A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 25 December 2014

An international lawyer hopes the ICC will investigate a legal complaint against Hun Sen មេធាវី​អន្តរជាតិ​សង្ឃឹម​តុលាការ​ស៊ើប​អង្កេត​បឋម​លើ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន


ដោយ យន់ សាមៀន | 2014-12-23 RFA
ជម្លោះ​ដី ឡពាង ៦១០
សកម្មភាព​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច​ភូមិ​អូររូង នៃ​ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទៅ​លើ​អ្នក​ភូមិ​ឡពាង កាល​ពី​ថ្ងៃ​ទី​១២ សីហា ២០១៤។
RFA/Chin Chetha
ក្រុម​មេធាវី​អន្តរជាតិ​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សំដែង​ក្តី​សង្ឃឹម​ថា ការ​គាំទ្រ​ឲ្យ​ស៊ើប​អង្កេត​ក្រុម​អ្នក​មាន​អំណាច​រដ្ឋាភិបាល លោក ហ៊ុន សែន អាច​ជំរុញ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ជា​បឋម​លើ​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ក្តី​សង្ឃឹម​នេះ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​អង្គការ​អន្តរជាតិ​ប្រមាណ ៤០ បាន​សរសេរ​លិខិត​ផ្លូវការ​គាំទ្រ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការ​ស៊ើប​អង្កេត​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ផ្ទះសម្បែង។
មេធាវី​អន្តរជាតិ​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) និង​អាមេរិក លោក មូរតុន ក្លា (Morton Sklar) ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​អ្នក​មាន​អំណាច និង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​សង្ឃឹម​ថា ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ អាច​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​បណ្ដឹង​របស់​ក្រុម​មេធាវី​អន្តរជាតិ។
លិខិត​ចុះ​កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ ដោយ​អង្គការ​ចំនួន ៤០​ផ្ញើ​ជូន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បញ្ជាក់​ថា អង្គការ​អន្តរជាតិ​គាំទ្រ​ពាក្យ​បណ្ដឹង​របស់​ក្រុម​មេធាវី​អន្តរជាតិ (Global Diligence) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង ដែល​បាន​ស្នើ​ឲ្យ​តុលាការ​កាត់​ទោស​មន្ត្រី​មាន​អំណាច​រដ្ឋាភិបាល​កម្ពុជា ដែល​ពាក់ព័ន្ធ​ក្នុង​យុទ្ធនាការ​យក​ដី​ពលរដ្ឋ។ លិខិត​បន្ត​ថា អង្គការ​អន្តរជាតិ​គាំទ្រ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ជាបឋម​ដើម្បី​ឈាន​ទៅ​ដល់​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ។
​មេធាវី​អាមេរិក លោក មូរតុន ក្លា ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ស្រដៀង​ទៅ​នឹង​លោក រីឆាត រ៉ូជើរ ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា និង​មនុស្ស​មួយ​អំណាច​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នោះ​បញ្ជាក់​ថា ទោះ​បី​បើ​ការ​បង្ខំ​បណ្ដេញ​ចេញ​មិន​មែន​ជា​បទឧក្រិដ្ឋ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​យក​ពិនិត្យ​ក៏ដោយ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​បណ្ដេញ​ចេញ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​វិធានការ​ឃោរឃៅ​មួយ​ចំនួន​ប្រឆាំង​នឹង​សកម្មជន​ដីធ្លី​ដែល​តវ៉ា។ វិធានការ​ទាំង​នោះ​រួម​មាន​ការ​ចាប់​ឃុំឃាំង​យ៉ាង​អនាធិបតេយ្យ​ក្នុង​ពន្ធនាគារ​រយៈពេល​យូរ ហើយ​ពេល​ខ្លះ​ធ្វើ​ឃាត​លើ​សកម្មជន​ដីធ្លី​ទាំង​នោះ​ថែម​ទៀត។ បទល្មើស​ទាំង​នោះ គឺ​ស្មើ​ទៅ​នឹង​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ។
លោក​បន្ត​ថា ញាតិ​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​សារ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត៖ «ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល​មាន​សារសំខាន់ បង្ហាញ​ថា អង្គការ​អន្តរជាតិ​ទទួល​ស្គាល់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ចំណុច​មួយ​ដែល​តុលាការ​អាច​ទទួល​ករណី​មួយ​មក​ស៊ើប​អង្កេត​នោះ គឺ​ទម្ងន់​នៃ​ស្ថានភាព​របស់​ករណី​នោះ​ថា តើ​វា​សារសំខាន់​ដើម្បី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទទួល​យក​ករណី​នោះ​មក​ចាត់ការ ហើយ​ការ​ពិត​នៅ​ពេល​មាន​អង្គការ​សង្គម​ស៊ីវិល​ទូទាំង​ពិភពលោក​សំដែង​ការ​គាំទ្រ​នោះ​បង្ហាញ​ថា វា​ជា​ការ​ចាំបាច់​ដែល​តុលាការ​ត្រូវ​ចាត់​វិធានការ»
លោក​បន្ត​ទៀត​ថា ភស្តុតាង​ថ្មី​បន្ថែម​ទៀត​នោះ មាន​ដូចជា​ការ​ចាប់​ស្ត្រី​តំបន់​បឹងកក់ ចំនួន ១០​នាក់ ដាក់​ពន្ធនាគារ ក៏​អាច​ជំរុញ​ឲ្យ​តុលា​ការ​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ​ដែរ៖ «នេះ​ជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ​ នៃ​ទម្រង់ការ​គាប​សង្កត់​ជា​ប្រព័ន្ធ ដែល​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រឆាំង​នឹង​អ្នក​ជំទាស់​នឹង​របប​លោក។ អ្វី​ដែល​យើង​ជឿជាក់​ថា ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​លក្ខណៈ​ឃោរឃៅ​ជា​ប្រព័ន្ធ​នោះ ដែល​អាច​ជា​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នោះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើប្រាស់​តុលាការ​ដើម្បី​គាប​សង្កត់​អ្នក​ប្រឆាំង​ទាំង​នោះ»
លោក​បន្ត​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អាច​ទទួល​យក​ក្តី​មក​កាត់​ទោស​នៅ​ពេល​ណា​តុលាការ​នៅ​ប្រទេស​សាមី​នោះ​មិន​មាន​លទ្ធភាព ឬ​មិន​ចង់​កាត់​ក្តី។ ចំណុច​នេះ​ក៏​ជា​កត្តា​មួយ​ទៀត​ជំរុញ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​បើក​ការ​ស៊ើប​អង្កេត​ករណី​បណ្ដឹង​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ពីព្រោះ​តុលាការ​កម្ពុជា គ្មាន​ឯករាជ្យ និង​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល។
​មេធាវី​អន្តរជាតិ លោក រីឆាត រ៉ូជើរ កាល​ពី​ខែ​តុលា បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​តុលាការ​ចោទ​ប្រកាន់​មន្ត្រី​មាន​អំណាច​នៅ​កម្ពុជា ប្រព្រឹត្ត​បទល្មើស​ទូលំទូលាយ និង​ជា​ប្រព័ន្ធ ធ្វើ​យុទ្ធនាការ​រំលោភ​យក​ដី​ធ្លី​ដែល​មាន​ទម្ងន់​ជា​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ។
បណ្ដឹង​នោះ​បញ្ជាក់​ថា ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ប្រមាណ ៧.៧​សែន​នាក់ ប៉ះពាល់​ដោយសារតែ​បង្ខំ​បណ្ដេញ​ពី​ផ្ទះសម្បែង​និង​ការ​ទន្ទ្រាន​យក​ដី។
​ញត្តិ​របស់​អង្គការ​ទាំង ៤០ បន្ត​ទៀត​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការ​ស៊ើបអង្កេត​នោះ វា​នឹង​ជំរុញ​ឲ្យ​ផល​វិជ្ជមាន​ជាច្រើន​មិន​ត្រឹមតែ​ក្នុង​​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទូទាំង​ពិភពលោក។ ការ​បើក​ការ​ស៊ើប​អង្កេត​នេះ មាន​សារសំខាន់​មួយ​បង្ហាញ​ថា ប្រសិនបើ​មាន​វិបត្តិ​ដីធ្លី​ធ្ងន់ធ្ងរ​នោះ វា​នឹង​ក្លាយ​ជា​ក្តី​មួយ​ដែល​មាន​ទម្ងន់​អាច​ឲ្យ​តុលាការ​អន្តរជាតិ​កាត់​ទោស​បាន។ អង្គការ​ទាំង​នោះ​បន្ថែម​ទៀត​ថា តុលាការ​អន្តរជាតិ​អាច​ជួយ​ដល់​យុត្តិធម៌​ទៅ​ដល់​អ្នក​រងគ្រោះ​ដែល​មិន​អាច​ទទួល​យុត្តិធម៌​ពី​តុលាការ​ក្នុង​ស្រុក​បាន។
មេធាវី​អន្តរជាតិ​ជនជាតិ​អង់គ្លេស រីឆាដ រ៉ូជើរ កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ បញ្ជាក់​ថា លោក​មិន​បាន​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចុះហត្ថលេខា​លើ​ញត្តិ​គាំទ្រ​ឲ្យ​មាន​ការ​បើក​ការ​ស៊ើប​អង្កេត​នោះ ដោយសារ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អង្គការ​ទាំង​នោះ។
​លិខិត​ដោយ​ឡែក​មួយ​របស់​លោក រីឆាត រ៉ូជើរ ទៅ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អ្នកស្រី ហ្វាទូ ប៉ែនស៊ូដា (Fatou Bensouda) ដោយ​មាន​ចុះហត្ថលេខា​ដោយ​អង្គការ​ឃ្លាំមើល​អន្តរជាតិ គ្លបល វីនេស (Global Witness) និង​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា ហ្វីដ (FIDH)  បញ្ជាក់​ថា អង្គការ​ធំៗ​ទាំង​ពីរ​នេះ ជា​អ្នក​ស្វែង​រក​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ ដើម្បី​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង អះអាង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​មិន​ចាត់ការ​លើ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ឡើយ៖ «កន្លង​មក​រដ្ឋាភិបាល​បាន​ខិតខំ​គ្រប់​រូបភាព​ដោះស្រាយ​បញ្ហា​ដីធ្លី យើង​មាន​គណៈកម្មការ​ថ្នាក់​ជាតិ និង​មូលដ្ឋាន មាន​ក្រុម​ការងារ​ស្ម័គ្រចិត្ត​។ អ្នក​ទាំង​អស់​គ្នា​មើល​ឃើញ​ហើយ​ថា ការងារ​កន្លង​ទៅ រដ្ឋាភិបាល​បាន​ដោះស្រាយ​យ៉ាង​ម្ដេច​ខ្លះ​នោះ។ ដូច​ខ្ញុំ​បាន​បញ្ជាក់​ថា ក្រុម​ជំទាស់​មួយ​ចំនួន​ដែល​គេ​បាន​លើក​ឡើង​នូវ​ពាក្យ​បណ្ដឹង​ផ្សេងៗ នោះ​គ្រាន់​ជា​ការ​ទូង​ស្គរ​កុំ​ឲ្យ​គេ​ថា​អត់​ការងារ​ធ្វើ»
​ទោះបីជា​យ៉ាង​ក៏​ដោយ លោក មូរតុន ក្លា បញ្ជាក់​ថា ជម្រើស​តែមួយ​ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់​ទោស​នោះ គឺ​ត្រូវ​ដោះស្រាយ​ជម្លោះ​ដីធ្លី និង​ឈប់​ប្រើប្រាស់​តុលាការ​គាប​សង្កត់​អ្នក​មាន​ជម្លោះ​ដីធ្លី។
​បច្ចុប្បន្ន​នេះ មាន​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំនួន​បី​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ តុលាការ​កាល​ពី​ពេល​ថ្មីៗ​បាន​បដិសេធ​មិន​ទាន់​បើក​ការ​ស៊ើប​អង្កេត​លើ​បណ្ដឹង​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​បាន​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ៕

1 comment:

Anonymous said...

Begin of Drgunzet's comment.

I read an article about some foolish Westerners who sympathize with Pol Pot and Khmer Rouges. They flew into Phnom Penh to meet Pol Pot but their leader was shot dead right after the first meeting. lol....owned!

Some people are just stupid.

Stop causing trouble to Mr. Hun Sen. He alone, trying to stabilize Cambodia so that more International Investors would invest, create jobs for his poor people.

Sam Rainsy and Kem Sokha wanted to grab power. They destroyed stability and drove away jobs so that Mr. Hun Sen must share them power. This tactic is similar to the teenager girl threatened my friend. She threatened to run away from home, get pregnant with her boyfriend then come home if my friend would not buy certain items for her. lol...my friend yielded.

I estimated that Sam Rainsy and Kem Sokha drove away about 100,000 jobs for Cambodia. So, next year, a lot more Cambodian children will be sold for virginity, prostitution and slavery. It's so sad.

-Drgunzet-