A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 November 2014

The power to remove the chairman and vice-chairman of the NEC rests with the ruling CPP ​ការដក​ប្រធាន និង​អនុប្រធាន គជប នៅក្នុង​ដៃ​គណបក្ស​ប្រជាជន​​

ដោយ៖​ ណុល ដារ៉ា​ | ថ្ងៃអង្គារ ទី11 វិច្ឆិកា 2014, 

​ក្រុមការងារ​កែ​ទម្រង់​ការ​បោះឆ្នោត​គណ​បក្ស​ឈ្នះ​ឆ្នោត​ទាំងពីរ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ព្រមព្រៀង​គ្នា​លើ​នីតិវិធី​នៃ​ការដក​ប្រធាន និង​អនុប្រធាន គជប ដោយ​សំឡេង​សភា ៥០ ភាគរយ​បូក ១ បើសិន​ជា​អ្នក​ទាំងនោះ​ធ្វើ​ខុសច្បាប់ ឬ​ខុស​នីតិវិធី​។​
​ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក​ប៊ិន ឈិន បាន​ថ្លែង​បែបនេះ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​វិមាន​រដ្ឋ​សភា ក្រោយ​ជំនួប​រវាង​ក្រុមការងារ​កែ​ទម្រង់​ការ​បោះឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​១០​ខែវិច្ឆិកា ម្សិលមិញ​។ លោក​ថា ប្រធាន និង​អនុប្រធាន គជប ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​សភា ដូច្នេះ​បើ​គាត់​ធ្វើ​ខុសច្បាប់ នោះ​សភា​អាច​បណ្ដេញ​គាត់​ចេញ​បាន ដោយ​សំឡេង​៥០ ភាគរយ​បូក​១​។
លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា ​«បណ្ដេញប្រធាន អនុប្រធាន គជប ដែលគាត់ធ្វើមិនត្រឹមត្រូវតាមច្បាប់ និងមិនត្រឹមត្រូវតាមនីតិវិធី គឺថារដ្ឋសភាអាចបណ្ដេញចេញបាន ព្រោះគាត់ត្រូវទទួលខុសត្រូវមុខរដ្ឋសភា គាត់តែងតាំងដោយរដ្ឋសភា» 
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា យល់ឃើញថា បើ​ប្រធាន និង​អនុប្រធាន គជប ត្រូវបាន​ដក​ដោយ​សំឡេង​៥០ ភាគរយ​បូក​១ នៃ​រដ្ឋសភា​នោះ​មានន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មាន​ឥទ្ធិពល​ក្នុង​ការតែងតាំង​ប្រធាន និង​អនុប្រធាន គជប ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ​។​
​លោក​ហង្ស ពុទ្ធា បន្ថែមថា ជាធម្មតា​សកម្មភាព​ការងារ​របស់​គណបក្ស​នយោបាយ ពិតជា​ផ្ដល់​ភាព​ចំណេញ​ដល់​គណបក្ស​របស់​ខ្លួន​ជាង​គណបក្ស​ដទៃ​។ ដូច្នេះ​ការគ្រប់គ្រង​ស្ថានការណ៍​នយោបាយ ការសម្រេចចិត្ត​ផ្សេងៗ ពេលខ្លះ​មិនមែន​ជា​ការសម្រេច​ដោយ​ផ្អែក​ទៅលើ​ហេតុផល​ជាក់ស្ដែង​សមរម្យ សច្ចភាព​នោះទេ គឺ​ជា​ការសម្រេច​ដោយ​ផ្អែក​លើ​ផល​ប្រយោជន៍​បក្ស​នយោបាយ​រៀងៗ​ខ្លួន​។ លោក​បន្តថា ដូច្នេះ​ហើយ​ឃើញ​ថា ពិតជា​មាន​ការលំបាក​ក្នុង​ការបង្កើត គជប មួយ​ដែល​អព្យាក្រឹត​។
លោក​ហង្ស ពុទ្ធា ឲ្យយោបល់​ថា ការសម្រេច​ដក​ប្រធាន និង​អនុប្រធាន គជប គួរតែ​ប្រើ​រូបមន្ដ​មួយ​ដែល​មាន​តុល្យភាព​អំណាច​។ លោក​មាន​ប្រសាសន៍​ថា «ខ្ញុំគិតថារូបមន្ដ ការដកប្រធាន អនុប្រធាន គជប គួរតែពីរភាគបីដើម្បីឲ្យមានតុល្យភាពអំណាចរវាងគណបក្សដែលមានអាសនៈនៅក្នុងសភា» ។

​សូមបញ្ជាក់​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​រវាង​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​ទាំង​ពីរ​កាល​ពី​ម្សិលមិញ​នោះដែរ មន្ត្រី​ទាំង​ពីរ​បក្ស​ឲ្យដឹងថា នៅ​មាន​ចំណុច​សេសសល់​តិចតួច​ទៀត​ប៉ុណ្ណោះ​។ ថ្វីបើ​គេ​មិន​បង្ហើប​ឲ្យដឹង​អ្វី​ខ្លះ​ជា​ចំណុច​សេសសល់​ ប៉ុន្តែ​បញ្ហា​តម្រូវ​ឲ្យ​អគ្គលេខា និង​អគ្គលេខាធិការរង​នៃ គជប មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ ក៏​ស្ថិត​ក្នុង​ចំណុច​សេសសល់​នោះដែរ​៕
សូមសរសេរ​មក​លោក ណុល ដារ៉ា តាម​រយៈ dara@vodhotnews.com

1 comment:

Anonymous said...

The power to remove Hun Sen rests with Hanoi ?