A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 3 December 2014

Cambodian youths working in South Korea plan to protest to demand the release of monks, land rights and political activists យុវជន​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​ព្រះសង្ឃ​សកម្មជន​ដីធ្លី-​នយោបាយ

ចាប់​អ្នក​បឹងកក់ ៦២០
សមត្ថកិច្ច​ចាប់​ស្ត្រី​បឹងកក់​ដែល​ជា​សកម្មជន​តវ៉ា​ដីធ្លី កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Rann Samnang
ចលនា​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង អំពាវនាវ​ឲ្យ​ព្រះសង្ឃ ពលករ និស្សិត ស្ត្រី​ដែល​រៀបការ​ជាមួយ​ស្វាមី​កូរ៉េ និង​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​ទាំង​អស់ ចូលរួម​វេទិកា​សាធារណៈ​នៅ​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។ វេទិកា​នោះ នឹង​ពិភាក្សា​ពី​បញ្ហា​អយុត្តិធម៌​នានា ដែល​កំពុង​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការ​ដាក់​ញត្តិ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ឯកអគ្គរដ្ឋទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ជូន​ពលរដ្ឋ។
ការ​រស់​នៅ​ឆ្ងាយ​ប្រទេស​មិន​មែន​ជា​រនាំង​ធ្វើ​ឲ្យ​យុវជន​ឈប់​ឈឺ​ឆ្អាល​បញ្ហា​សង្គម​ដែល​កំពុង​កើត​ឡើង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ស្ថានភាព​រស់នៅ​ល្អ​ក្នុង​ប្រទេស​សេរី និង​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ រឹតតែ​ធ្វើ​ឲ្យ​យុវជន​ដែល​រស់​នៅ​ទី​នោះ​​ស្រណោះ និង​ចង់​ធ្វើ​អ្វី​មួយ​ដើម្បី​សង្គម​របស់​ខ្លួន។
ជាក់ស្ដែង​ក្រុម​យុវជន​ដែល​កំពុង​រស់​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​ប្រមាណ​ជាង ១​ពាន់​នាក់ គ្រោង​ធ្វើ​បាតុកម្ម​អហិង្សា​មួយ នៅ​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​ទី​៧ ធ្នូ ដើម្បី​យក​ឱកាស​នោះ​សំដែង​មតិ និង​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ព្រះសង្ឃ សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​រន្ថើន​ឲ្យ​រដ្ឋាភិបាល​ប្រញាប់​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​មួយ​ចំនួន​ក្នុង​សង្គម។
​ប្រធាន​ចលនា​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក យឹម ស៊ីណន មាន​ប្រសាសន៍​ពី​ប្រទេស​កូរ៉េ​មក​ថា គម្រោង​បាតុកម្ម​អហិង្សា​នោះ នឹង​ធ្វើ​នៅ​កណ្ដាល​ក្រុង​សេអ៊ូល នៅ​ចំណុច​ចុង​កាក់ ចាប់​ពី​ម៉ោង ១១​ព្រឹក ដល់​ម៉ោង ៣​រសៀល។ លោក​បន្ត​ថា គោល​បំណង​សំខាន់​នៃ​បាតុកម្ម​នោះ គឺ​ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ សកម្មជន​ដីធ្លី និង​សកម្មជន​គណបក្ស​នយោបាយ​សរុប​ចំនួន ១៩​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ព្រៃ​ស។ ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ដែល​កើត​ចេញ​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច បញ្ហា​ជនអន្តោប្រវេសន៍ និង​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម​មួយ​ចំនួន៖ «កុំ​ឲ្យ​មាន​ការ​ចាប់​ចង​មនុស្ស​បន្ត​ទៀត។ សហគមន៍​អាស៊ាន​ជួយ​មើល​ផង ថា​តើ​គួរ​អង្គុយ ឬ​ប្រជុំ​ជាមួយ​មេដឹកនាំ​ប្រទេស​ផ្ដាច់ការ​ដែល​ពលរដ្ឋ​ជេរ​រាល់ថ្ងៃ​ដែរ​ឬ​ទេ?»

​បញ្ហា​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ បញ្ហា​បូរណភាព​ទឹកដី និង​ការ​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​ក្នុង​វេទិកា​សាធារណៈ​ដែល​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង នឹង​ជជែក​គ្នា​មុន​នឹង​អនុម័ត​សម្រេច​ដាក់​ក្នុង​ញត្តិ​ផ្ញើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន តាមរយៈ​មន្ត្រី​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង។
យុវជន​ខ្មែរ​មួយ​រូប​ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ជឹម ហុងគ្រី បាន​អំពាវនាវ​តាម​វីដេអូ​ឃ្លិប​ឲ្យ​យុវជន​ខ្មែរ សិស្ស និស្សិត និង​ស្ត្រី​រៀបការ​ប្តី​ជនជាតិ​កូរ៉េ ចូល​រួម​បាតុកម្ម​អហិង្សា​នោះ​ឲ្យ​ច្រើន​កុះករ។ វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​នៅ​មាន​ចន្លោះ​ខ្វះខាត​ជា​ច្រើន​ក្នុង​ការ​ដឹកនាំ​ប្រទេស៖ «ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ​តុលាការ​លុប​បំបាត់​និទណ្ឌភាព​នៅ​កម្ពុជា រក​មុខ​ឃាតក​បាញ់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដំឡើង​ប្រាក់ខែ​កម្មករ លុបចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​ប្រទេស​វៀតណាម កាល​ពី​២០០៥»
គម្រោង​បាតុកម្ម​ដោយ​រៀបចំ​ឲ្យ​មាន​វេទិកា​សាធារណៈ​នេះ ត្រូវ​បាន​ប្រធាន​ចលនា​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​អះអាង​ថា ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ចូលរួម​ខួប ២៥​ឆ្នាំ​អាស៊ាន-​កូរ៉េ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ លោក កុយ គួង បញ្ជាក់​ថា ពលរដ្ឋ​និង​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង អាច​ធ្វើ​បាតុកម្ម​បាន​ដោយ​សេរី ព្រោះ​វា​ជា​សិទ្ធិ​របស់​ពួកគេ។ ប៉ុន្តែ​សំណើ​របស់​ពួកគេ​ទាមទារ​នោះ មិន​អាច​គ្រប​ដណ្ដប់​លើ​រដ្ឋាភិបាល​កម្ពុជា បាន​ឡើយ៖ «គម្រោង​ទាមទារ​ពួកគាត់​អត់​មាន​សម្ពាធ​អី​លើ​រដ្ឋាភិបាល​ទេ គឺ​អត់​តែម្ដង»
​លោក កុយ គួង មិន​បាន​ឆ្លើយ​សំណួរ​ដែល​សួរ​ថា តើ​រដ្ឋាភិបាល​កម្ពុជា នឹង​ខ្មាស​គេ​ប៉ុណ្ណា​នៅ​ឆាក​អន្តរជាតិ នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នាំ​គ្នា​ធ្វើ​បាតុកម្ម​ជា​ហូរហែ​ប្រឆាំង​នឹង​រដ្ឋាភិបាល ហើយ​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​មួយ​ចំនួន។
ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ថ្នាក់ដឹកនាំ​សហជីព​សមាគម និង​តំណាង​យុវជន​នៅ​ក្នុង​ប្រទេស​ក៏​ធ្លាប់​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌​ឲ្យ​ជួយ​អន្តរាគមន៍ ចំពោះ​តុលា​ការ​ដែល​បាន​ចាប់​ខ្លួន​ព្រះសង្ឃ សកម្មជន​ដីធ្លី និង​សកម្មជន​គណបក្ស​នយោបាយ​នេះ​ដែរ។ ប៉ុន្តែ​អនុរដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព អះអាង​ថា ការ​សម្រេច​កាត់​សេចក្ដី និង​ការ​ឃុំ​ខ្លួន​មនុស្ស គឺ​ជា​អំណាច​របស់​ស្ថាប័ន​តុលាការ​តែមួយគត់ ដែល​ក្រសួង​យុត្តិធម៌​មិន​អាច​ជ្រៀតជ្រែក​បាន​ឡើយ។
​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​បញ្ហា​សិទ្ធិ​មនុស្ស រិះគន់​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំង​នោះ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ជា​រឿង​នយោបាយ និង​កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ៕

2 comments:

Anonymous said...

Begin of Drgunzet's comment.

Trust me, the Korean employers would not want to hire Khmer workers to work in South Korea. Now that they know the Khmer workers are troublesome, fighting, protesting, not working.

Vietnamese workers are smarter and superior to the Khmer workers. More Vietnamese workers will come to South Korea, not Khmer.

So, stupid Khmer, just keep fighting and cause trouble every where. You will keep losing jobs.

-Drgunzet-

Anonymous said...

to Drgunzet, so u forgot to shallow your aspirins? a coward who trolls behind the screen.