ដោយ៖ ពៅ មេត្តា | ថ្ងៃអាទិត្យ ទី14 កញ្ញា 2014,
ព្រះសង្ឃគង់នៅវត្តចាស់ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ អំពាវនាវដល់សប្បុរសជន ក៏ដូចជាស្ថាប័នពាក់ព័ន្ធឲ្យជួយដល់ពលរដ្ឋតវ៉ាករណីជម្លោះដីធ្លីស្នាក់នៅក្នុងវត្តនេះ ប្រមាណ៣០នាក់កំពុងមានជំងឺរាគរួសនិងផ្តាសាយ។
តេជគុណ ណុប វន្នី មានថេរដីកាថា ប្រជាពលរដ្ឋមកពីខេត្តប៉ៃលិនប្រមាណ៣០នាក់ ស្នាក់នៅក្នុងវត្តចាស់ដើម្បីសុំកិច្ចអន្តរាគមន៍ករណីជម្លោះដីធ្លីកំពុងមានជំងឺបន្តបន្ទាប់ដោយមិនដឹងមូលហេតុគឺអ្នកខ្លះរាគរួស គ្រុនក្តៅ និងផ្តាសាយជាដើម។ ព្រះតេជគុណបន្តថា រហូតដល់ថ្ងៃអាទិត្យពលរដ្ឋក្មេងចាស់ជាង១០នាក់ ជំងឺកំពុងធ្វើទុក្ខ ខណៈពលរដ្ឋមួយចំនួនទៀតមិនទាន់ជាសះស្បើយនៅឡើយ។
តេជគុណ ណុប វន្នី មានថេរដីកា បន្តថា ជំងឺរាលដាលដល់ប្រជាពលរដ្ឋមានជម្លោះដីធ្លីក្រីក្រទាំងនេះ កើតមានបីបួនថ្ងៃហើយនៅមិនទាន់មានសប្បុរសជនណាជួយទេ។
អ្នកមានជម្លោះដីធ្លីមកពីខេត្តប៉ៃលិនទាំងនេះ បានស្នាក់នៅវត្តចាស់តាំងពីថ្ងៃទី ២៦ ខែសីហា ដើម្បីស្វែងរកអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ ហើយពួកគេមិនទាន់កំណត់ថ្ងៃត្រឡប់ទៅវិញនៅឡើយ ព្រោះមិនទាន់ទទួលបានដំណោះស្រាយសមស្របករណីជម្លោះដីធ្លីពួកគាត់៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
Contact Special Reporter on 086558981 or email: leangcnrp777@gmail.com
No comments:
Post a Comment