A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 23 December 2014

Ethnic Phnong people in Mondulkiri who have land disputes with Vietnamese companies sought intervention in Phnom Penh ជនជាតិ​ព្នង​នៅ​មណ្ឌលគិរី​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​រត់​មក​ភ្នំពេញ​រក​អន្តរាគមន៍

ជម្លោះ​ដីធ្លី មណ្ឌលគិរី ៦២០
ជនជាតិ​ដើម​ភាគ​តិច​ព្នង ចំនួន ៥​នាក់ រស់នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ខេត្ត​មណ្ឌលគិរី ដែល​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ប៊ិន ភឿក ១ (Bin Phoeuk 1) ធ្វើ​សន្និសីទ​កាសែត​នា​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO forum) នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/So Chivy
ជនជាតិ​ដើម​ភាគ​តិច​ព្នង ចំនួន ៥​នាក់ រស់នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ខេត្ត​មណ្ឌលគិរី ដែល​ទើប​រត់​ភៀស​ខ្លួន​មក​ដល់​រាជធានី​ភ្នំពេញ ដោយ​ភ័យ​ខ្លាច​ការ​គំរាម​កំហែង​អាយុ​ជីវិត​ក្នុង​រឿងរ៉ាវ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ប៊ិន ភឿក ១ (Bin Phoeuk 1) អំពាវនាវ​រក​ជំនួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ។
ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ នៅ​ការិយាល័យ​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO forum)។
ជនជាតិ​ព្នង លោក យ៉ាន ម៉ៅ ថ្លែង​ថា ក្រុម​របស់​លោក​បាន​រត់​គេច​ខ្លួន​ពី​ភូមិ បន្ទាប់​ពី​មាន​ក្រុម​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ចុះ​ទៅ​ស្វែងរក​សកម្មជន​ជនជាតិ​ព្នង ១០​នាក់ ដែល​ចេញ​មុខ​ការពារ​ព្រៃ​ឈើ និង​រារាំង​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន កាល​ពី​យប់​ថ្ងៃ​ទី​៦ ធ្នូ។ ស្រប​គ្នា​នេះ លោក​ក៏​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​យក៖ «ពួក​ខ្ញុំ ៥​នាក់ បាន​រត់​គេច​ខ្លួន​មក​ភ្នំពេញ ចំណែក ៥​នាក់​ទៀត ​គាត់​បាន​រត់​ចូល​ព្រៃ​អស់​ហើយ។ ចឹង​ខ្ញុំ​សូម​សំណូមពរ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ មាន​កសិកម្ម បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី សូម​ឲ្យ​លោក​ជួយ​ដោះស្រាយ​ដល់​សកម្មជន​របស់​ខ្ញុំ​ចំនួន ១០​រូប ដែល​ពួក​គាត់​តវ៉ា​បញ្ហា​ដី​ធ្លី​ហ្នឹង ក៏ដូចជា​ការ​ឈូស​ឆាយ​ដីធ្លី​ជា​អនាធិបតេយ្យ ដែល​សម្ដេច​ចក្រី ហេង សំរិន ប្រធាន​ព្រឹទ្ធសភា​គាត់​បាន​អនុម័ត (អន្តរាគមន៍) កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ហ្នឹង ថា​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន តែ​ក្រុមហ៊ុន​នៅ​តែ​មាន​ការ​ឈូស​ឆាយ»

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង អះអាង​ថា ដី​ដែល​ក្រុមហ៊ុន​រុក​រាន​កាប់​ព្រៃ និង​ឈូស​ឆាយ​រំលោភ​យក​នោះ ប៉ះពាល់​ដី​ចម្ការ​វិល​ជុំ ព្រៃ​ដើម​ច្បោះ និង​ទំនៀមទម្លាប់​ពួក​គាត់​ក្នុង​ភូមិ​ចក់ចារ ចំនួន ២១១​គ្រួសារ។ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង នឹង​វិល​ទៅ​ភូមិឋាន​របស់​គេ​វិញ បន្ទាប់​ពី​ផ្ដល់​ដំណឹង​នេះ ហើយ​ពួក​គេ​អះអាង​ថា​នឹង​បន្ត​ការពារ​ដី​ការពារ​ព្រៃ៕

1 comment:

Anonymous said...

#comcomWF is another troll of -Drgunzet- that is a new born Vietnamese/Yuon parasite.

Hey #comcomWF,

Keep pounding, cum and cum until you say, "Oh what the fuck, Yay!" My Yuon/Vietnamese virgina whole was filled with sperm of -Drgunzet-.

Whew...Yuon/Vietnamese thieves are very disgusted and yuck!

See the way #comcomWF laugh like Vietgooks...

That is why you, a Viet dog eat shitting parasite "#comcomWF" receive what you deserve because you came here to bother Khmerization readers. So, don't say Khmer is bad because of your interference and annoyance when you dare on this site that is not your Vietnamese/Yuon blogging sites. Are you out of your mind? Go back to your Hanoi blogging site where you belong, Vietgook #comcomWF who is -Drgunzet-.