A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 25 December 2014

Vietnamese immigrants continue to perform religious rite at Bokor Mountain ជនអន្តោប្រវេសន៍​វៀតណាម​បន្ត​ឡើង​ភ្នំ​បូកគោ​ធ្វើ​ពិធី​សាសនា

ជនអន្តោប្រវេសន៍​វៀតណាម​បន្ត​ឡើង​ភ្នំ​បូកគោ​ធ្វើ​ពិធី​សាសនា

ដោយ ម៉ម មុនីរតន៍
2014-12-25
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ជនអន្តោប្រវេសន៍​វៀតណាម នៅ​តែ​បន្ត​ឡើង​ភ្នំ​បូកគោ ជា​ហូរហែ​ក្នុង​មួយ​ថ្ងៃៗ។ ភាគ​ច្រើន​អ្នក​ដែល​ឡើង​ភ្នំ​ទាំង​នោះ​អះអាង​ថា មូលហេតុ​សំខាន់​គឺ​ដើម្បី​ធ្វើ​សមាធិ និង​ម្យ៉ាង​ដើម្បី​រំលឹក​ចំពោះ​គុណ​នៃ​បុព្វបុរស​របស់​ពួក​គេ​ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​នេះ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។
សំឡេង​ជនជាតិ​វៀតណាម៖ «មក​បាន​ច្រើន​ថ្ងៃ​ហើយ ហើយ​ថ្ងៃ​នេះ​មក​វត្ត រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​ខេត្ត​ដុងថាប (Dong Thap) វិញ។ អ៊ីចឹង​បាន​ហើយ​ណា! អរគុណ​ច្រើន»
ស្ថិត​ក្នុង​សំលៀក​បំពាក់​ឈុត​ខ្មៅ អម​ដោយ​កន្សែង​ផាយ​ចម្រុះ​ពណ៌​ផង​នោះ ស្ត្រី​ជនជាតិ​វៀតណាម វ័យ​ប្រហែល ៦០​ឆ្នាំ និយាយ​ថា ពួក​គាត់​បាន​មក​ស្នាក់នៅ​លើ​ភ្នំបូកគោ​នេះ​អស់​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ មូលហេតុ​ដែល​ពួក​គាត់​ឡើង​ភ្នំ​នេះ គឺ​ដើម្បី​មក​ធ្វើ​សក្ការបូជា​តាម​បែប​សាសនា និង​ធ្វើ​សមាធិ។
បច្ចុប្បន្ន​រមណីយដ្ឋាន​ភ្នំ​បូកគោ បាន​ក្លាយ​ជា​ទីតាំង​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៃ​ភ្ញៀវ​ទេសចរ​​វៀតណាម។ បើ​ទោះ​ជា​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​របាយការណ៍​ណា​មួយ​ដែល​បាន​​បង្ហាញ​ជា​ផ្លូវការ​ពី​ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម ក៏​គេ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​ពួក​គេ​បាន​ឡើង​ចុះ​ភ្នំ​បូកគោ​ជា​ហូរហែ​ក្នុង​មួយ​ថ្ងៃៗ តាម​មធ្យោបាយ​រថយន្ត ១២​កៅអី និង​តាម​ម៉ូតូ បើ​ប្រៀបធៀប​នឹង​ភ្ញៀវ​ទេសចរ​បរទេស​ផ្សេង​ទៀត។ ក្រៅ​ពី​នេះ ក៏​មាន​ដែរ​តាម​រថយន្ត​ប្រភេទ​ទេសចរណ៍​ធុន​ធំៗ​ថែម​ទៀត​ផង។
ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​នៅ​ក្នុង​តំបន់​ជិត​ភ្នំ​បូកគោ និយាយ​ថា ពួក​គាត់​សប្បាយ​ចិត្ត​នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ។ ពួក​គាត់​ចាត់​ទុក​ថា ចំនួន​ភ្ញៀវ​ទេសចរ​​នេះ​នឹង​អាច​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក្តី​បារម្ភ​ក៏​កាន់​តែ​ជា​បន្ទុក​ថែម​ទៀត​នៅ​ពេល​មាន​កំណើន​នៃ​វត្តមាន​ជនអន្តោប្រវេសន៍​វៀតណាម បាន​ហូរ​ចូល​មក​កម្ពុជា ជា​បន្តបន្ទាប់​នៅ​ពេល​នេះ។
លោកស្រី ស៊ុន រ៉ែន រស់​នៅ​ស្រុក​ទឹក​ឈូ ខេត្ត​កំពត ថ្លែង​ថា លោកស្រី​ពិត​ជា​ខ្វល់ខ្វាយ​នៅ​ពេល​ឃើញ​វៀតណាម បន្ត​ឡើង​ភ្នំ​បូកគោ​ដ៏​ច្រើន​បែប​នេះ។ លោកស្រី​តែង​សង្កេត​ឃើញ​ជន​អន្តោប្រវេសន៍​វៀតណាម ទាំង​នោះ​ឡើង​មក​ភ្នំ ប៉ុន្តែ​សំដៅ​ធ្វើ​សមាធិ ឬ​ថា ធ្វើ​សក្ការបូជា​តាម​បែប​សាសនា​ច្រើន​ជាង​មក​ទស្សនា​ធម្មជាតិ៖ «ខ្ញុំ​នៅ​ហ្នឹង​មែន ប៉ុន្តែ​ឥត​ដែល​ឡើង​ទៅ​ផង។ ឮ​គេ​ថា​លោក​តាំង​សមាធិ។ តាំង​សមាធិ​មែន ព្រោះ​អី​ប្អូនៗ​ខ្ញុំ​កាល​ហ្នឹង​វា​នៅ វា​ឃើញ​ឆ្នាំង​ចាន​លោកៗ យួន ថ្មីៗ»

នៅ​តំបន់​បូកគោ​ទីតាំង​សំខាន់ៗ​ដែល​មាន​ចម្ងាយ​មិន​ក្រោម​ជាង ៥​គីឡូម៉ែត្រ ដោយ​គិត​ចាប់​​សណ្ឋាគារ​បូកគោ របស់​លោក សុខ គង់ ដែល​មាន​ចំណុច​ខ្លះ ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ គឺ​បាន​ក្លាយ​ជាទី​សក្ការបូជា​ដ៏​ពេញ​និយម​បំផុត​របស់​ប្រជាជន​វៀតណាម ដែរ។
ជាក់ស្ដែង​នៅ​ចំណុច​វាលស្រែ ៥០០ ដែល​ប្រជាជន​កម្ពុជា ភាគ​ច្រើន​មិន​ដែល​ស្គាល់ និង​ពុំ​ដែល​សូវ​​បាន​ទៅ​ដល់​ផង​នោះ ផ្ទុយ​ទៅ​វិញ ជនអន្តោប្រវេសន៍​ដែល​ជា​ជាតិ​ផ្សេង បាន​ដឹង​និង​ស្គាល់​ហើយ​ថែម​ទាំង​ជ្រើសរើស​ទីតាំង​នេះ​សម្រាប់​ធ្វើ​សមាធិ និង​កន្លែង​គោរព​ប្រតិបត្តិ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​ទៅ​វិញ។
ភ្ញៀវ​ទេសចរ​​កម្ពុជា ទៅ​ពី​ទីក្រុង​ភ្នំពេញ មួយ​ក្រុម​ដែល​រក​ច្រក​ចូល​ទៅ​វាលស្រែ ៥០០ មិន​ឃើញ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា គេ​ពិត​ជា​ហួសចិត្ត​ក្រោយ​ពី​រក​ឃើញ​ទីតាំង​វាលស្រែ ៥០០ ហើយ​ពុំ​មាន​អ្វី​សោះ​សម្រាប់​កម្សាន្ត ក្រៅ​ពី​គយគន់​ទេសភាព​ធម្មជាតិ ក៏​ប៉ុន្តែ​តំបន់​នេះ ត្រូវ​បាន​ជនជាតិ​វៀតណាម ប្រើប្រាស់​សម្រាប់​ជា​ទី​សក្ការបូជា​ដូច្នេះ​ទៅ​វិញ៖ «យើង​នៅ​តែ​កណ្ដោល​ក្រុង ហើយ​នៅ​ព្រៃ​អត់​មាន​អ្នក​នៅ ដល់​អ៊ីចឹង មាន​តែ​ជនជាតិ​គេ​នៅ។ អ៊ីចឹង​យើង​បារម្ភ»។
សព្វថ្ងៃ​និន្នាការ​សាសនា​សម្រាប់​ជនជាតិ​វៀតណាម នៅ​លើ​ភ្នំ​បូកគោ​នេះ បាន​ក្លាយ​ជា​ទី​ពេញ​និយម​យ៉ាង​ខ្លាំង។ ពុំ​មែន​មាន​ត្រឹម​តែ​តំបន់​វាលស្រែ ៥០០ ទេ នៅ​លើ​ភ្នំបូកគោ ដែល​ពលរដ្ឋ​វៀតណាម មាន​ជំនឿ​ថា ជាទី​ស័ក្ដិសិទ្ធិ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​ដូនតា​របស់​ពួក​គេ​មក​នោះ ពោល​គឺ​នៅ​មាន​ទីតាំង​ដទៃ​ទៀត​ក៏​កំពុង​ពេញ​និយម​ណាស់​ដែរ។
នៅ​ពេល​នេះ តំបន់​ប្រវាំងកូន ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ភ្នំ​បូកគោ ប្រជាពលរដ្ឋ​វៀតណាម បាន​សម្រុក​ទៅ​ទី​នោះ​ជា​ក្រុមៗ មាន​ទាំង​សង្ឃ​វៀតណាម ខ្លះ​ផង។ ក្នុង​មួយ​ថ្ងៃ​មាន​ពេល​ខ្លះ សម្រាប់​មួយ​ក្រុម គឺ​មិន​ក្រោម​ពី ២០​នាក់​នោះ​ទេ។ បុគ្គលិក​ផ្នែក​លក់​សំបុត្រ​សម្រាប់​ភ្ញៀវ​ទេសចរ​ឲ្យ​សណ្ឋាគារ​របស់​លោក សុខ គង់ នៅ​លើ​ភ្នំ​បូកគោ និយាយ​ថា ចំនួន​ភ្ញៀវ​ទេសចរ ជាពិសេស​ភ្ញៀវ​បរទេស​ដែល​ជា​ជនជាតិ​វៀតណាម​នេះ គឺ​មក​ទស្សនា​មិន​ទៀង​ទាត់​នោះ​ទេ។
ថ្វី​បើ​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី ក៏​សង្កេត​ឃើញ​ថា ពលរដ្ឋ​វៀតណាម ឡើង​មក​ភ្នំ​បូកគោ​មិន​លោះ​ពេល​ឡើយ​ក្នុង​មួយ​ថ្ងៃៗ។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ប្រវាំងកូន ដែល​ស្ថិត​នៅ​កណ្ដាល​នៃ​ជួរ​ភ្នំបូកគោ​នេះ បើ​គេ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចេញ​ពី​សណ្ឋាគារ​របស់​លោក សុខ គង់ គឺ​មាន​រយៈ​ចម្ងាយ​មិន​តិច​ជាង ១០​គីឡូម៉ែត្រ​ឡើយ។ ផ្ទុយ​ពី​នេះ​វិញ បើ​គេ​ធ្វើ​ដំណើរ​តាម​ច្រក​នៃ​ទឹកឈូ គឺ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ដែរ​ក្នុង​រយៈពេល​មិន​តិច​ជាង ៤​ម៉ោង​នោះ​ទេ។
អ្នក​ធ្វើ​ដំណើរ​ត្រូវ​ដើរ​ឆ្លង​ភ្នំ​កាត់​ជ្រោះ ជម្រាល​ភ្នំ និង​ពេល​ខ្លះ​កាត់​អូរ​ធម្មជាតិ ដែល​គ្រប​ដណ្ដប់​ដោយ​ដើម​ឈើ​ធំៗ និង​ព្រៃ​ស្រោង ស្ទើរ​គ្មាន​ពន្លឺ​ថ្ងៃ​មុន​ទៅ​ដល់​គោលដៅ។
ដោយ​ឡែក​នៅ​តាម​ដើម​ឈើ​នីមួយៗ ឯ​ណេះ​វិញ ពលរដ្ឋ​វៀតណាម បាន​បោះ​ទង់​សាសនា​របស់​គេ​ជាប់​នឹង​ដើម​ឈើ​ក្នុង​ចម្ងាយ​ដី​ជា​ច្រើន​គីឡូម៉ែត្រ មុន​នឹង​ទៅ​ដល់​តំបន់​ប្រវាំងកូន។ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ឡើង​ចុះ​ព្រៃ​ភ្នំ និយាយ​ថា ទង់​ដែល​វៀតណាម បាន​បោះ​នៅ​តាម​ដើម​ឈើ​នេះ គឺ​ជា​សញ្ញា​សំគាល់​តំបន់​កាន់កាប់​នៃ​ដូនតា​របស់​ពួកគេ​តាំង​ពី​យូរលង់​ណាស់​មក​ហើយ។
បើ​ទោះ​ជា​នៅ​ពេល​នេះ ជម្រក​ដែល​វៀតណាម តែង​ស្នាក់​នៅ​តំបន់​វាលស្រែ ៥០០ ត្រូវ​បាន​ដុត​បំផ្លាញ​យ៉ាង​ណា​ក្តី ក៏​ចំនួន​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​តែង​ឡើង​ចុះ​ភ្នំ​បូកគោ ដើម្បី​ធ្វើ​ពិធី​តាម​បែប​សាសនា​នោះ​មិន​ថមថយ​ឡើយ។
នៅ​ពេល​ទៅ​ដល់​តំបន់​ប្រវាំងកូន​ភ្លាម គេ​នឹង​ឃើញ​ផ្នូរ​ជា​ច្រើន​ដែល​វៀតណាម ចាត់​ទុក​ថា គឺ​ជា​ផ្នូរ​បាន​បន្សល់​ទុក​តាំង​ពី​ដូនតា​ដែល​ស្លាប់​នៅ​លើ​ភ្នំ​បូកគោ តាំង​ពី​យូរលង់​ណាស់​មក​ហើយ។ ផ្នូរ​ដែល​រៀបចំ​ឡើង​ពី​ដុំ​ថ្ម ដែល​ទំនង​មើល​ទៅ​ហាក់​ដូច​រៀបចំ​ទុក​ដែល​ផ្ទុយ​​ពី​ផ្នូរ​សាកសព​នេះ ត្រូវ​បាន​វៀតណាម​អុជ​ធូប និង​គោរព​ប្រតិបត្តិ​ជា​រៀងរាល់​ថ្ងៃ។
តួលេខ​ដ៏​ច្រើន​នៃ​ផ្នូរ​ដែល​វៀតណាម កំណត់​ថា ជា​ផ្នូរ​បុរាណ​ដូនតា​របស់​ខ្លួន​នេះ នៅ​មិន​គិត​ពី​តំបន់​ម៉ុងបី​ដែល​មាន​ចម្ងាយ​ផ្លូវ​ជាង ៥​គីឡូម៉ែត្រ ពី​តំបន់​ប្រវាំងកូន​នេះ​ទៀត​នៅ​ឡើយ​ផង។
ប្រធាន​មជ្ឈមណ្ឌល​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង យល់​ឃើញ​ថា លំហូរ​នៃ​ពលរដ្ឋ​វៀតណាម ចូល​មក​កម្ពុជា ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​ក្តី​បារម្ភ​មួយ​សម្រាប់​ជោគវាសនា​នៃ​ប្រទេស​កម្ពុជា។
លោក​បន្ត​ថា បើ​ការ​ចូល​មក​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ វា​គឺ​មិន​ជា​បញ្ហា​អ្វី​នោះ​ទេ។ ក៏ប៉ុន្តែ​ការ​ឆ្លង​ដែន​ពី​អធិបតេយ្យ​មួយ​ចូល​មក​ក្នុង​អធិបតេយ្យ​មួយ​ផ្សេង​ទៀត​ដោយ​ពុំ​មាន​ច្បាប់ វា​គឺ​ជា​បញ្ហា​រសើប​បំផុត៖ «វៀតណាម​គាត់​ចេញ​ចូល​តាម​​អំពើ​ចិត្ត ចុះ​បើ​សិន​ប្រទេស​គាត់​យើង​នាំ​ប្រជាជន​ខ្មែរ​ទៅ​បួងសួង​អ៊ីចឹង តើ​វា​គិត​យ៉ាង​ម៉េច។ ប៉ះពាល់​បូរណភាព​ដែន​ដី​មួយ​ដែល​យើង​ទាំង​អស់​គ្នា​នាំ​គ្នា​ការពារ​ដើម្បី​ជាតិ​មាតុភូមិ​​របស់​យើង»
ទាំង​អភិបាល​ខេត្ត​កំពត លោក ខូយ ឃុនហួរ ស្នងការ​ខេត្ត​លោក ថ្លាង ធារិន និង​មន្ទីរ​វប្បធម៌​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​អះអាង​ថា ជាប់​រវល់ និង​ពុំ​មែន​ជា​បន្ទុក​ដែល​ត្រូវ​ដោះស្រាយ។
បើ​ទោះ​ជា​បែប​ណា ប្រធាន​ប៉ុស្តិ៍​ព្រំដែន​កម្ពុជា-​វៀតណាម ប្រចាំ​ច្រក​ទាន់ហន់ លោក អែម សុភា ឲ្យ​ដឹង​ថា ពលរដ្ឋ​វៀតណាម ដែល​ឆ្លង​កាត់​ទៅ​ភ្នំ​បូកគោ ទាំង​អស់​គឺ​សុទ្ធ​តែ​មាន​លិខិត​ឆ្លងដែន និង​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ៖ «ភាគ​ច្រើន គឺ​គេ​ប្រើ​លិខិត​ឆ្លង​ដែន។ ភ្ញៀវ​ទាំង​អស់​ហ្នឹង​គឺ​មិន​អាច​ហ៊ាន​ឆ្លង ដោយ​គ្មាន​ឯកសារ​បាន​ទេ»
វិទ្យុ​អាស៊ីសេរី ពុំ​​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​លោក សុខ គង់ ម្ចាស់​គម្រោង​ភ្នំ​បូកគោ​បាន​ទេ។ យ៉ាង​ណា បុគ្គលិក​ដែល​បម្រើការ​នៅ​​លើ​ខ្នង​​ភ្នំ​​បូកគោ និយាយ​ថា ពលរដ្ឋ​វៀតណាម ដែល​ឡើង​ទៅ​ធ្វើ​សមាធិ​នៅ​តាម​គោល​ដៅ​មួយ​ចំនួន​នៃ​បរិវេណ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន គឺ​មិន​អាច​ស្នាក់​នៅ​ឲ្យ​លើស​ពី ២​យប់ ៣​ថ្ងៃ​បាន​ឡើយ។ ថ្វី​បើ​មាន​ការ​បក​ស្រាយ​បែប​នេះ​ក្ដី ក៏​ពលរដ្ឋ​វៀតណាម ដែល​ទៅ​ជា​ក្រុមៗ ឲ្យ​ដឹង​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ គឺ​អាច​ស្នាក់​នៅ​រហូត​ដល់ ៤​យប់ ៥​ថ្ងៃ ក៏​មាន​ដែរ៖ «ខ្ញុំ​ទើប​ចេញ​ពី​កន្លែង​សែន​ទេ ហើយ​ឥឡូវ​ត្រឡប់​ទៅ​វិញ​ហើយ។ ពួក​ខ្ញុំ​មក​បាន ៤​យប់​ហើយ។ មាន​អ្នក​ខ្លះ​នៅ​ទៀត​​ទេ»
កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ គណៈកម្មការ​មួយ​ក្រុម​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប បាន​ចុះ​ពិនិត្យ​ទីតាំង​មួយ​ចំនួន​ដែល​មាន​មន្ទិល​សង្ស័យ​នៅ​លើ​ភ្នំ​បូកគោ។ នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ ដែល​មាន​គណៈកម្មការ​ពី​ខាង​រដ្ឋាភិបាល​ចុះ​អង្កេត​រក​មូលហេតុ ក្រោយ​ពី​មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៣ គណៈកម្មការ​ចម្រុះ ៤​ស្ថាប័ន​របស់​រដ្ឋាភិបាល ក៏​បាន​ចុះ​អង្កេត​ម្ដង​ដែរ តែ​ជា​លទ្ធផល​រក​មិន​ឃើញ​អ្វី​នោះ​ទេ។
សម្រាប់​លើក​នេះ​វិញ អគ្គនាយករង​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប លោក ហេង ផាឌី ដែល​ដឹកនាំ​ការ​ចុះ​អង្កេត​ទទួល​ស្គាល់​ថា គឺ​ពិត​ជា​មាន​ផ្នូរ​បូរាណ និង​ការ​ស្នាក់នៅ​ខ្លះៗ​មែន​នៃ​ជនជាតិ​វៀតណាម។ ដោយ​ឡែក​នៅ​វាលស្រែ ៥០០ វិញ ពុំ​មាន​ឃើញ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ៖ «យើង​ទៅ​ដល់​ទីតាំង​មួយ​ដែល​ថា វាលស្រែ ៥០០ គឺ​យើង​អត់​មាន​ឃើញ​មាន​សកម្មភាព​ជនជាតិ​វៀតណាម​ទេ ប៉ុន្តែ​ឃើញ​មាន​អ្នក​ប្រចាំការ។ កន្លែង​ដែល​យើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ប្រវាំងកូន។ ប្រវាំងកូន គឺ​មាន​រយៈ ចម្ងាយ​ជាង ១​ គីឡូម៉ែត្រ​ពី​កាស៊ីណូ​ហ្នឹង។ នៅ​ទី​នោះ ពេល​ដែល​ក្រុម​ការងារ​យើង​ទៅ​ដល់ ជួប​ជនជាតិ​វៀតណាម មួយ​ក្រុម ប្រហែល​មាន​គ្នា ១៤​នាក់»
ផ្ទុយ​ពី​នេះ បុគ្គលិក​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី ដែល​ចុះ​ពិនិត្យ​សកម្មភាព​ដោយ​ផ្ទាល់​យល់​ឃើញ​ថា រូបភាព​ដែល​ពលរដ្ឋ​វៀតណាម​ធ្វើ​សកម្មភាព​នៅ​លើ​ភ្នំ​បូកគោ គឺ​ពិត​ជា​មន្ទិល​សង្ស័យ។ លោក​ថ្លែង​បន្ត​ថា ថ្វី​បើ​ពួក​គេ​ធ្វើ​ឡើង​ដោយ​មាន​ច្បាប់​ក៏ដោយ​ចុះ ក៏​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​អធិបតេយ្យ​មួយ​មិន​គួរ​ឲ្យ​មាន​ការ​ស្នាក់​នៅ​របស់​ជនជាតិ​ដទៃ​ទៀត ដែល​មាន​ឧបករណ៍​សព្វគ្រប់​ដូច​នេះ​ទេ។
លោក​យល់​ឃើញ​ថា អាជ្ញាធរ​ជំនាញ​របស់​រដ្ឋាភិបាល​គប្បី​ពិនិត្យ និង​ចាត់វិធានការ​ដោយ​ម៉ឺងម៉ាត់ ដែល​ជា​ការ​ទទួល​ខុសត្រូវ​មួយ​ដ៏​ខ្ពស់​របស់​ខ្លួន៖«អាជ្ញាធរ​មូលដ្ឋាន យើង​គួរ​តែ​រឹត​បន្តឹង​ទាក់ទិន​នឹង​ច្បាប់​អន្តោប្រវេសន៍។ នៅ​តំបន់​វាលស្រែ ៥០០ ឬ​ក៏​ប្រវាំងកូន​នេះ យើង​គិត​ថា ជនជាតិ​ខ្មែរ​យើង​មិន​អាច​ចេញ​ចូល​ដោយ​សេរី​ទេ មាន​ការ​ហាម​ឃាត​ដោយ​ក្រុម​សន្តិសុខ​របស់​លោក​ឧកញ៉ា សុខ គង់។ បើ​សិន​ទៅ​តំបន់​នោះ គឺ​យើង​ត្រូវ​ទិញ​សំបុត្រ​អី​ផ្សេងៗ​ដែរ ទើប​យើង​អាច​ទៅ​ដល់»
នៅ​ទីតាំង​ប្រវាំងកូន ដែល​ស្ថិត​នៅ​កណ្ដាល​នៃ​ជួរ​ភ្នំ​បូកគោ ក្រៅ​ពី​មាន​អ្នក​ជឿ​លើ​សាសនា ហើយ​ទៅ​គោរព​បូជា​រាល់​ថ្ងៃ​លើស​ពី​នេះ​ ក៏​មាន​អ្នក​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍ ដើម្បី​ថៃ​រក្សា​ការពារ​ថែម​ទៀត។ បន្ថែម​ពី​លើ​នេះ វៀតណាម ថែម​ទាំង​ដាក់​​តាំង​ជា​ព្រះ​ពុទ្ធរូប​ព្រះ​នៃ​សាសនា​វៀតណាម រូប​លោក ហូ ជីមិញ ជា​អក្សរ​វៀតណាម សរសេរ​លើ​ផ្ទាំង​ថ្ម​ជា​ច្រើន​ផ្ទាំង គ្រឿង​ហូប ដាំ​ដើម​ឫស្សី និង​មាន​ប្រព័ន្ធ​ទឹក ប្រើប្រាស់​នៅ​ក្នុង​ព្រៃ​នោះ​ថែម​ទៀត​ផង៕

3 comments:

Anonymous said...

When this evil race Yuon stop bothering Cambodia?

Anonymous said...

Begin of Drgunzet's comment.

Bokor mountain belongs to Khmer Krom (South Vietnam). Those people are Khmer Vietnamese who remember their holy mountain.

May I suggest Cambodia to transfer Bokor mountain to Vietnam then we won't have the problems.

Think about it. Have you seen the Khmer Krom map. It does not include any territory in Cambodia, but it should. It should include Bokor mountain and Svay Rieng.

I am so surprised that Vietnam did not take Svay Rieng by force. Vietnamese folks must be the nicest folks in the world.

-Drgunzet-

Anonymous said...

Hey #comcomWF / -Drgunzet-,

You "#comcomWF" who is another troll of -Drgunzet- that is a new born Vietnamese/Yuon parasite.

Keep pounding, cum and cum until you say, "Oh what the fuck, Yay!" My Yuon/Vietnamese virgina whole was filled with sperm of -Drgunzet-.

Whew...Yuon/Vietnamese thieves are very disgusted and yuck!

See the way #comcomWF laugh like Vietgooks...

That is why you, a Viet dog eat shitting parasite "#comcomWF" receive what you deserve because you came here to bother Khmerization readers. So, don't say Khmer is bad because of your interference and annoyance when you dare on this site that is not your Vietnamese/Yuon blogging sites. Are you out of your mind? Go back to your Hanoi blogging site where you belong, Vietgook #comcomWF who is -Drgunzet-.

Vietnamese dog eating shitter -Drgunzet- is blah blah blah, trying to clone another -Drgunzet- to be named as #comcomWF and then multiple -Drgunzet- as Vietnamese parasites all over the internet. What is Vietnamese dog eating shitter -Drgunzet- is doing? Is he trying to improve his English writing and fake story about others including the sources/references created by gullible journalists who have no ideas the hidden Yuon/Vietnamese parasites on the Internet as well as some sources that created and written by the criminal Vietnamese thieves like -Drgunzet- to fool the readers worldwide. That is how they [Yuon/Vietnamese criminals and thieves] like -Drgunzet- to play the stupid smart-ass and to be clever to find ways to fool readers again and again for non-stop to fulfill their evil and ghost Ho Chi Minh. Oh boy, that kind of Vietnamese animals like -Drgunzet- are they doing on the planet? Show off? Show off their wealth and land stolen from other owners like Khmer and Cham on earth? Oh Dear God help this Vietnamese parasite -Drgunzet- to go to the helll. LOL...Funny!

Yes, that is true that -Drgunzet- and a new born Vietnamese parasite of -Drgunzet- called #comcomWF who think that readers around the world and Khmer readers at home and abroad are fooled enough to lose their temptations when it comes to the shitty comments from -Drgunzet- and #comcomWF (a new born -Drgunzet-). The world is full of smart readers or people who are fooled by -Drgunzet-, but those smart readers are not from the unknown places where -Drgunzet- is located and -Drgunzet- thinks this Vietnamese dog eater -Drgunzet- has thoughts the readers can be gullible about his comments or sources. That is how the Vietnamese thieves and criminals as hidden Vietnamese agents everywhere try to kill someone to take over the territory and distort the victims' identity and history (i.e. Cham and Khmer Krom). So, -Drgunzet- is so dumb enough to think that worldwide and Khmer readers are as this Vietnamese dog eaters including Vietnamese dog eating troll -Drgunzet- think.

Vietnamese dog eater -Drgunzet- talks like a King with a giant gun bigger than his head to dare. LOL

-Drgunzet- does not realize that the Vietnamese dog eaters and hidden Yuon/Vietnamese agents every corner of the planet try their best to fool the readers here.

-Drgunzet- seems to have a problem mentally and thinks the smart readers are gullible to believe comments.

-Drgunzet- will be running out of his ability to post any more comments to manipulate other readers around the world. I am sure will be another new born of -Drgunzet- to be like whatsoever as you saw the name as #comcomWF.

Keep going Vietnamese dog eating posters and keep going on with your wet dream to fulfill your evil Ho Chi Minh