A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 3 September 2014

Arming Ukraine could lead to nuclear war [between Russia and NATO]: Lech Walesa វិភាគ​៖ ករណី​សង្គ្រាម​នៅ​អ៊ុ​យក្រែន អាច​ឈាន​ដល់​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​រវាង​ណា​តូ​និង​រុស្ស៊ី​​


European military assistance to Ukraine could lead to a nuclear conflict between Russia and NATO, according to Poland's iconic cold warrior and Nobel Peace Prize laureate Lech Walesa.

KRYNICA, Poland: European military assistance to Ukraine could lead to a nuclear conflict between Russia and NATO, according to Poland's iconic cold warrior and Nobel Peace Prize laureate Lech Walesa.
"It could lead to a nuclear war," the anti-Communist legend told reporters when asked whether the EU should send weapons to Ukraine to help it fights off separatist rebels and Russian aggression.
"The EU is well aware that Russia has nuclear weapons. NATO has them too. Must we then destroy each other?" said the former Solidarity trade union leader famous for negotiating a bloodless end to communism in Poland in 1989.
"This is why the EU keeps on repeating: stop being silly (...) This is why it isn't getting involved too much!" he added, at an annual regional economic in Krynica, southern Poland.
The EU on Saturday agreed to impose fresh sanctions on Russia should Moscow failed to change its behaviour in Ukraine, after Kiev said Russian soldiers were fighting along side pro-Moscow rebels.

ប្រែសម្រួលដោយ៖​ នួន បូរិន​ | ថ្ងៃពុធ ទី3 កញ្ញា 2014, VOD


តារាងប្រៀបធៀបសព្វាវុធ រវាងរុស្ស៊ី និងអាមេរិក
មានការ​ព្រមាន​ថា ប្រសិនបើ​កងទ័ព​ណា​តូ​ចូល​អន្តរាគមន៍ ជួយ​រដ្ឋាភិបាល​អ៊ុ​យក្រែន ទៅ​តាម​ការស្នើសុំ​ជំនួយ​របស់​ប្រទេស​អតីត​ឧបសម្ព័ន្ធ​សហភាពសូវៀត​មែន​នោះ គឺ​អាច​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​។
​ការព្រមាន​របស់​អ្នកវិភាគ​ សង្គ្រាមលោក គឺ​លោក Lech Walesa ដែល​ជា​ជ័យលាភី​រង្វាន់​នូ​ប៊ែល​សន្តិភាព រូបនេះ បាន​ធ្វើឡើង ខណៈ​រដ្ឋាភិបាល​អ៊ុ​យក្រែន អំពាវនាវ​ឲ្យ​កងទ័ព​ណា​តូ​ចូលធ្វើ​អន្តរាគមន៍​ដើម្បី​បណ្ដេញ កងទ័ព​រុស្ស៊ី ដែល​ត្រូវបាន​ចោទថា កំពុង​លុកលុយ​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន​។​
តាម​របាយការណ៍​របស់​ក្រុម​ចារកម្ម​ណាតូ គឺ​រុស្ស៊ី បាន​បញ្ចូន​ទ័ព​របស់​ខ្លួន ទៅ​ជួយ​ពួក​បំបែក​រដ្ឋ​អ៊ុ​យក្រែន គឺ​ប្រហែលជា​១៥០០០​នាក់ និង​រថក្រោះ កាំភ្លើង​ត្បាល និង​កាំជ្រួច​ជាច្រើនរ​យ​ដើម ។​
អ្នកវិភាគ​ព្រមាន​ដូចនេះ​ថា Lech Walesa « ​គឺ​ពិតជា​នាំទៅរក​សង្គ្រាម​នុយក្លេអ៊ែ​រ​ព្រោះ​ណា​តូ​ពិតជា​ដឹងថា រុស្ស៊ី​មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​ណា​តូ​ក៏មានដែរ ហើយ​ពួកគេ​អាច​បំផ្លាញ​គ្នា​ទៅវិញទៅមក​»​។​
កាលពី​ថ្ងៃ​ អង្គារ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែនលោក Valeriy Geletey ព្រមាន​ថា ប្រសិនបើ​កងទ័ព​រុស្ស៊ី​មិន​ត្រូវបាន​ដកចេញ​ពី​ទឹកដី​អ៊ុយ​ក្រែន​ឆាប់ៗ​នេះ​ ទេ គឺ​កងទ័ព​អាជីព​របស់​អ៊ុ​យក្រែន នឹង​ធ្វើ​ការវាយប្រហារ​តប​វិញ ហើយ​ពេលនោះ គឺជា​ការបើក​ប្រតិបត្តិការ​សឹក​ពេញទំហឹង ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ក្រុង​ម៉ូស្គូ​។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុ​យក្រែន បន្ត​ថា​សង្គ្រាម​បាន​ដើរមក​ដល់​មាត់ទ្វារ​របស់​ប្រទេស​អ៊ុយ​ក្រែ​នហើយ​។​
អ្នកវិភាគដ៏​ល្បីល្បាញ​ជនជាតិ​ប៉ូឡូញ​រូបនេះ បន្តថា «​នេះ​ជា​មូលហេតុ ដែល​សហភាព​អឺរ៉ុប បញ្ឈប់​ការដើរ​តួនាទី​មួយ គឺ​មនុស្ស​ឆ្កួត ហើយ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ផុង​នឹង​សង្គ្រាម​អ៊ុយ​ក្រែន​នោះទេ​»​។
​តើ​រុស្ស៊ី​អាច​ទប់ទល់​នឹង​ណា​តូ​បាន​ទេ ប្រសិនបើ​អាមេរិក​មិន​ជួយ​អន្តរាគមន៍​?

​ អង្គការ​ណា​តូ មាន​កំណើត​នៅ​ឆ្នាំ​១៩៤៩ គឺ​នៅ​មុន​សង្គ្រាមត្រជាក់​កើត​ឡើង​នៅ​ទសវត្ស​១៩៦០ ហើយ​មកដល់ពេលនេះ សមាជិក​របស់​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ មាន​ជិត​៣០​ប្រទេស ដោយ​រាប់​ទាំង​អតីត​ប្រទេស​មួយចំនួន នៃ​សហភាពសូវៀត លើកលែង​តែ​ប្រទេស​អ៊ុយ​ក្រែន​តែ​ប៉ុណ្ណោះ ដែល​មិន​អាច​ចូល​ជា​សមាជិក​របស់​ក្រុម​នេះ​បាន​។ បន្ទាប់​ពី​អង្គការ​យោធា​វ៉ា​សូវី ប្លុក​សង្គមនិយមរ​លា​យ​ទៅ គឺ​ក្រុម​ប្រទេស​លោក​ខាងកើត មាន​ប៉ូឡូញ ហុងគ្រី ប៊ុលហ្គារី រ៉ូ​ម៉ានី ជាដើម បានសម្រេច​ចូល​ជាមួយ​បក្ស​ណា​តូ ហើយ​ដែល​ធ្វើឲ្យ​ក្រុម​មូ​ស្គូ​តែ​មួយគ​ត់​ប៉ុណ្ណោះ ស្ថិត​ជា​កម្លាំង​ទ័ព ប្រកាន់​ប៉ូល​តែមួយ ប្រឈម និង​អង្គការ​ណា​តូ​។ តែ​បែប​នេះ​ក្ដី រុស្ស៊ី គឺជា​មហាអំណាច​ទាំង​ខាង​កងទ័ព និង​ឧស្សាហកម្ម​គ្រឿងចក្រ  ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ច្រើនជាងគេ បើ​ធៀប​នឹង​ប្រទេស​ក្នុង​បក្ស​ណា​តូ​។ តែបើ​និយាយ​ពី​សព្វាវុធ​ទំនើប​ដទៃទៀត ដូចជា យន្តហោះ​ចម្បាំង​ជាដើម ទំនងជា​មិន​ទាន់​ទំនើប ដូច​បក្ស​ណា​តូ​នោះទេ លើកលែង​តែ​កាំំ​ជ្រូ​ច នាវាចម្បាំង​ប៉ុណ្ណោះ ដែល រុស្ស៊ី​អាច​មាន​ប្រៀប​ជាង​តិចតួច​ណា​តូ​។
​ក្នុងន័យ​នេះ​ហើយ ដែល​មេទ័ព​ម្នាក់​របស់​រុស្ស៊ី ស្នើ​ឲ្យ​ប្រធានាធិបតី ប្លា​ឌី​មៀ​ពូ​ទីន ត្រូវ​គិត​ពី​សព្វាវុធ​ណាខ្លះ ដែល​រុស្ស៊ី​នៅ​មិនទាន់​ទំនើប​បើ​ប្រៀបធៀប​កងទ័ព​ណា​តូ​។​
តើ​បើ​កងទ័ព​អាមេរិក បូក​ជា​មួយណា​តូ​ទៀត​នោះ គឺ​អាច​មានប្រៀប​លើ​រស្ស៊ី​?
ជា ​ការពិត កងទ័ព​ណា​តូ បច្ចុប្បន្ន​នេះ​ដឹកនាំ​ដោយ​អាមេរិក​។ គេ​សង្តេត​ឃើញ​គ្រប់​សង្គ្រាម​ទាំងអ​ស់ ដូចជា នៅ​អា​ហ្វ​ហ្គានី​ស្ថាន បូ​ស្នៀនិង​កូ​សូវូ​ជាដើម គឺ​អាមេរិក​ជា​អ្នកដឹកនាំ​ការប្រយុទ្ធ ព្រោះ ចំនួន​ទ័ព​អាមេរិក មាន​ចំនួន​ច្រើន​ជាង​ទ័ព​ប្រទេស​នៅ​អឺរ៉ុប​។
កងទ័ព ​អាមេរិក​មាន​បទពិសោធន៍​នៃ​ការធ្វើ​សង្គ្រាម ច្រើន​ជាង​រុស្ស៊ី​។ ការ​វាយ​ប្រយុទ្ធ​ដើម្បី​លុក​លុយ ប្រទេស​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣ គឺ​សមត្ថភាព​ទាំង​ខាង​ទ័ព​អាមេរិក និង​គ្រឿង​សព្វាវុធ គឺ​មាន​ភាពទំនើប​ជាង​រុស្ស៊ី​។ របប​សា​ដាម​ហូ​សែន ប្រើ​កាំជ្រួច យន្តហោះ​ចម្បាំង និង​រថក្រោះ​ផលិត​នៅ​រុស្ស៊ី តែ​ទីបំផុត គ្រឿង​សព្វាវុធ​ដែល​កងទ័ព​សា​ដាម​ហូ​សេន​ប្រើ​ប្រយុទ្ធ​ជាមួយ​អាមេរិក ភាគច្រើន ត្រូវ​ជួប​ឧបសគ្គ​។ កាំជ្រួច​សា​ដាម​ហូ​សេន ផលិត​នៅ​រុស្ស៊ី ត្រូវបាន​កាំជ្រួច​អាមេរិក ប៉ា​ទ្រី​យ៉ូត សា្កត់​បាញ់ទម្លាក់​មិន​ឲ្យ​ហោះ​មករក​ទីតាំង​របស់​អាមេរិក​បាន​ឡើយ​។ តែ​បែប​នេះ​ក្ដី កងទ័ព​សា​ដាម​ហូ​សេន​មិនអាច​ប្រៀបធៀប​នឹង​កងទ័ព​រុស្ស៊ី​បានឡើយ​។ បើ​និយាយ​ពី​កម្លាំង​ទ័ព​ណា​តូ​បូក​នឹង​ទ័ព​អាមេរិក​ពិតជា​ពិបាក​សម្រាប់​ រុស្ស៊ី ធ្វើ​សេចក្ដីសម្រេចចិត្ត ធ្វើ​សង្គ្រាម​ជា​មួយណា​តូ ព្រោះ​អាមេរិក អង់គ្លេស សុទ្ធតែ​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ ដូច​រស្ស៊ី​ដែរ​។​
​ អ្នកវិភាគ​លោក Lech Walesa ព្រមាន​ក្រុង​ម៉ូស្គូ ថា​ត្រូវ​ពិចារណា​ឲ្យបាន​ស៊ីជម្រៅ ហើយ​កុំ​បណ្ដោយ​ឲ្យ​សង្គ្រាម​ផ្ទុះ​ឡើង​ជា​ដាច់ខា​ត​។ តែ​បែប​នេះ​ក្ដី អគ្គលេខាធិការ​កងទ័ព​ណា​តូ Anders Fogh Rasmussen ព្រមាន​ថា​ណា​តូ​នឹង​បញ្ចូន​ទ័ព​របស់​ខ្លួន ទៅ​ដាក់​ពង្រាយ​នៅ​ប្រទេស​អតីត​សហភាពសូវៀត​ទាំងអស់​បន្ទាប់ពី​កិច្ចប្រជុំ​ កំពូល​ណា​តូ​ធ្វើឡើង​នៅ​ប្រទេស​អេ​ស្តូ​នៀ នៅ​ចុង​សប្ដាហ៍​នេះ​។​
​ ប្រសិនបើ​ណា​តូ​ពង្រាយ​ទ័ព​របស់​ខ្លួន​នៅ​អឺរ៉ុប​ខាងកើត​មែន​នោះ​គឺ ប្រៀប​បាន​នឹង​ការ​ចល័ត​ទ័ព​រួច​ហើយ​ដើម្បី​ប្រយុទ្ធ​នឹង​កងទ័ព​រុស្ស៊ី​៕
សូមសរសេរមកលោក នួន​ បូរិន តាមរយៈ narinnun@vodhotnews.com

1 comment:

Anonymous said...

have you all noticed that they-- kiev and the US and EU --are no longer pushing to resolve the matter of the Malaysian airline being shot down... why because they know the kiev soldiers did it [ some report stated that the soldiers were drunk at that time ] ... and that Russia is the only country calling for them to release the information from the black box...they kept saying russian troops have invaded ukraine but offered no proof except a fuzzy looking picture [ from NATO ] which most experts stated that it could be anything [ from a computer simulation to old picture from other area of the world ] with all the capabilities they have to spy on the common people , they could not produce a single irrefutable evidence of any kind to the experts to analyze..