A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 10 November 2014

The two parties continue to discuss about electoral reforms គណបក្សទាំង​ពីរ​បន្ត​ពិភាក្សា​គ្នា​លើ​កំណែ​ទម្រង់​ច្បាប់​បោះឆ្នោត​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃចន្ទ ទី10 វិច្ឆិកា 2014 | 

ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បន្ត​ជួប​ពិភាក្សា​គ្នា​នៅរសៀល​ថ្ងៃ​ចន្ទ​នេះ (រូបភាព៖ ឡាយ សាមាន)
ក្រុម​ការងារ​កំណែទម្រង់​ការបោះឆ្នោត​គណបក្ស​ទាំងពីរ​ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បន្ត​ពិភាក្សា​គ្នា​ទៅ​លើ​​កំណែទម្រង់​ច្បាប់​បោះឆ្នោត​ បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​លើក​ចុង​ក្រោយ​នៅ​ខ្វែងគំនិត​គ្នា​តែ​លើ​ការកំណត់​សញ្ជាតិ​របស់​មន្ត្រី​ជាន់ខ្ពស់​គ​.​ជ​.​ប ។
ការពិភាក្សា​គ្នានេះ​ធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា ដោយ​ខាង​​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ដោយ​លោក ប៊ិន ឈិន និង​​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ គួយ ប៊ុនរឿន ។
ការ​ជួប​ពិភាក្សា​គ្នា​លើក​ចុង​ក្រោយរវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ធ្វើ​ឡើង​កាលពី​​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៤​ ។ ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន បាន​ឲ្យដឹងក្រោយ​ពីកិច្ច​ពិភាក្សា​នោះ​ថា គណបក្ស​ទាំង​ពីរបាន​ឯកភាពគ្នា​ស្ទើរ​ទាំងស្រុង​ហើយ លើកលែង​តែ​ការកំណត់​សញ្ជាតិ​របស់​អគ្គលេខាធិកា​រ និង​អគ្គលេខាធិកា​រង នៃ គ​.​ជ​.​ប​ ប៉ុណ្ណោះ ។ ទោះ​យ៉ាង​ណា ប្រធាន​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍ថា ក្នុងចំណោម៦០មាត្រានៃ​ច្បាប់​ថ្មី​នេះ បក្ស​ទាំងពីរ​ព្រមព្រៀង​គ្នា​ហើយ ​គឺ​នៅសល់​​ជាង១០មាត្រា​ទៀត​ ។

លោក គួ​យ ប៊ុន​រឿន ឲ្យដឹងទៀត​​ថា ​ចំណុច​មិនទាន់​ឯកភាព​គ្នា​នោះ ដោយសារ​តែ​គ​បក្ស​ប្រជាជន​កម្ពុជា កំណត់​ឲ្យមាន​សញ្ជាតិ​តែមួយ សម្រាប់​អគ្គលេខាធិការ និង​អគ្គលេខាធិការរង គ​.​ជ​.​ប និង​ត្រូវ​មាន​បទពិសោធន៍​ការងារ ក្នុង​ស្ថាប័ន​នេះ​ជាដើម​។ ប៉ុន្តែ​លោក​ថា​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ការឯកភាព​គ្នា​ផ្អែកលើ​គោលការណ៍​៣​គឺ ទី​១. ផ្អែក​តាម​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​ថ្ងៃ​២២​កក្កដា ទី​២. ច្បាប់​បោះឆ្នោត​ដែល​កំពុង​មាន​សុពលភាព និង​ទី​៣.  រដ្ឋធម្មនុញ្ញ​។​
​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ធ្វើកំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ​ឲ្យ​ឯករាជ្យ ដោយសារ​គណបក្សប្រឆាំង​ចោទថា ការបោះឆ្នោត​កន្លងមក​មិន​ត្រឹមត្រូវ និង​មានភាពមិនយុត្តិធម៌ ហើយ​ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ​៕
សូម​សរសេរ​មក​លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

No comments: