- (ចុះផ្សាយនៅថ្ងៃ 22-12-2014, 3:25 pm) | ដោយ ធឿន បញ្ញាឬទិ្ធ
អនុប្រធានគណៈកម្មាការទី២នៃរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៏ថា ចំណូលនៅតំបន់អង្គរមានភាពមិនប្រក្រតី និងមានការលាក់បាំងឯកសារពិតជាច្រើន។ ការអះអាងរបស់លោក សុន ឆ័យបែបនេះ គឺធ្វើឡើងក្រោយពីជំនួបសាកសួរអាជ្ញាធរជាតិអប្សរានៅខេត្តសៀមរាបនៅថ្ងៃ២២ធ្នូនេះ ទាក់ទងការគ្រប់គ្រងប្រាសាទអង្គរវត្ត និងចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទ អង្គរវត្ត។
លោកសុន ឆ័យពន្យល់ថា៖«បើតាមឯកសារមួយចំនួន ដែលខ្ញុំទទួលបានគឺមានភ្ញៀវទេសចរ មកកម្ពុជាមានចំនួនជិត៥លាននាក់ ប៉ុន្ដែអាជ្ញាធរថាមានតែជាង១លាននាក់។ តែមិនមានឯកសារបង្ហាញឲ្យច្បាស់ដល់ខ្ញុំទេ។ ពេលសួរពីបញ្ហាជួលដីតំបន់អង្គរ គេថាជួលឲ្យក្រុមហ៊ុនឯកជន(ឧកញាសុខ គង់) តែ២៣ហិចតាទេ ហើយដីនេះជួលមួយឆ្នាំ៩លានដុល្លា។ តែមិនមានឯកសារបញ្ជាក់ឲ្យច្បាស់ឲ្យខ្ញុំសោះ។ ហើយមានការបែងចែកលុយមានភាពមិនប្រក្រតី។ តែពួកគេថាបានចំណាយប្រាក់ចំនូល១៥ភាគរយទៅការអភិវឌ្ឍន៍។ នៅពេលសុំមើលឯកសារក៏មានការលាក់បាំងមិនផ្ដល់ឲ្យខ្ញុំទេ។ តែយើងនឹងធ្វើការស៊ើបអង្កេតពីបញ្ហានេះបន្ដទៀត»។
លោក សុន ឆ័យ បញ្ជាក់ទៀតថា លោកនឹងយកឯកសារដែលប្រមូលបានទាំងនេះ យកទៅផ្ទៀងផ្ទាត់ជាមួយឯកសារដែលលោកបានសិក្សាកន្លងមក។ ហើយលោកនឹងបន្ដពិភាក្សា និងពិចារណាបន្ថែមទៀតចំពោះបញ្ហានេះ ជាមួយលោក ជាម យៀប ប្រធានគណៈកម្មាការទី២នៃរដ្ឋសភា។
លិខិតរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២៥ខែវិច្ឆិកាកន្លងមកបានឲ្យដឹងថា ក្រោយពេលដែលការប្រមូលចំណូលពីការលក់ប័ណ្ណចូល ទស្សនាអង្គរវត្តស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ពីស្ថាប័នរដ្ឋអស់មួយរយៈពេល ដោយលទ្ធផលបង្ហាញឲ្យឃើញនូវប្រសិទ្ធភាពទន់ខ្សោយ ទើបរាជរដ្ឋាភិបាលបានធ្វើការសម្រេចជួលឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រង ការប្រមូលចំណូលពីការលក់ប័ណ្ណចូលទស្សនាអង្គរជំនួសស្ថាប័នរដ្ឋវិញ ។ ប៉ុន្តែអាជ្ញាធរអប្សរាមិនបានដាក់បញ្ចាំ ឬជួលប្រាសាទអង្គរវត្តទៅឲ្យ ក្រុមហ៊ុនឯកជន ឬបរទេសរយៈពេល៩៩ឆ្នាំ ដូចការលើកឡើងឡើយ។
អាជ្ញាធរអប្សរាបញ្ជាក់ថាប្រាក់ចំណូលទាំងនោះបានទៅដល់រតនាគារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមិនមានការឆ្លងកាត់អាជ្ញាធរអប្សរាទេ។ អាជ្ញាធរបញ្ជាក់ថាការជួលទៅ ក្រុមហ៊ុនឯកជនប្រមូលចំណូលនេះ ត្រូវបានធ្វើឡើងតាមរយៈកិច្ចសន្យារៀងរាល់៥ឆ្នាំម្តង ហើយចំណែកនៃចំណូលត្រូវបង់ពន្ធលើតម្លៃបន្ថែម(VAT១០ភាគរយ) បង្កើតមូលនិធិអភិរក្ស និងអភិវឌ្ឍតំបន់អង្គរ(១៥ភាគរយ) ដកចំណែករបស់ក្រុមហ៊ុន១៥ភាគរយ ហើយប្រាក់នៅសល់បង់ចូលថវិការដ្ឋទាំងស្រុង។
បើតាមអាជ្ញាធរជាតិអប្សរា ចំណូលបានមកពីការចូលទស្សនា ប្រាសាទអង្គរវត្តនៅឆ្នាំ២០១៤ ក្នុងរយៈពេល១០ខែ មានទៅជាង៤៧លានដុល្លារ។ ចំណែកនៅក្នុង២០១៣ ចំណូលសរុបពីការលក់សំបុត្រទស្សនាទៅដល់៥៧លានដុល្លារ។ ចំពោះបញ្ហាចំណូលនេះ លោកសុន ឆ័យបញ្ជាក់ថា មិនត្រឹមត្រូវនោះទេ។ បើតាមលោក សុន ឆ័យ ចំណូលពីការលក់សំបុត្រតាមទិន្នន័យដែលលោកទទួលបាន គឺមានចំនួនយ៉ាងតិច១៦០លានដុល្លារក្នុងមួយឆ្នាំ៕
2 comments:
Mr. Son Chhay,
Thank You for your good work and perseverance.
Begin of Drgunzet's comment.
Son Chhay is fat. I would not trust him. lol....
-Drgunzet-
P.S. Let me answer a Khmer question:
"People just wonder why this evil Vietnam has never been gotten punished ??? Why ??? Why ???
Why ???"
_ First: people don't wonder nonsense like Khmer folks do. Vietnam is not evil.
_ Second: Vietnamese can do what ever it wants to Khmer because Vietnamese have been winning many prestigious world competitions in Chess and academics. Further more, Vietnamese forums do not have any incitement for war or chopping up other races. Vietnamese race appears to be very peaceful while the Khmer race appears to be murderous.
So, if Vietnamese roll in their army again to crush the Khmer, the world will be fine with it. It is Vietnamese's right to rule the Khmer.
--------------
Hey Khmer, if you don't want to be crushed, ruled and owned by the Vietnamese then you folks should do two things:
1. Start winning some International competition to impress the world. Then the world will sympathize with you.
2. Stop inciting about chopping up other race. Stop all incitement of "Kap Youn". We all know Kap = chopping up people with ax, knife in Khmer language.
Khmer currently the worse race in the world, dumb and murderous.
-Drgunzet-
Post a Comment