A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 10 November 2014

There is a disagreement over the creation of a new political party "Khmer for Khmer" មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​វេទិកា​ស្តី​ពីការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី

ភ្នំពេញៈ កិច្ច​ប្រជុំ​មួយ​ដែល​បាន​ប្រារព្ធ​ឡើង​សម្រាប់ «បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ» កាល​ពី​ម្សិលមិញ​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​ថ្មី​មួយ ឃើញ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះ។
ក្រុម​នេះ​អះអាង​ថា នឹង​ផ្តល់​អនុសាសន៍​សម្រាប់​បក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា អំពី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​គ្រោង​ធ្វើ​ប្រជាមតិ​នៅ​ខែ​ក្រោយ​ដើម្បី​សម្រេច​លើ​បញ្ហា​បើក​គណបក្ស​នយោបាយ​ថ្មី​មួយ​នេះ។
ស្ថាបនិក​ក្រុម​បណ្តាញ​នេះ លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​សង្គម​បាន​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា ការ​បោះ​ឆ្នោត​បាន​ធ្វើ​រួច​ហើយ ដោយ​បាន​ថ្លែង​ថា វា​ផ្អែក​ទៅ​សំឡេង​របស់​សមាជិក «មិន​មែន​ជា​ការ​សម្រេច​ចិត្ត​តែ​ថ្នាក់​លើ​នោះ​ទេ»។ លោក កែម ឡី ក៏​បដិសេធ​ផង​ដែរ​ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​ថា មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សុំ​មិន​ឲ្យ​លោក​បង្កើត​គណបក្ស​ថ្មី​ក្នុង​អំឡុង​សន្និសីទ​នៅ ទីក្រុង​ហុងកុង ចុង​សប្តាហ៍​នេះ។
លោក​ថា៖ «ខ្ញុំ​សូម​ជម្រាប​ថា គ្មាន​អ្វី​ពាក់​ព័ន្ធ​ជា​មួយ​គាត់​ទេ»។
នៅ​កិច្ច​ប្រជុំ​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ២០០ នាក់​បាន​ដាក់​ពិន្ទុ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ តាម​លក្ខណៈ​វិនិច្ឆ័យ ១១ ចំណុច ដូច​ជា «សមាជិក​ជា​ម្ចាស់​គណបក្ស​សមាជិក​ឧបត្ថម្ភ ហិរញ្ញ​វត្ថុ សមាជិក អាច​បណ្តេញ ឬ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំ...»។

ការ​ដាក់​ពិន្ទុ​នេះ និស្សិត​សាកល​វិទ្យាល័យ​ន័រតុន ឈ្មោះ រឿន សុខា បាន​ឲ្យ​ពិន្ទុ ១ ទៅ​គណបក្ស​ប្រជាជន​កម្ពុជា និង ១,៥ ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ពី​ក្នុង​ពិន្ទុ​សរុប ១០ ដោយ​សំអាង​ថា «ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ គ្មាន​គណបក្ស​ណា​មួយ​ក្នុង​ចំណោម​បក្ស​ទាំង​ពីរ​ស្តាប់​សំឡេង​របស់​ខ្ញុំ​ទេ»។
ទោះ​យ៉ាង​នេះ អ្នក​ចូល​រួម​ហាក់​ដូច​ជា​ខ្វែង​គំនិត​គ្នា ខណៈ​មាន​ការ​អះអាង​ថា ការ​បង្កើត​គណបក្ស​ថ្មី នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន រឹត​តែង​រឹង​មាំ។
លោក តុប ព្រហស្បតិ៍ អ្នក​ប្រឹក្សា​យោបល់​ម្នាក់​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ពាក់​កណ្តាល​នៃ​អ្នក​ទាំង​នេះ មិន​ចង់​បាន​គណបក្ស​ថ្មី​ទេ ពីព្រោះ​ពួក​គេ​នៅ​តែ​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ពាក់​កណ្តាល​ចង់​បង្កើត​បក្ស​ថ្មី»។
គណបក្ស​ទាំង​ពីរ គួរ​តែ​ត្រូវ​ទុក​ពេល​សម្រាប់​ការ​ធ្វើ​កំណែ​ទម្រង់​ខណៈ​លោក កែម ឡី នឹង​ផ្តល់​អនុសាសន៍​លើ​ការ​កែ​ទម្រង់​នេះ។
Marin McWilliams ជា​វិស្វករ​ផ្នែក​ម៉ាស៊ីន​និង​ជា​អតីត​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ថ្លែង​ថា៖ «ខ្មែរ​ដើម្បី​ខ្មែរ​គួរ​តែ​នៅ​ជា​បណ្តាញ​សង្គម​ក្នុង​អំឡុង​ពេល​នេះ រហូត​ទាល់​តែ​បក្ស​ទាំង​ពីរ​អស់​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កំណែ​ទម្រង់»។ «ខ្ញុំ​នៅ​ក្នុង​សង្វៀន​នយោបាយ​មួយ​រយៈ ខ្ញុំ​គិត​ថា នឹង​មាន​អ្វី​មួយ​កើត​ឡើង»៕

No comments: