយដែលថា វាលស្រែ ៥០០ គឺយើងអត់មានឃើញមានសកម្មភាពជនជាតិវៀតណាមទេ ប៉ុន្តែឃើញមានអ្នកប្រចាំការ។ កន្លែងដែលយើងគួរឲ្យចាប់អារម្មណ៍គឺប្រវាំងកូន។ ប្រវាំងកូន គឺមានរយៈ ចម្ងាយជាង ១ គីឡូម៉ែត្រពីកាស៊ីណូហ្នឹង។ នៅទីនោះ ពេលដែលក្រុមការងារយើងទៅដល់ ជួបជនជាតិវៀតណាម មួយក្រុម ប្រហែលមានគ្នា ១៤នាក់»។
ផ្ទុយពីនេះ បុគ្គលិកអង្កេតនៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត លោក យន់ ផល្លី ដែលចុះពិនិត្យសកម្មភាពដោយផ្ទាល់យល់ឃើញថា រូបភាពដែលពលរដ្ឋវៀតណាមធ្វើសកម្មភាពនៅលើភ្នំបូកគោ គឺពិតជាមន្ទិលសង្ស័យ។ លោកថ្លែងបន្តថា ថ្វីបើពួកគេធ្វើឡើងដោយមានច្បាប់ក៏ដោយចុះ ក៏យ៉ាងហោចណាស់នៅក្នុងអធិបតេយ្យមួយមិនគួរឲ្យមានការស្នាក់នៅរបស់ជនជាតិដទៃទៀត ដែលមានឧបករណ៍សព្វគ្រប់ដូចនេះទេ។
លោកយល់ឃើញថា អាជ្ញាធរជំនាញរបស់រដ្ឋាភិបាលគប្បីពិនិត្យ និងចាត់វិធានការដោយម៉ឺងម៉ាត់ ដែលជាការទទួលខុសត្រូវមួយដ៏ខ្ពស់របស់ខ្លួន៖«អាជ្ញាធរមូលដ្ឋាន យើងគួរតែរឹតបន្តឹងទាក់ទិននឹងច្បាប់អន្តោប្រវេសន៍។ នៅតំបន់វាលស្រែ ៥០០ ឬក៏ប្រវាំងកូននេះ យើងគិតថា ជនជាតិខ្មែរយើងមិនអាចចេញចូលដោយសេរីទេ មានការហាមឃាតដោយក្រុមសន្តិសុខរបស់លោកឧកញ៉ា សុខ គង់។ បើសិនទៅតំបន់នោះ គឺយើងត្រូវទិញសំបុត្រអីផ្សេងៗដែរ ទើបយើងអាចទៅដល់»។
នៅទីតាំងប្រវាំងកូន ដែលស្ថិតនៅកណ្ដាលនៃជួរភ្នំបូកគោ ក្រៅពីមានអ្នកជឿលើសាសនា ហើយទៅគោរពបូជារាល់ថ្ងៃលើសពីនេះ ក៏មានអ្នកស្នាក់នៅជាអចិន្ត្រៃយ៍ ដើម្បីថៃរក្សាការពារថែមទៀត។ បន្ថែមពីលើនេះ វៀតណាម ថែមទាំងដាក់តាំងជាព្រះពុទ្ធរូបព្រះនៃសាសនាវៀតណាម រូបលោក ហូ ជីមិញ ជាអក្សរវៀតណាម សរសេរលើផ្ទាំងថ្មជាច្រើនផ្ទាំង គ្រឿងហូប ដាំដើមឫស្សី និងមានប្រព័ន្ធទឹក ប្រើប្រាស់នៅក្នុងព្រៃនោះថែមទៀតផង៕
3 comments:
When this evil race Yuon stop bothering Cambodia?
Begin of Drgunzet's comment.
Bokor mountain belongs to Khmer Krom (South Vietnam). Those people are Khmer Vietnamese who remember their holy mountain.
May I suggest Cambodia to transfer Bokor mountain to Vietnam then we won't have the problems.
Think about it. Have you seen the Khmer Krom map. It does not include any territory in Cambodia, but it should. It should include Bokor mountain and Svay Rieng.
I am so surprised that Vietnam did not take Svay Rieng by force. Vietnamese folks must be the nicest folks in the world.
-Drgunzet-
Hey #comcomWF / -Drgunzet-,
You "#comcomWF" who is another troll of -Drgunzet- that is a new born Vietnamese/Yuon parasite.
Keep pounding, cum and cum until you say, "Oh what the fuck, Yay!" My Yuon/Vietnamese virgina whole was filled with sperm of -Drgunzet-.
Whew...Yuon/Vietnamese thieves are very disgusted and yuck!
See the way #comcomWF laugh like Vietgooks...
That is why you, a Viet dog eat shitting parasite "#comcomWF" receive what you deserve because you came here to bother Khmerization readers. So, don't say Khmer is bad because of your interference and annoyance when you dare on this site that is not your Vietnamese/Yuon blogging sites. Are you out of your mind? Go back to your Hanoi blogging site where you belong, Vietgook #comcomWF who is -Drgunzet-.
Vietnamese dog eating shitter -Drgunzet- is blah blah blah, trying to clone another -Drgunzet- to be named as #comcomWF and then multiple -Drgunzet- as Vietnamese parasites all over the internet. What is Vietnamese dog eating shitter -Drgunzet- is doing? Is he trying to improve his English writing and fake story about others including the sources/references created by gullible journalists who have no ideas the hidden Yuon/Vietnamese parasites on the Internet as well as some sources that created and written by the criminal Vietnamese thieves like -Drgunzet- to fool the readers worldwide. That is how they [Yuon/Vietnamese criminals and thieves] like -Drgunzet- to play the stupid smart-ass and to be clever to find ways to fool readers again and again for non-stop to fulfill their evil and ghost Ho Chi Minh. Oh boy, that kind of Vietnamese animals like -Drgunzet- are they doing on the planet? Show off? Show off their wealth and land stolen from other owners like Khmer and Cham on earth? Oh Dear God help this Vietnamese parasite -Drgunzet- to go to the helll. LOL...Funny!
Yes, that is true that -Drgunzet- and a new born Vietnamese parasite of -Drgunzet- called #comcomWF who think that readers around the world and Khmer readers at home and abroad are fooled enough to lose their temptations when it comes to the shitty comments from -Drgunzet- and #comcomWF (a new born -Drgunzet-). The world is full of smart readers or people who are fooled by -Drgunzet-, but those smart readers are not from the unknown places where -Drgunzet- is located and -Drgunzet- thinks this Vietnamese dog eater -Drgunzet- has thoughts the readers can be gullible about his comments or sources. That is how the Vietnamese thieves and criminals as hidden Vietnamese agents everywhere try to kill someone to take over the territory and distort the victims' identity and history (i.e. Cham and Khmer Krom). So, -Drgunzet- is so dumb enough to think that worldwide and Khmer readers are as this Vietnamese dog eaters including Vietnamese dog eating troll -Drgunzet- think.
Vietnamese dog eater -Drgunzet- talks like a King with a giant gun bigger than his head to dare. LOL
-Drgunzet- does not realize that the Vietnamese dog eaters and hidden Yuon/Vietnamese agents every corner of the planet try their best to fool the readers here.
-Drgunzet- seems to have a problem mentally and thinks the smart readers are gullible to believe comments.
-Drgunzet- will be running out of his ability to post any more comments to manipulate other readers around the world. I am sure will be another new born of -Drgunzet- to be like whatsoever as you saw the name as #comcomWF.
Keep going Vietnamese dog eating posters and keep going on with your wet dream to fulfill your evil Ho Chi Minh
Post a Comment