A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 November 2014

Hun Sen plains to have a bilateral meeting with the UN Secretary General Ban Ki-Moon during APEC Meeting in Burma លោក ហ៊ុន សែន គ្រោង​ជួប​ទ្វេភាគី​ជាមួយ​លោក បាន គីមូន នៅ​ភូមា​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃអង្គារ ទី11 វិច្ឆិកា 2014 | 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ដល់​​ចំណតអាកាស​យានដ្ឋាន​អន្តរជាតិណៃពីដោ នៃប្រទេស​មីយ៉ាន់ម៉ា កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ (រូបភាពពី​ហ្វេសប៊ុក​ទីស្ដីការគណៈរដ្ឋមន្ត្រី)
​ទីស្ដីការគណៈរដ្ឋមន្ត្រី​ឲ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​គម្រោង​ជួប​ទ្វេភាគី​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គីមូន និង​មេដឹកនាំ​ពិភពលោក​មួយ​ចំនួន ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​កំពូល​នានា​របស់​អាស៊ាន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ។​
​ទំព័រ​ហ្វេ​សប៊ុក​របស់​ទីស្ដីគណៈរដ្ឋមន្ត្រី ឲ្យដឹងថា តាម​គម្រោង ក្រៅពី​លោក បាន គីមូន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​រុស្សី​លោក ឌី​មី​ទ្រី មេ​ឌ​វេ​ដេ​វ (Dmitry Medvedev) នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ថូ​នី អាប់​បុត (Tony Abbott) និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិន​ត្រា ម៉ូ​ឌី (Narendra Modi) ផងដែរ ។ ទោះយ៉ាងណា ប្រធានបទ​ដែល​នឹង​ត្រូវ​លើកយក​មក​និយាយ​នៅក្នុង​ជំនួប​ទ្វេភាគី​ទាំងនេះ​មិន​ត្រូវ​បាន​បង្ហាញ​ឲ្យដឹង​ទេ ។​
​នៅ​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា នៅ​ទីក្រុង​ណៃពី​ដោ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដែល​និង​ប្រារព្ធ​ធ្វើឡើង​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ។​
​កិច្ចប្រជុំ​ទាំងនោះ​រួមមាន កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​លើក​ទី​១២ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើ​ក​ទី​១៧ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ លើក​ទី​៦ កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ស្ត្រា​លី​លើក​ទី​៤០ កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន កិច្ចប្រជុំ​កំពូល​អាស៊ី​បូពា​លើកទី​៩ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​អាមេរិក​លើក​ទី​២ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​១៧ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី​១៧ និង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន ។​

​ទីស្ដីការគណៈរដ្ឋមន្ត្រី​ឲ្យដឹង​ទៀតថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​ពី​គន្លឹៈ​ក្នុង​បទ​អន្តរាគមន៍​ចំនួន​១២ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​ផងដែរ ៕
សូម​សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

No comments: