-លោក សម រង្ស៊ី ប្រធានគណបក្ស ស្ថិតនៅចំផ្កាយព្រះគ្រោះ ចំណែក លោក កឹម សុខា ស្ថិតនៅចំលើផ្កាយចោរ ងងឹតពេញបន្ទុក
ថៃ ៖ លោក ភិនយ៉ូ ភុងចារឺន អាយុ៤៩ឆ្នាំ ជាហោរាដែលមានឈ្មោះល្បី នៅថៃ បានទាយថា នៅដើមឆ្នាំ២០១៥ ឬយ៉ាងយូរបំផុត ត្រឹមពាក់កណ្តាលឆ្នាំ គណបក្សសង្គ្រោះជាតិ នឹងជួបគ្រោះធំ ប្រៀបដូច « ពស់ដាច់ក្បាល និងដាច់ដងខ្លួន » ! ។
លោក ភិនយ៉ូ បានសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិ បានដើរដល់ផ្លូវបំបែកហើយ គឺចំណងមេត្រីភាព ដែលធ្លាប់ផ្អែមល្អែមដូចកូនក្រមុំកម្លោះ ទើបនឹងរៀបការថ្មីថ្មោងនោះ រួមរស់នៅជាមួយគ្នា គ្រាន់តែជាង១ឆ្នាំប៉ុណ្ណោះក៏ប្រះឆា ។
ការមិនចុះសម្រុងគ្នា ពីព្រោះតែមេបក្សទាំងពីរ លោក សម រង្ស៊ី និងលោក កឹម សុខា មានសារជាតិពុល ជាពឹស បានធ្វើឲ្យជម្ងឺចាស់ ដែលធ្លាប់តែប្រះស្រាំ ស្រាប់នោះ រើងើបឡើងវិញ មកកាត់ផ្តាច់សម្ព័ន្ធភាពដ៏ផុយស្រួយរបស់ គណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដែលធ្លាប់ឈ្លោះគ្នាមុនរៀបការ និងសន្ធំលើរូបកាយ ខួរក្បាល របស់មេបក្សទាំងពី ឲ្យងងឹត មោហ៍បាំង គឺដល់ម៉ោង ដល់ពេលវេលា ដែលមិនអាចនរណាម្នាក់ មកផ្សះផ្សារបានឡើយ។
ប្រធានសមាគម ហោរាសាស្ត្រថៃ លោក ភិនយ៉ូ បានអះអាងដ៏ម៉ឺងម៉ាត់ ប្រាប់អ្នកតំណាងរាស្ត្រមួយរូប របស់គណបក្សសង្គ្រោះជាតិ ដែលទៅរកពឹងរូបគាត់ឲ្យ ទស្សទាយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅទីក្រុងបាងកក ប្រទេសថៃ តាមការណែនាំពី លោក សម រង្ស៊ី ដែលលោក សម រង្ស៊ី ធ្លាប់ដឹងល្បីតតគ្នាថា លោក ភិយ៉ូ ជាហោរាដ៏ល្បីម្នាក់មកនោះ។ លោក ភិនយ៉ូ បានព្យាករណ៍ថា ១០០ភាគរយ បក្សសង្គ្រោះជាតិ នឹងរលាយ បែកបាក់ផ្ទៃក្នុងទាំងស្រុង ដោយសារជម្ងឺប្រជែងអំណាចគ្នា បក្ខពួកនិយម វ័ណ្ឌកជាមួយលុយកាក់ និងការមិនទុកចិត្តគ្នា។
លោក ភិនយ៉ូ នៅបានឲ្យដឹងទៀតថា តាមជើងលេខ «លោក សម រង្ស៊ី ប្រធានគណបក្ស ស្ថិតនៅចំផ្កាយព្រះគ្រោះ ចំណែក លោក កឹម សុខា ស្ថិតនៅចំលើផ្កាយចោរ ងងឹតពេញបន្ទុក»។ លោកបានបន្ថែមថា ធាតុរបស់អ្នកទាំងពីរល្អ តែសំបកក្រៅ រីឯចិត្តខាងក្នុងវិញផ្សេងគ្នា ប៉ុន្តែដោយសារផលប្រយោជន៍ នយោបាយ ពួកគាត់ទាំងពីររូប ធ្វើជាបង្ខំចិត្តរួមរស់នៅជាមួយគ្នា ទាំងអារម្មណ៍ភិតភ័យ និងបន្លំភ្នែក គេឯងជាប់រហូតមក។
ហោរារូបនេះ បាននិយាយចំៗ ដោយឥតលាក់លៀមថា មេបក្សសង្គ្រោះជាតិ នឹងប្រឈមមុខ បាត់បង់ម្ចាស់ការ ដោយភ្លើងឆេះសន្ធោសន្ធៅ ចេញពីកណ្តាលទីស្នាក់ការ នយោបាយបក្ស រាលដាលពាសពេញ ផ្ទៃប្រទេស និងជះឥទ្ធិពលអាក្រក់នេះ ទៅឯក្រៅប្រទេស នឹងមានភាពច្របូកច្របល់ អាប់អួរ លាយឡំជាមួយ នឹងជម្លោះប្តឹងផ្តល់ ទាស់ទែង ខ្វែងគំនិតគ្នា បាត់បង់សេចក្តីថ្លៃថ្នូរ អស់ទំនុកចិត្តទាំងស្រុង ពីសកម្មជន អ្នកគាំទ្រ និងនៅក្នុងបក្ស មានរឿងអាស្រូវពាក់ព័ន្ធនឹងស្រីញី ប្រពន្ធ‑ ប្តី បែកបាក់ ស្រឡាញ់គ្នាខុសតម្រា កើតឡើងព្រោងព្រាតលើថ្នាក់ដឹកនាំ កំរិតនយោបាយ ស្អុយឈ្មោះ ក្រឡាប់ចាក់ «យល់សជាខ្មៅ និងខ្មៅថាជាស» ។
ជម្លោះដ៏តានតឹងបាននាំឲ្យមានការអាក់អន់ស្រពន់ចិត្តដល់ អ្នកគាំទ្រ ផ្តាច់ជំនួយ កើតវិបត្តិកោលាហល ធ្វើឲ្យអ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន ងើបឡើងផ្ទុះកំហឹង បកអាក្រាតថ្នាក់ដឹកនាំ និងហ៊ាននិយាយបរិហា រិះគន់ដោយឥតសំចៃមាត់។ នៅពេលអ្នកតំណាងរាស្ត្ររូបនោះបានឮការទស្សទាយរបស់ លោក ភិនយ៉ូ គឺខ្លួនគាត់ផ្ទាល់ហាក់មានការព្រឺរោម តក់ស្លុត ក្នុងចិត្តជាខ្លាំង និងពុំហ៊ានហារមាត់និយាយតបថា ការទាយនោះត្រូវ ឬខុសឡើយ ។
ប៉ុន្តែ ព័ត៌មាននេះ បានបែកធ្លាយខណៈរូបគាត់ និយាយប្រាប់ទៅអ្នករួម ដំណើរជាមួយ និងឮបន្តដល់អ្នកសារព័ត៌មាន ហើយដំណឹងនេះក៏បានចុះផ្សាយផងដែរ នៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា លោក ភិនយ៉ូ ភុងចារឺន បច្ចុប្បន្នជាប្រធានសមាគម ហោរាសាស្ត្រថៃ កន្លងមក លោកធ្លាប់បានទស្សទាយ អំពីការប្រែប្រួលនៃស្ថានការណ៍ នយោបាយក្នុងប្រទេសថៃ ជាពិសេស គឺគាត់ទាយ មិនដែលខុសម្តងណាឡើយ អំពីការធ្លាក់ពីដំណែងរបស់នាយករដ្ឋមន្ត្រីថៃ ជាបន្តបន្ទាប់ តាំងពីជំនាន់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកជូឡាណុល សាម៉ាក់ ស៊ុនដារ៉ាវ៉េត ស៊ុមឆៃ វង្សសាវ៉ាត លោកអាប់ភីស៊ីត វេចាជីវ៉ាក់ និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា សុទ្ធតែត្រូវបាន លោក ភិនយ៉ូ ទស្សទាយត្រូវទាំងអស់ ពីអាយុខ្លីនៃជីវិតនយោបាយរបស់អ្នកទាំងនោះ ដែលនាំឲ្យប្រជាពលរដ្ឋថៃ មានជំនឿភ្លូកទឹកភ្លូកដីនឹងការទាយឆុតរបស់លោកជាខ្លាំង ។
ក្រៅពីនេះ លោក ភិនយ៉ូ ក៏ទស្សទាយផងដែរពីការងាររកស៊ី ជីវិតក្នុងគ្រួសារ ការប្រកបមុខជំនួញតូចធំ និងជោគវាសនាមនុស្សពីបច្ចុប្បន្ន និងទៅអនាគត។ គេនៅមិនទាន់ដឹងថា ដំណឹងនៃការបែកបាក់ រលំរលាយ ដូចទឹកបាក់ទំនប់ តាមរយៈហោរាសាស្ត្រដ៏ល្បីនៅប្រទេសថៃម្នាក់នេះ បានទស្សទាយ លេចឮដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយឬនៅនោះទេ ប៉ុន្តែ ក្រុមអ្នកតាមដានអំពីស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា បានមើលឃើញថា វិបត្តិផ្ទៃក្នុងបក្សសង្គ្រោះជាតិ ពិតជាកំពុងកើតមាន ហើយការបរាជ័យជាថ្មីទៀត នឹងកើតមានឡើង ដោយចៀសមិនផុត ដោយសារថ្នាក់ដឹកនាំ គណបក្សប្រឆាំងខ្វែងគំនិតគ្នា បក្ខពួកនិយម គិតតែពីរឿងល្មោភអំណាច និងចង់បានផលប្រយោជន៍សួនតួជាង ប្រយោជន៍ជាតិ ជាពិសេស គ្មានសមត្ថភាព និងគ្មានទិសដៅជាយុទ្ធសាស្ត្រ ក្នុងការដឹកនាំគណបក្សនោះឡើយ៕
(ប្រែសម្រួលពី សារព័ត៌មាន ម៉ៈទិឆុន ចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤)
6 comments:
Raincy kem your political platform based on exagerat and manipulating will work for short period of time eventually people will find out. ..and the shity will hit the fan... ..now you clearly see these madness shity idiot are a biggest cheater . right? Aren't they. ? .I can't see kem and Raincy got any charismatic or talent at all. . .it no defer at all from taxi driver. .
Mike
ខ្ញុំមិនទាយ តែគ្រាន់តេមើលទៅមិនស្រួល ព្រោះដង្កូវវាស៊ីសាច់ឯងហើយ ហើយមិនទាន់អីផង ស៊ីភីភី គេចេញមកការពារទៅហើយ ចាំតែ ហ៊ុន សេន ថាបានទិញ សំរង្ស៊ី ២០លានមែន នោះច្បាស់ជាចប់ហើយ ទោះសំ រង្ស៊ីមិនបានមួយរៀលក៍ដោយ សុំប្រុងជើងទៅ វាទាល់តែ ហ៊ុន សែន ថាខាងកើត ទាល់តែថាខាងកើត បើមិនដូចឆ្នោះទេ ហ៊ុន សែនបង្កើតរឿងយកដាក់គុក ដូចចាន់ដារ៉ាឥឡូវហើយ។
គ្រូមួយនេះ ហ៊ានទាយថាស្ដេចថៃ ងាប់ពេលណាទេ?
This stupid Siem story teller should predict that Thailand will get Siem Reap, Kompong Thom, and Preah Vihear in 2016. And SOME dumb Khmers will believe him too.
It is time that SOME dumb Khmers stop doing something that benefit Vietnam, such as attacking the CNRP like crazy persons.
Some dumb Khmers,
You need to try to visualize the repercussions of your actions such as this asshole Nem Dao Roeung in Canada. If you ( Nem asshole Dao Roeung)are a real Khmer patriot, you should not have worked for Ah traitor Ou Huot's government.
93 years old woman
anybody can said that, every organization like that excepted longer or shorter snacks.
don't worry , the whole world is going to hell.... starting with japan in depression , then the EU and follow by the US... and if that is not enough a retired scientist from NASA is stating that we are heading for a mini ice age starting at about 2020... not that far away and it will last until about 2030 ( he was a researcher on solar activities and the sun is going to sleep according to all scientists) -- mini ice age means no crop grows , no food for the world ...the global warming is just a gov propaganda to tax businesses so they can continue to spend money which they don't have and can no longer raise taxes because most countries are now in recession or depression...
Post a Comment