A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 4 October 2014

Police interrogates 20 villagers for providing information to Radio Free Asia's reporter about Thailand's encroachments of Cambodian border in Pailin [Only traitors would punish people who protect the borders] នគរបាល​ខេត្ត​ប៉ៃលិន​សាកសួរ​អ្នក​ផ្ដល់​ព័ត៌មាន​ករណី​ថៃ​រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ

ព្រំដែន ប៉ៃលិន ៦២០
ភ្នំ​នៅ​ចំណុច​ទួលរំដេង ត្រង់​បង្គោលឡាក់​លេខ​៦៧ ក្នុង​ខេត្ត​ប៉ៃលិន ដែល​ពលរដ្ឋ​អះអាង​ថា ថៃ​រំលោភ​យក។ រូបថត​ថ្ងៃ​ទី​២៩ កញ្ញា ២០១៤
RFA/Morm Moniroth
ស្នងការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៅ​ខេត្ត​ប៉ៃលិន បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់ សួរ​នាំ​ពី​ដំណើរ​រឿង​ផ្ដល់​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ជុំវិញ​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​កម្ពុជា មិន​បាន​យក​ចិត្ត​ទុក​ដាក់​រឿង​ភាគី​ថៃ រំកិល​ព្រំដែន​ចូល​មក​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា។
ពាក់ព័ន្ធ​រឿង​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​ខេត្ត​ប៉ៃលិន យល់​ឃើញ​ថា គឺ​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​ផ្នែក​ស្មារតី​ប្រឆាំង​ប្រជាពលរដ្ឋ ដែល​និយាយ​ពី​ការ​បាត់​បង់​ដី​ទៅ​ប្រទេស​ថៃ។
ការ​កោះ​ហៅ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បរថ្មី ដើម្បី​សួរ​នាំ​ពាក់ព័ន្ធ​រឿង​ផ្ដល់​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ក្នុង​រឿង​ព្រំដែន​របស់​ស្នងការ​រង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នេះ ធ្វើ​ឡើង ៣​ថ្ងៃ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ផ្ដល់​ព័ត៌មាន​ថា ភាគី​ថៃ បាន​រំកិល​ចូល​ដី​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ នៅ​ចំណុច​ទួល​រំដេង ប្រមាណ ២​គីឡូ​ម៉ែត្រ​បន្ថែម​ទៀត​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។
បញ្ហា​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កិច្ច​សន្ទនា ដែល​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​តុលា ចាត់​ទុក​ថា ការ​ប្រើប្រាស់​កម្លាំង​ចម្រុះ​ទទួល​បន្ទុក​ក្នុង​រឿង​ព្រំដែន​ដូច​នេះ ដើម្បី​សួរ​នាំ​ប្រជាពលរដ្ឋ គឺ​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​ប្រឆាំង​ការ​ផ្ដល់​ព័ត៌មាន ជុំវិញ​រឿង​អសកម្ម​ទាំង​នេះ។
លោក ឃិន ប៉ុន ជា​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ប៉ៃលិន និង​ជា​អតីត​យោធា​ខ្មែរ​ក្រហម​ផង​នោះ អះអាង​ថា ការ​ដែល​មន្ត្រី​ស្នងការ និង​មន្ត្រី​យោធា​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន កោះ​ហៅ​ប្រជាពលរដ្ឋ​មក​សួរ​នាំ​ដូច​នេះ បើ​ទោះ​ជា​ពួក​គេ​បដិសេធ​ថា ពុំ​មែន​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​ក្ដី ក៏​ការ​ប្រើប្រាស់​កម្លាំង​ដ៏​ច្រើន​ដូច​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា គឺ​បាន​ដាក់​សម្ពាធ​រួច​ទៅ​ហើយ​ប្រឆាំង​អ្នក​ផ្ដល់​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ក្នុង​រឿង​ព្រំដែន​នេះ៖«ពូ ម៉េង ហ្នឹង គាត់​មិន​បាន​មក​ប្រជុំ​ទេ គឺ​ប្រពន្ធ​គាត់​ជា​អ្នក​មក​ប្រជុំ ហើយ​ការ​និយាយ​របស់​គ្រួសារ​គាត់ ហាក់​ដូច​ជា​ការ​រៀបចំ។ ព្រោះ​ឮ​ថា​គាត់​ថា​គាត់​មិន​បាន​និយាយ ពួក​អាស៊ីសេរី ហ្នឹង​ទៅ​គំរាម​កំហែង។ ទៅ​គាប​សង្កត់​ប្ដី​គាត់​ហ្នឹង​ឲ្យ​និយាយ​សម្ភាស។ ប្ដី​គាត់​មិន​មាន​គំនិត​អី​និយាយ​បរិហារ​រដ្ឋាភិបាល»

ចំណែក​អ្នក​ភូមិ​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​ការ​សាកសួរ​នៅ​ប៉ុស្តិ៍​បរថ្មី សង្កាត់​បរយ៉ាខា ក្បែរ​បង្គោល​ឡាក់​លេខ​៦៤ នោះ បាន​ផ្ដល់​ព័ត៌មាន​ថា អាជ្ញាធរ​ហាក់​ត្រៀម​រៀបចំ​រួច​ជា​ស្រេច ក្នុង​ការ​ទម្លាក់​កំហុស​រឿង​នេះ​ប្រឆាំង​វិទ្យុ​អាស៊ីសេរី។
ដោយ​ឡែក លោក ឃិន ប៉ុន វិញ​ឲ្យ​ដឹង​ថា អ្នក​ដែល​ផ្ដល់​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ខ្លះ ក្នុង​នោះ​រួម​ទាំង លោក តាំង គឹមម៉េង ផង ពុំ​ហ៊ាន​ស្នាក់នៅ​លំនៅឋាន​ទៀត​ទេ ដោយ​បារម្ភ​ពី​សុវត្ថិភាព និង​មួយ​ចំនួន​ទៀត​កំពុង​ភ័យ​ខ្លាច។
បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ ស្នងការ​រង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ផា ធា និយាយ​ថា លោក និង​ជំនាញ​ពាក់ព័ន្ធ​ដទៃ​ទៀត មិន​បាន​គំរាម​កំហែង​អ្នក​ចូលរួម​ឡើយ។ ក៏ប៉ុន្តែ លោក​ចោទ​ប្រកាន់​ថា វិទ្យុ​អាស៊ីសេរី ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ខ្វះ​វិជ្ជាជីវៈ​ថែម​ទៀត​ផង។ ជាង​នេះ​ទៀត លោក​បញ្ជាក់​ថា នៅ​ក្នុង​វេទិកា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​តុលា លោក​រក​ពុំ​ឃើញ​ទាល់​តែ​សោះ​ថា មាន​អ្នក​ផ្ដល់​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី រឿង​ថៃ រំកិល​ព្រំដែន​នេះ៖ «យើង​គួរ​ថា ការ​ផ្សាយ​របស់​អាស៊ីសេរី ខ្ញុំ​មិន​លូក​ដៃ​ហាម​ឃាត់​អី​ទេ ព្រោះ​សិទ្ធិ​បញ្ចេញ​សារព័ត៌មាន។ ប៉ុន្តែ ការ​ប្រកប​មុខ​របរ​ឲ្យ​មាន​វិជ្ជាជីវៈ​ពិត​ប្រាកដ ដែល​គាត់​ថា​រំកិល​ព្រំដែន ២​គីឡូ​ម៉ែត្រ។ មិន​ដឹង​ថា រំកិល​ព្រំដែន​នៅ​កន្លែង​ណា ដើម្បី​ឲ្យ​ពួក​ខ្ញុំ​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​ខ្ញុំ​សួរ​ប្រជាពលរដ្ឋ គឺ​ឥត​មាន​ទេ។ គ្មាន​អ្នក​ណា​ឆ្លើយ​ថា រំកិល​ព្រំដែន ហើយ​ធ្វើ​បទសម្ភាសន៍​ជាច្រើន។ សារព័ត៌មាន​របស់​យើង​ទាល់​តែ​យើង​គោរព​វិជ្ជាជីវៈ​ឲ្យ​បាន​ពិត​ប្រាកដ»
លោក ផា ធា បញ្ជាក់​ថា មូលហេតុ​ដែល​អាជ្ញាធរ​ពុំ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រុក​រាន​ដី​នៅ​តំបន់​ដែល​ត្រូវ​ហាម​ឃាត់​នោះ ព្រោះ​ជា​តំបន់​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ។ លោក​បន្ត​ថា ភាគី​ទាំង​សង្ខាង បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ពុំ​មាន​ខាង​ណា​រំលោភ​ខាង​ណា​នោះ​ទេ។ បើ​ទោះ​ជា​ស្នងការ​រង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និយាយ​ថា ពុំ​មាន​ភាគី​ណា​អាច​រំលោភ​ភាគី​ណា​បាន​ក៏ដោយ ក៏​សង្កេត​ឃើញ​ថា តំបន់​ដែល​ហាម​ឃាត់​នេះ គឺ​ស្ថិត​នៅ​ផ្នែក​ខាង​ក្នុង​ទឹក​ដី​កម្ពុជា ហួស​បង្គោល​ឡាក់​ដែល​កំណត់​ព្រំដែន​ទៅ​ទៀត។
ដោយ​ឡែក លោក រ៉ុង ឈុន តំណាង​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា វិញ សំដែង​ក្ដី​កង្វល់​ជុំវិញ​ចំណាត់​ការ​របស់​អាជ្ញាធរ​នៅ​ពេល​នេះ។ លោក​យល់​ឃើញ​ថា ប្រសិន​បើ​មន្ត្រី​ជំនាញ​ប្រើប្រាស់​តួនាទី​មិន​ចំ​ទិសដៅ ហើយ​បែរ​ជា​ប្រឆាំង​ពលរដ្ឋ​របស់​ខ្លួន​ដូច​នេះ​វិញ វា​គឺ​ជា​ឧបសគ្គ​សម្រាប់​ជោគ​វាសនា​របស់​កម្ពុជា៖ «ក្នុង​នាម​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា យើង​មាន​ការ​សោកស្ដាយ ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​អាយុ​ជីវិត​របស់​ជាតិ​ខ្មែរ ជាពិសេស​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​នៃ​កម្ពុជា»
ជាប់​ទាក់ទិន​រឿង​នេះ កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ អតីត​មេ​ប៉ុស្តិ៍​បរថ្មី លោក មួន ទឹម ហៅ ញន់ ត្រូវ​បាន​ស្នងការ​ខេត្ត​ប៉ៃលិន ដក​តួនាទី និង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រូប​លោក​ម្ដង​រួច​ហើយ បន្ទាប់​ពី​រក​ឃើញ​ថា លោក​មាន​កំហុស​បាន​ផ្ដល់​ព័ត៌មាន និង​ការពារ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ចុះ​ពិនិត្យ​បង្គោល​ឡាក់​លេខ​៦៤៕

No comments: