A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 22 October 2014

Japanese experts request for the reform of voters' registration list [video inside អ្នក​ជំនាញ​ជប៉ុន​ស្នើ​ឲ្យ​មាន​កំណែ​ទម្រង់​បញ្ជី​ឈ្មោះ​បោះឆ្នោត​


ដោយ៖​ ណាត សុភាព និងស៊ុន ណារិន​ | ថ្ងៃពុធ ទី22 តុលា 2014, 


ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា លោកKumamaru Yuji ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន
មន្រ្តី​ជំនាញការ​បោះឆ្នោត​​របស់​ជប៉ុន នៅថ្ងៃ​ពុធនេះ​ ស្នើ​ឲ្យ​មាន​ការ​​ធ្វើ​កំណែ​ទម្រង់​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ថ្មី​ ដើម្បី​ធានា​ថា​ការ​បោះឆ្នោតនៅ​អាណត្តិក្រោយ​ៗ​ មិន​មាន​វិបត្តិ​ជាប់​គាំង​ដូច​អាណត្តិ​មុនៗ ។​
ការ​ប្រកាស​បែប​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ជំនួប​រវាង​​ក្រុម​ការ​ងារ​កំណែ​ទម្រង់​ការបោះ​ឆ្នោត​របស់​គណ​បក្សប្រ​ជា​ជន​កម្ពុជា និងគណបក្សសង្រ្គោះជាតិ ​ជាមួយ​អ្នក​ជំនាញ​ការ​បោះឆ្នោតរបស់​គណៈប្រតិភូ​ជប៉ុន​ដែល​​​ដឹកនាំ​ដោយ​លោកAzuma KOSHIISHI អនុប្រធាន​ព្រឹទ្ធ​សភា។ នេះ​ជា​ជំនួប​ថ្មី​មួយ​ទៀត​ក្រោយ​ពី​ជំនួប​​កាល​ពី​ខែ​ឧសភា និង​ខែ​សីហា ឆ្នាំ២០១៤។
ក្រោយ​ពី​ជំនួបជិត៣ម៉ោង ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា លោកKumamaru Yuji តំណាង​ឲ្យ​ក្រុម​ជំនាញ​ការ​ជប៉ុន​មានប្រសាសន៍​ថា​ប្រទេស​ជប៉ុន​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ទទួល​ស្គាល់​ដោយ​គ្រប់​​ភាគី និង​ប្រជាជនកម្ពុជា។លោកបន្តថា​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ​កំណែ​ទម្រង់ ​គឺសមត្ថភាព​របស់​អង្គ​បោះ​ឆ្នោត​​ក្នុង​​ការរៀប​ចំ​ការបោះឆ្នោត​ ការយល់​ដឹង​របស់​ប្រជាពល​រដ្ឋ​ក្នុង​ការ​​បោះឆ្នោត និង​ការ​ចុះ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត។​លោកបន្តប្រទេស​​ជប៉ុន​មាន​ឆន្ទៈ​ក្នុង​កំណែទម្រង់​កិច្ច​ការ​នេះ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​លើក​​ក្រោ​យ​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន​ ទទួល​បាន​ជោគជ័យ និងមាន​​ទុក​ចិត្តពី​ប្រជាពលរដ្ឋ។​លោកស្នើឲ្យ​ក្រុម​ការងារបច្ចេកទេស​​របស់គណបក្ស​ទាំង​ពីរបន្ត​ពិភាក្សា​ និង​ធ្វើ​កិច្ច​​ការ​រៀប​ចំ​អង្គ​បោះឆ្នោត​ និង​ច្បាប់​នានា​ ​​ដោយ​រលូន និង​ឆាប់​រហ័ស​តាម​ដែល​អា​ច​ធ្វើ​ទៅ​បាន។​

ភាគី​គណបក្ស​ប្រជាជនកម្ពុ​ជា​មិន​បាន​បើក​ឲ្យ​មាន​ការ​សួរ​សំណួរ​ភ្លាមៗ​ក្រោយពី​កិច្ច​ប្រជុំ​នោះ​ទេ។
ចំណែក​ប្រធាន​ក្រុម​ការងារ​របស់​គណបក្សសង្គ្រោះ​ជាតិ លោក​ គួយ ប៊ុនរឿន មាន​ប្រសាន៍​ថា ជប៉ុន​បាន​រក​​ឃើញ​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ដូចអ្វី​ដែល​គណបក្ស​សង្រ្គោះជាតិ និង​សង្គម​ស៊ីវិល​បាន​​រកឃើញ។​លោ​ក​​បន្ត​ថា​ជប៉ុន​បានលើក​ឡើង​ពី​កង្វះខាត​មន្រ្តីបោះឆ្នោត​ និង​ការ​មិនទុកចិត្ត​លើ​គជប។​លោកថា​ជប៉ុន​ចង់​ឲ្យ​មាន​​ការ​បោះឆ្នោត​មួយ​អាច​ទទួល​យកបាន​ និង​ចៀសវាង​វិបត្តិ​នយោបាយកើត​ឡើង​ជា​បន្ត​ទៀត។​
លោក​ គួយ ប៊ុនរឿន បញ្ជាក់​ថា​ភាគីជប៉ុន​រង់​ចាំ​ភាគី​គណបក្ស​ទាំង​ពីរ​​ស្រុះ​ស្រួល​គ្នា​លើ​កំណែ​ទម្រង់​ផ្សេងៗ និង​​​អាច​ស្នើ​​ទៅ​ប្រទេស​ជប៉ុន​ក្នុង​ការ​ជួយ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត។​លោក​ថាគណបក្ស​សង្រ្គោះ​ជា​តិ​បារម្ភ​ពី​បញ្ហា​បញ្ជី​ឈ្មោះបោះឆ្នោតចាស់ ដែល​ទាម​ទារឲ្យ​ក្រុម​ការងារ​ទាំង​ពីរ​ធ្វើ​ការ​នេះ​​ឲ្យ​បាន​​ឆាប់​ និង​អាច​​ឈាន​ទៅ​រ​ក​ប​ញ្ជី​ឈ្មោះបោះឆ្នោត​ថ្មី​​​​តាមប្រព័ន្ធ​អេឡិចត្រូនិច​ជាដើម។​
លោក​ គួយ ប៊ុនរឿន ឲ្យ​ដឹង​ទៀត​ថាក្រោយពេល​​គជប​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ សមា​ជិកគជប​នឹងទៅ​បំពេញ​​​ទស្ស​នកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បីសិក្សា និងរៀបចំផែន​ការ​​កំណែទម្រង់។​ទោះ​ជា​យ៉ាង​ណា​លោក​ថា​ប្រ​សិនបើ​គណបក្ស​ប្រជាជនកម្ពុជាមិនមាន​ឆន្ទៈពិត​ប្រាកដ​ក្នុង​កំណែ​ទម្រង់ នោះ​ភាពជា​ប់គាំង​​នឹង​កើត​​មាន​​ឡើង​ជាបន្ត​បន្ទាប់។
កាល​ពី​ថ្ងៃ​ទី​២២​ខែ​សីហា ​មន្ត្រី​គណៈប្រតិភូ​ជប៉ុនបានសន្យា​ថា​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស និង​អ្នកជំនាញ​ខាង​​កិច្ចការ​បោះឆ្នោត​មក​កាន់ក​ម្ពុ​ជា ស្របតាម​សំណើ​របស់​គណបក្ស​ទាំងពីរដែល​មាន​អាសនៈ​ក្នុង​សភា​។
​កាលពី​ខែ​ឧសភា​កន្លង​ទៅ ប្រទេស​ជប៉ុនបាន​បញ្ជូន​អ្នកជំនាញ​ខាង​កិច្ចការ​បោះឆ្នោតមក​កាន់​កម្ពុជា​ផងដែរ ដើម្បី​ជួយ​រៀបចំ​កែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​ប្រតិភូ​ជប៉ុនពេលនោះក៏​បាន​ជួប​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ខាង​កិច្ចការ​បោះឆ្នោត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។
ថ្មីៗនេះ ​ក្រុម​​ការងារ​ធ្វើ​កំណែ​ទម្រង់ការ​​បោះ​ឆ្នោត​របស់​​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​អះអាង​​ថា​ចំណុច​ដែល​នៅមិនទាន់​​ព្រមព្រៀង​​គ្នា​សល់​តែ​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ គឺការ​ព្រមព្រៀង​ការប្រើប្រាស់​ពាក្យពេចន៍ និង​​​ចំណុច​លម្អិត​​មួយ​​ចំនួន​ប៉ុណ្ណោះ​ ដូច​ជា​លក្ខណៈ​សម្បត្តិ​របស់​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​របស់​ គ.ជ.ប. ជាដើម៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: