ដោយ៖ អុឹង ប៊ុនថន | ថ្ងៃចន្ទ ទី1 ធ្នូ 2014,
ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលាលែងពីតួនាទីជាអនុរដ្ឋលេខាធិការ ខណៈមានព័ត៌មានថា លោកស្រីចាញ់ការតតាំងក្តីជាមួយឧកញ៉ាម្នាក់ដែលមានជម្លោះដីធ្លីជាមួយពលរដ្ឋនៅខេត្តកំពង់ស្ពឺ ។
ក្នុងលិខិតរបស់លោកស្រី ហ៊ុន ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ចុះថ្ងៃទី១ ខែធ្នូនេះ ដាក់ជូនលោកនាយករដ្ឋមន្ត្រី លោកស្រី បានបញ្ជាក់ថា មូលហេតុនៃការសុំលាលែងពីតួនាទីនោះ ដោយសារមានបញ្ហាសុខភាព ហើយត្រូវព្យាបាលជាប្រចាំ ។
ប៉ុន្តែអ្នកលែងហ្វេសប៊ុកគាំទ្រគណបក្សប្រជាជនកម្ពុជា អះអាងថា ការសុំលាលែងនេះដោយសារលោកស្រី ហ៊ុន ស៊ីណាត ចាញ់ការតតាំងក្តីជាមួយឧកញ៉ាម្នាក់ដែលមានជម្លោះដីជាមួយពលរដ្ឋនៅឃុំអមលាំងខេត្តកំពង់ស្ពឺ។ ក្រុមអ្នកលេងហ្វេសប៊ុក មិនបញ្ចេញឈ្មោះឧកញ៉ានោះទេ ប៉ុន្តែពួកគេគ្រាន់តែបង្ហើបថា ឧកញ៉ានោះជាម្ចាស់ក្រុមហ៊ុនស្ករអំពៅ ដែលអ្នករិះគន់ហៅថាជាស្ករឈាម ។
នេះជាលើកទី២ហើយ ដែលអ្នកនយោបាយនៃគណបក្សប្រជាជនកម្ពុជា បានលាលែងពីតំណែងបន្ទាប់ពីរឿងរ៉ាវមួយចំនួន ។
ថ្មីៗនេះលោកស្រី សម មូន្នីកា ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានលាលែងពីតួនាទី បន្ទាប់ពីមានការរិះគន់ថា លោកស្រីបង្ខំឲ្យអ្នកបើករថយន្តឈ្នួលបង់ប្រាក់ចំនួន៤០០០ដុល្លារ ក្រោយពីរថយន្តដែលគាត់ជិះនោះជួបគ្រោះថ្នាក់តែមិនមានអ្នករបួសធ្ងន់ ៕
សូមសរសេរមកលោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
1 comment:
Puoch Hun sen akrak bamohot
Post a Comment