A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 22 October 2014

Son Chhay called the appointments of relatives in the National Assembly could involve corruption ​លោក សុន ឆ័យ ហៅ​ការតែងតាំង​សាច់ញាតិ​ឲ្យធ្វើ​ការ​នៅ​រដ្ឋសភា​អាចមា​ន​អំពើពុរលួយ​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃពុធ ទី22 តុលា 2014 | 

​អនុប្រធាន​គណៈកម្មកា​រ​ទី​២​នៃ​រដ្ឋសភាលោក សុន ឆ័យ (រូបពី៖ ហ្វេសប៉ុកលោក សុន ឆ័យ)
​អនុប្រធាន​គណៈកម្មកា​រ​ទី​២​នៃ​រដ្ឋសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​អគ្គលេខាធិការ​រដ្ឋសភា បង្ហាញ​បញ្ជី​បុគ្គលិក​នៃ​អង្គភាព​និង​ពន្យល់​ពី​របៀប​គ្រប់គ្រង និង​ការចំណាយ​ថវិកា បន្ទាប់ពី​លោក​ទទួល​ដំណឹង​ថា មាន​ការប្រព្រឹត្ត​អំពើពុករលួយ​។​
​លិខិត​ចុះ​ហត្ថលេខា​ដោយ​លោក សុន ឆ័យ ផ្ញើជូន​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង នៅ​ថ្ងៃ​ទី ២១ ខែ តុលា​នេះ បាន​លើកឡើង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ការចំណាយ​មិន​ត្រឹមត្រូវ​របស់​រដ្ឋសភា​លើ​បុគ្គលិក និង​ការតែងតាំង​ក្រុមគ្រួសារ​មន្ត្រី​ម្នាក់​ឲ្យ​ក្តោ​បក្តាប់​ការគ្រប់គ្រង និង​លួច​បំបាត់​ថវិកា​រដ្ឋ​សភា ដែល​បណ្តាលឲ្យ​ខូច​ឈ្មោះដ​ល់​ស្ថាប័ន​នីតិបញ្ញត្តិ​។​
​លិខិត​បន្តថា លោក មិត្ត កា​រ៉េ​ន ដែល​សព្វថ្ងៃ​ជា​អគ្គលេខាធិការរង​នៃ​រដ្ឋសភា ដែល​ធ្លាប់​មាន​តួនាទី​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ បាន​យក​ឥទ្ធិពល​ខ្លួន​តែងតាំង​ក្រុម​គ្រួសារ​ខ្លួន​ជាច្រើន​នាក់​ឲ្យ​បម្រើ​ ការងារ​ក្នុង​សភា​។ មន្ត្រី​ដែល​មាន​តួនាទី​សំខាន់ៗ​ទាំងនោះ​រួមមាន លោក ហង្ស វិចិត្រ អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ អតីត​ប្រធាន​នាយកដ្ឋាន ហិរញ្ញវត្ថុ ជា​កូនប្រសា​រលោក មិត្ត កា​រ៉េ​ន​។ លោកស្រី រ៉េ​ន សុ​វឌ្ឍា​នា អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ ជា​កូនបង្កើត​លោក មិត្ត កា​រ៉េ​ន និង​លោក មិត្ត ទី​មាន ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ជា​ប្អូនប្រុស​បង្កើត​លោក មិត្ត កា​រ៉េ​ន​។ ចំណែក កញ្ញា មិត្ត ច័ន្ទ​លីន​ដា ប្រធានការិយាល័យ​សវ​ន​កម្ម​ទី​២ ជា​ក្មួយ​លោក មិត្ត កា​រ៉េ​ន និង​លោក ហាយ សឺ​មី អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សារពើភ័ណ្ឌ ជា​ប្អូនថ្លៃ​លោក មិត្ត កា​រ៉េ​ន ផងដែរ​។ លិខិត​ដដែល​ឲ្យដឹង​បន្ត​ថា លោក អៀ ថា​រ៉ា​ឌី ប្រធាន​នាកដ្ឋាន​បុគ្គលិក អតីត​ប្អូនថ្លៃ និង​លោកស្រី ថា លី​មី អនុប្រធាន​ការិយាល័យ កាន់​ប្រាក់បៀវត្ស​តំណាងរាស្ត្រ ជា​កូនប្រសា​រលោក មិត្ត កា​រ៉េ​ន​។​
VOD មិនអាច​សុំ​ការឆ្លើយតប​ពី​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។
តែ​លោក បាន​ប្រាប់​អ្នកកាសែត​ក្នុង​ស្រុក​ថា លោក​មិន​ទាន់​អាច​ឆ្លើយតប​បាន​ទេ ដោយរង់ចាំ​ការសម្រេច​របស់​ថ្នាក់ដឹកនាំ និង​គណៈកម្មកា​រ​អិចន្ត្រៃយ៍​រដ្ឋសភា​ជាមុនសិន​។​

​លោក សុន ឆ័យ បញ្ជាក់ថា ការតែងតាំង​កូន និង​ក្មួយ​ជាច្រើន​ទៀត​ជា​មន្ត្រី និង​បុគ្គលិក​ក្នុង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា គឺ​ធ្វើឲ្យ​បាត់បង់​ថវិកា​រដ្ឋ​សភា​ជា​ច្រើន ដែល​ទង្វើ​ទាំងនេះ គឺ​មាន​លក្ខណៈ​ជា​អំពើពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទ្រង់ទ្រាយ​ធំ ដែល​ត្រូវ​មាន​វិធានការ​បញ្ឈប់​ជាបន្ទាន់ តាមរយៈ​ការបញ្ចប់​តួនាទី និង​ឲ្យមាន​ការ​ស៊ើប​ឯករាជ្យ​មួយ​៕
សូមសរសេរមកកាន់លោក ឡាយ សា​មាន​​ តាមរយៈ samean@vodhotnews.com

No comments: