A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 18 September 2014

Mr. Hun Sen applauds Mr. Kem Sokha for ceasing his public attacks on government ministers នាយករដ្ឋមន្ត្រី​ស្វាគមន៍​លោក កឹម សុខា ដែល​ឈប់​និយាយ​ពី​ការទម្លាក់​រដ្ឋមន្ត្រី​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃព្រហស្បតិ៍ ទី18 កញ្ញា 2014, 

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន នាពេលកន្លងមក (រូបដោយ៖ វិចិត្រ)
​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្វាគមន៍​លោក ​កឹម សុខា អនុប្រធាន​គណបក្ស​ង្គ្រោះ​ជាតិ  ដែល​មួយរយៈ​នេះ លែង​ឮ​អនុប្រធាន​រដ្ឋសភា​រូបនោះ និយាយ​នៅ​តាម​ទីសាធារណៈ ពី​ការចង់​ទម្លាក់​រដ្ឋមន្ត្រី និង​បោសសម្អាត​មន្ត្រី​ពុករលួយ​។​
ក្នុង ​ពិធី​ប្រកាស​ផ្សព្វផ្សាយ ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ នៅ​ព្រឹក ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ថ្លែងថា ប៉ុន្មាន​ថ្ងៃនេះ គណៈកម្មការ​នានា របស់​សភាបាន​អញ្ជើញ​រដ្ឋមន្ត្រី​ទៅ​សួរដែល​ក្នុងនោះ រដ្ឋមន្ត្រីសុខាភិបាល រដ្ឋមន្ត្រី​អប់រំ​ផងដែរ​។ លោកបន្តថា លោក​គាំទ្រ​ឲ្យមាន​ការជជែក​ពិភាក្សា​គ្នា​ក្នុង​ក្រប​ខណ្ឌ​សភា តែ​លោក​មិន​គាំទ្រ​ការដើរ​ឃោសនា​នៅតាម​ទីសាធារណៈ​នោះទេ​។ លោកមានប្រសាសន៍ថា «នាយករដ្ឋមន្ត្រី ​ត្រូវ​ការ​ពារ​រដ្ឋមន្ត្រី​របស់​ខ្លួន។ ប្រសិន​ជា​ខុស​មិន​ចាំ​បាច់ឲ្យ​អស់​លោក​បោះ​ឆ្នោត​ទម្លាក់​ទេ តែ​បើ​ចង់​បោះ​ឆ្នោត​ទម្លាក់​ក៏​មក​និយាយ​ក្នុង​សភា មិនមែន​និយាយ​នៅ​ក្រៅ​សភា​ទេ​ឲ្យ​ស្គាល់​ទី​កន្លែង​ដែល​ត្រូវ​និយាយ តែ​១០​ថ្ងៃ​នេះ ដូច​ជា​ស្គាល់​ទី​កន្លែង។ អបអរសាទរណាស់​ផ្ញើជូន​នូវ​ការ​គោរព»។
​ លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​អនុប្រធាន​ទី​១​រដ្ឋសភា មានប្រសាសន៍ថា លោក កឹម សុខា មិន​ចង់​ឆ្លើយឆ្លង​លើ​បញ្ហា​នេះ​ទេដោយ​លោក​កំពុង​ជាប់​ប្រជុំ​។​
​ លោក ហ៊ាង ឬ​ទ្ធី ​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជាយល់ថា ការ​ដែល​អ្នកនយោបាយ​ទាំង​ពីរ​ឈប់​វាយ​ប្រវា​គ្នា​ទៀត​នេះ ដោយសារតែ​មាន​កិច្ចព្រមព្រៀង​នយោបាយ​។​ លោកបញ្ជាក់ថា «គាត់​មិន​ហ៊ាន​ និយាយ​ផ្តេស​ផ្តាស​អី​ទៀត ដោយ​សារ​គាត់​មាន​កិច្ចព្រម​ព្រៀងសម្ងាត់​មួយ​ជា​មួយ​លោក​ហ៊ុន​ សែនគឺ​គាត់​សន្យា​ថា នឹង​រួប​រួម​គ្នា នឹង​ចូល​គ្នា ហើយ​គាត់​ឈប់​ឈ្លោះ​គ្នា ជជែកគ្នា​ដៀល​គ្នា នេះ​កន្លែង​ហ្នឹង​ហើយ​ដែល​គាត់​ត្រូវ​តែ​ស្ងប់​ស្ងាត់។ ប៉ុន្តែភាព​ស្ងប់​ស្ងាត់​របស់​គាត់ ទោះ​បី​គាត់​មិន​ចង់​ស្ងប់​ស្ងាត់​ក៏​ត្រូវ​តែស្ងប់​ស្ងាត់​ព្រោះគាត់​ មានចំនុច​ខ្សោយ លោក​កឹម សុខា​ ក៏​មាន​ចំនុច​ខ្សោយ លោក​សមរង្ស៊ី ក៏មានចំនុច​ខ្សោយពាក់​ព័ន្ធ​នឹង​លោក​ហ៊ុន​សែន។ ដូច្នេះ​អត់​ហ៊ានអ្វី​កម្រើក​និយាយទេ»។


​ថ្មីៗ​នេះ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា បើ​លោក កឹម សុខា បោះឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី​ដែល​ចាត់ទុកថាពុករលួយ​នោះ លោក​នឹង​ដឹកនាំ​តំណាងរាស្ត្រ​ប្រជាជន​បោះឆ្នោត​ដកដំណែង​លោក កឹម សុខា វិញ​។ ប៉ុន្តែលោក កឹម សុខា មានប្រសសាន៍ថា អ្វី​ដែល​លោក​បាន​លើកឡើង​នោះគឺ​គ្រាន់តែ​ចង់​ឲ្យ​សាធារណជន និង​ម្ចាស់ឆ្នោត​ដឹងថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា​អាច​ធ្វើ​អ្វី​បាន​ ខ្លះ​។
លោក​យល់ថា បើ​លោក​នាយករដ្ឋមន្ត្រី​ចង់​បោះឆ្នោត​ទម្លាក់​លោក​មែន​នោះ គឺ​មានន័យថាគណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នៃ​ការ​ បញ្ចាប់​ជម្លោះនយោបាយ កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា ឆ្នាំ​២០១៤​។​
​ ទោះជា​យ៉ាងណា លោក ហ៊ុន​សែន ក៏​ចង់ឲ្យ​មាន​ដំណើរការ​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សួរ​ក្នុង​សភាជា​បន្ត​ ទៀត ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ទាំងមូល​។ លោកព្រមាន​ថា ប្រសិនបើ​គណៈកម្មការ​សភា​កោះ​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​ទៅ​សួរ គឺ​មន្ត្រី​រដ្ឋាភិបាល​រូបនោះ ត្រូវតែទៅមិន​ចាំ​បាច់​សួរ​លោក​ថា តើ​ត្រូវ​ឆ្លើយ​ថា​ម៉េច​នោះទេ​៕
សូមសរសេរមកកាន់លោក ឡាយ​ សា​មាន​ តាមរយៈ samean@vodhotnews.com

No comments: