ដោយ យន់ សាមៀន | 2014-12-23 RFA
សកម្មភាពបង្ក្រាបរបស់កម្លាំ ងសមត្ថកិច្ចចម្រុះនៅលើចិញ្ ចើមផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចភូមិអូររូង នៃឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទៅលើអ្នកភូមិឡពាង កាលពីថ្ងៃទី១២ សីហា ២០១៤។
RFA/Chin Chetha
ក្រុមមេធាវីអន្តរជាតិដែលបា នដាក់ពាក្យបណ្ដឹងប្រឆាំង រដ្ឋាភិបាលរបស់លោកនាយករដ្ ឋមន្ត្រី ហ៊ុន សែន សំដែងក្តីសង្ឃឹមថា ការគាំទ្រឲ្យស៊ើបអង្កេតក្ រុមអ្នកមានអំណាចរដ្ឋាភិបាល លោក ហ៊ុន សែន អាចជំរុញឲ្យតុលាការបើកការ ស៊ើបអង្កេតជាបឋមលើបទចោទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ សជាតិ។ ក្តីសង្ឃឹមនេះកើតឡើងបន្ទា ប់ពីក្រុមអង្គការអន្តរជាតិ ប្រមាណ ៤០ បានសរសេរលិខិតផ្លូវការគាំទ្ រឲ្យតុលាការព្រហ្មទណ្ឌអន្ តរជាតិ (ICC) បើកការស៊ើបអង្កេតរដ្ឋាភិបា លកម្ពុជា ពាក់ព័ន្ធនឹងការបង្ខំបណ្ដេ ញពីផ្ទះសម្បែង។
មេធាវីអន្តរជាតិជនជាតិអង់គ្ លេស លោក រីឆាត រ៉ូជើរ (Richard Rogers) និងអាមេរិក លោក មូរតុន ក្លា (Morton Sklar) ដែលបានដាក់ពាក្យបណ្ដឹងប្ រឆាំងអ្នកមានអំណាច និងរដ្ឋាភិបាលលោកនាយករដ្ឋមន្ ត្រី ហ៊ុន សែន នោះសង្ឃឹមថា ការគាំទ្រពីអង្គការអន្តរជា តិ អាចជាកត្តាមួយជំរុញឲ្យតុ លាការបើកការស៊ើបអង្កេតទៅ លើបណ្ដឹងរបស់ក្រុមមេធាវី អន្តរជាតិ។
លិខិតចុះកាលពីថ្ងៃទី១២ ធ្នូ ដោយអង្គការចំនួន ៤០ផ្ញើជូនទៅតុលាការព្រហ្ មទណ្ឌអន្តរជាតិបញ្ជាក់ថា អង្គការអន្តរជាតិគាំទ្រពាក្ យបណ្ដឹងរបស់ក្រុមមេធាវីអន្ តរជាតិ (Global Diligence) ដែលមានមូលដ្ឋាននៅទីក្រុងឡុ ង ដែលបានស្នើឲ្យតុលាការកាត់ ទោសមន្ត្រីមានអំណាចរដ្ឋាភិ បាលកម្ពុជា ដែលពាក់ព័ន្ធក្នុងយុទ្ធនាកា រយកដីពលរដ្ឋ។ លិខិតបន្តថា អង្គការអន្តរជាតិគាំទ្រឲ្យ តុលាការបើកការស៊ើបអង្កេតជា បឋមដើម្បីឈានទៅដល់ការស៊ើ បអង្កេតស៊ីជម្រៅ។
មេធាវីអាមេរិក លោក មូរតុន ក្លា ដែលបានដាក់ពាក្យបណ្ដឹងស្ រដៀងទៅនឹងលោក រីឆាត រ៉ូជើរ ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា និងមនុស្សមួយអំណាចពីបទឧក្ រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ជាតិនោះបញ្ជាក់ថា ទោះបីបើការបង្ខំបណ្ដេញចេ ញមិនមែនជាបទឧក្រិដ្ឋ ដែលតុលាការព្រហ្មទណ្ឌអន្តរជា តិ អាចយកពិនិត្យក៏ដោយ ប៉ុន្តែពាក់ព័ន្ធនឹងការបង្ ខំបណ្ដេញចេញនេះ រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការឃោរឃៅមួយចំ នួនប្រឆាំងនឹងសកម្មជនដីធ្លី ដែលតវ៉ា។ វិធានការទាំងនោះរួមមានការ ចាប់ឃុំឃាំងយ៉ាងអនាធិបតេយ្យ ក្នុងពន្ធនាគាររយៈពេលយូរ ហើយពេលខ្លះធ្វើឃាតលើសកម្ មជនដីធ្លីទាំងនោះថែមទៀត។ បទល្មើសទាំងនោះ គឺស្មើទៅនឹងបទល្មើសប្រឆាំ ងនឹងមនុស្សជាតិ។
លោកបន្តថា ញាតិរបស់អង្គការសង្គមស៊ីវិ លទៅតុលាការព្រហ្មទណ្ឌអន្ តរជាតិជាសារជំរុញឲ្យមានកា រស៊ើបអង្កេត៖ «ញត្តិរបស់អង្គការសង្គមស៊ី វិលមានសារសំខាន់ បង្ហាញថា អង្គការអន្តរជាតិទទួលស្គាល់ ពាក្យបណ្ដឹងនៅតុលាការព្រហ្ មទណ្ឌអន្តរជាតិ។ ចំណុចមួយដែលតុលាការអាចទទួ លករណីមួយមកស៊ើបអង្កេតនោះ គឺទម្ងន់នៃស្ថានភាពរបស់ ករណីនោះថា តើវាសារសំខាន់ដើម្បីតុលាកា រព្រហ្មទណ្ឌអន្តរជាតិ ទទួលយកករណីនោះមកចាត់ការ ហើយការពិតនៅពេលមានអង្គកា រសង្គមស៊ីវិលទូទាំងពិភពលោក សំដែងការគាំទ្រនោះបង្ហាញថា វាជាការចាំបាច់ដែលតុលាការ ត្រូវចាត់វិធានការ»។
លោកបន្តទៀតថា ភស្តុតាងថ្មីបន្ថែមទៀតនោះ មានដូចជាការចាប់ស្ត្រីតំ បន់បឹងកក់ ចំនួន ១០នាក់ ដាក់ពន្ធនាគារ ក៏អាចជំរុញឲ្យតុលាការបើក ការស៊ើបអង្កេតករណីនេះដែរ៖ «នេះជាឧទាហរណ៍ដ៏សំខាន់មួយ នៃទម្រង់ការគាបសង្កត់ជាប្ រព័ន្ធ ដែលប្រើប្រាស់ដោយរដ្ឋាភិបាល លោក ហ៊ុន សែន ប្រឆាំងនឹងអ្នកជំទាស់នឹង របបលោក។ អ្វីដែលយើងជឿជាក់ថា ការគាបសង្កត់របស់រដ្ឋាភិបា លលោក ហ៊ុន សែន មានលក្ខណៈឃោរឃៅជាប្រព័ន្ធ នោះ ដែលអាចជាបទល្មើសប្រឆាំងនឹ ងមនុស្សជាតិនោះ គឺរដ្ឋាភិបាលលោក ហ៊ុន សែន ប្រើប្រាស់តុលាការដើម្បីគាប សង្កត់អ្នកប្រឆាំងទាំងនោះ»។
លោកបន្តថា តុលាការព្រហ្មទណ្ឌអន្តរជាតិ អាចទទួលយកក្តីមកកាត់ទោស នៅពេលណាតុលាការនៅប្រទេសសា មីនោះមិនមានលទ្ធភាព ឬមិនចង់កាត់ក្តី។ ចំណុចនេះក៏ជាកត្តាមួយទៀត ជំរុញឲ្យតុលាការព្រហ្មទណ្ឌ អន្តរជាតិ អាចបើកការស៊ើបអង្កេតករណី បណ្ដឹងពីបទឧក្រិដ្ឋកម្មប្ រឆាំងនឹងមនុស្សជាតិ ពីព្រោះតុលាការកម្ពុជា គ្មានឯករាជ្យ និងប្រើប្រាស់ដោយរដ្ឋាភិបាល។
មេធាវីអន្តរជាតិ លោក រីឆាត រ៉ូជើរ កាលពីខែតុលា បានដាក់ពាក្យបណ្ដឹងមួយទៅ តុលាការចោទប្រកាន់មន្ត្រីមា នអំណាចនៅកម្ពុជា ប្រព្រឹត្តបទល្មើសទូលំទូលាយ និងជាប្រព័ន្ធ ធ្វើយុទ្ធនាការរំលោភយកដីធ្ លីដែលមានទម្ងន់ជាបទល្មើស ប្រឆាំងនឹងមនុស្សជាតិ។
បណ្ដឹងនោះបញ្ជាក់ថា ក្នុងមួយទសវត្សរ៍ចុងក្រោយ នេះ ពលរដ្ឋខ្មែរទូទាំងប្រទេសប្ រមាណ ៧.៧សែននាក់ ប៉ះពាល់ដោយសារតែបង្ខំបណ្ដេញ ពីផ្ទះសម្បែងនិងការទន្ទ្រា នយកដី។
ញត្តិរបស់អង្គការទាំង ៤០ បន្តទៀតថា ប្រសិនបើតុលាការព្រហ្មទណ្ឌ អន្តរជាតិបើកការស៊ើបអង្កេត នោះ វានឹងជំរុញឲ្យផលវិជ្ជមាន ជាច្រើនមិនត្រឹមតែក្នុងកម្ ពុជា ប៉ុណ្ណោះទេ ប៉ុន្តែទូទាំងពិភពលោក។ ការបើកការស៊ើបអង្កេតនេះ មានសារសំខាន់មួយបង្ហាញថា ប្រសិនបើមានវិបត្តិដីធ្លីធ្ ងន់ធ្ងរនោះ វានឹងក្លាយជាក្តីមួយដែល មានទម្ងន់អាចឲ្យតុលាការអន្ តរជាតិកាត់ទោសបាន។ អង្គការទាំងនោះបន្ថែមទៀតថា តុលាការអន្តរជាតិអាចជួយដល់ យុត្តិធម៌ទៅដល់អ្នករងគ្រោះ ដែលមិនអាចទទួលយុត្តិធម៌ពី តុលាការក្នុងស្រុកបាន។
មេធាវីអន្តរជាតិជនជាតិអង់គ្ លេស រីឆាដ រ៉ូជើរ កាលពីថ្ងៃទី១៨ ធ្នូ បញ្ជាក់ថា លោកមិនបានស្នើឲ្យអង្គការ សង្គមស៊ីវិលក្នុងស្រុកចុះ ហត្ថលេខាលើញត្តិគាំទ្រឲ្យ មានការបើកការស៊ើបអង្កេតនោ ះ ដោយសារតែព្រួយបារម្ភពីសុ វត្ថិភាពអង្គការទាំងនោះ។
លិខិតដោយឡែកមួយរបស់លោក រីឆាត រ៉ូជើរ ទៅព្រះរាជអាជ្ញាតុលាការព្រហ្ មទណ្ឌអន្តរជាតិ អ្នកស្រី ហ្វាទូ ប៉ែនស៊ូដា (Fatou Bensouda) ដោយមានចុះហត្ថលេខាដោយអង្គកា រឃ្លាំមើលអន្តរជាតិ គ្លបល វីនេស (Global Witness) និងសហព័ន្ធអន្តរជាតិដើម្បី សិទ្ធិមនុស្ស ហៅកាត់ថា ហ្វីដ (FIDH) បញ្ជាក់ថា អង្គការធំៗទាំងពីរនេះ ជាអ្នកស្វែងរកការគាំទ្រពី អង្គការអន្តរជាតិ ដើម្បីឲ្យតុលាការបើកការស៊ើ បអង្កេត។
មន្ត្រីនាំពាក្យក្រសួងកា របរទេសកម្ពុជា លោក កុយ គួង អះអាងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងមិនចាត់ការលើបណ្ដឹងប្ រឆាំងរដ្ឋាភិបាលកម្ពុជាឡើយ៖ «កន្លងមករដ្ឋាភិបាលបានខិតខំ គ្រប់រូបភាពដោះស្រាយបញ្ហា ដីធ្លី យើងមានគណៈកម្មការថ្នាក់ជាតិ និងមូលដ្ឋាន មានក្រុមការងារស្ម័គ្រចិត្ត ។ អ្នកទាំងអស់គ្នាមើលឃើញហើ យថា ការងារកន្លងទៅ រដ្ឋាភិបាលបានដោះស្រាយយ៉ាង ម្ដេចខ្លះនោះ។ ដូចខ្ញុំបានបញ្ជាក់ថា ក្រុមជំទាស់មួយចំនួនដែលគេ បានលើកឡើងនូវពាក្យបណ្ដឹង ផ្សេងៗ នោះគ្រាន់ជាការទូងស្គរកុំ ឲ្យគេថាអត់ការងារធ្វើ»។
ទោះបីជាយ៉ាងក៏ដោយ លោក មូរតុន ក្លា បញ្ជាក់ថា ជម្រើសតែមួយប្រសិនបើរដ្ឋាភិ បាលលោក ហ៊ុន សែន មិនចង់ឲ្យតុលាការព្រហ្មទណ្ ឌអន្តរជាតិកាត់ទោសនោះ គឺត្រូវដោះស្រាយជម្លោះដីធ្ លី និងឈប់ប្រើប្រាស់តុលាការគា បសង្កត់អ្នកមានជម្លោះដីធ្ លី។
បច្ចុប្បន្ននេះ មានបណ្ដឹងប្រឆាំងរដ្ឋាភិបាល លោក ហ៊ុន សែន ចំនួនបីនៅតុលាការព្រហ្មទណ្ ឌអន្តរជាតិ។ តុលាការកាលពីពេលថ្មីៗបាន បដិសេធមិនទាន់បើកការស៊ើប អង្កេតលើបណ្ដឹងរបស់រណសិរ្ស រំដោះជាតិខ្មែរ ដែលបានប្ដឹងលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹ ងមនុស្សជាតិ៕
1 comment:
Begin of Drgunzet's comment.
I read an article about some foolish Westerners who sympathize with Pol Pot and Khmer Rouges. They flew into Phnom Penh to meet Pol Pot but their leader was shot dead right after the first meeting. lol....owned!
Some people are just stupid.
Stop causing trouble to Mr. Hun Sen. He alone, trying to stabilize Cambodia so that more International Investors would invest, create jobs for his poor people.
Sam Rainsy and Kem Sokha wanted to grab power. They destroyed stability and drove away jobs so that Mr. Hun Sen must share them power. This tactic is similar to the teenager girl threatened my friend. She threatened to run away from home, get pregnant with her boyfriend then come home if my friend would not buy certain items for her. lol...my friend yielded.
I estimated that Sam Rainsy and Kem Sokha drove away about 100,000 jobs for Cambodia. So, next year, a lot more Cambodian children will be sold for virginity, prostitution and slavery. It's so sad.
-Drgunzet-
Post a Comment