A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 September 2014

A mother of a victim of a Vietnamese gang attack sues the Vietnamese gang members for attempted murder ម្តាយ​ជនរងគ្រោះ ប្តឹង​ក្រុម​ជនជាតិ​វៀតណាម​ពី​បទ​ប៉ុនប៉ងមនុស្សឃាត​

ដោយ៖​ ណាត សុភាព​ | ថ្ងៃអង្គារ ទី2 កញ្ញា 2014, VOD

អ្នកស្រី គង់ សុភី ម្តាយ​ជនរងគ្រោះ បង្ហាញពាក្យបណ្តឹងរបស់ខ្លួន​ នៅមុខសាលារាជធានីភ្នំពេញ (រូបថត៖ ណាត សុភាព)
​ក្រុមគ្រួសារ​ជនរងគ្រោះ​ពាក់ព័ន្ធនឹង​ក្រុម​ជនជាតិ​វៀតណាមកាប់ឲ្យរងរបួសធ្ងន់ នៅ​ថ្ងៃ​អង្គារ​នេះ ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​យុវជន​ជនជាតិ​វៀតណាម​៧​រូបពី​ការប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ និង​ទាម​ទារ​ប្រាក់​ជំងឺ​ចិត្ត​ពី​ម្នាក់ៗ​ចំនួន​២០​លាន​រៀល​។​
​ពាក្យបណ្តឹង​របស់​ម្តាយ​ជន ឈ្មោះ គង់ សុ​ភី អាយុ​៤៤​ឆ្នាំ ឲ្យដឹងថា អ្នកស្រី​សុំ​ប្តឹង​ឈ្មោះ វិន យ៉ាំង​ដុង​(៣០​ឆ្នាំ​) ង្វៀង យ៉ាំង​ងា (១៨​ឆ្នាំ​) វិន យាំង​ថា​ង​(២០​ឆ្នាំ​) ចាំង យ៉ាំង​ឡេ (១៨​ឆ្នាំ​) ថាច់ ញឹក (១៨​ឆ្នាំ​) យ៉ាំង ឌឿ​ក (២០​ឆ្នាំ​) និង​ឡាំ ញឹក​ហ្វី​(២៣​ឆ្នាំ​)​ពី​បទ​«ការប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា» មក​លើ​កូន​ឈ្មោះ កែវ សុធា​រ៉ា អាយុ​១៦​ឆ្នាំ​។ពាក្យបណ្តឹង​បន្តថា នៅវេលា​ម៉ោង​១៧​និង​០៥​នាទី ថ្ងៃទី​៣១​ខែ​សីហា កូនប្រុស​ជាមួយ​យុវជន​ខ្មែរ​មាន​គ្នា​៨​នាក់ កំពុងតែ​លេង​បាល់ទាត់ ជិត​កន្លែង​លេង​បាល់​ដែល​មាន​ន​ជនជាតិ​វៀតណាម​អង្គុយ​ផឹកស៊ី​។ ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជនជាតិ​វៀតណាម​ទាំង​នោះ​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ ស្ទុះ​ទៅ​កាប់​ជនរងគ្រោះ​ពីក្រោយ​បណ្តាលឲ្យ​រយះ​ស្មា​យ៉ាងធ្ងន់ធ្ងរ មាន​ហូរ​ឈាម​ច្រើន។​
​ករណីនេះ ម្តាយ​ជនរងគ្រោះ ប្តឹង​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនល្មើស​ទាំង​៧​នាក់ តាម​ច្បាប់​ជា​ធរមាន និង​សុំ​ទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់ៗ​២០​លាន​រៀល​(​ប្រមាណ​៥០០០​ដុល្លារ​)​។​
​ម្តាយ​ជនរងគ្រោះ​អ្នកស្រី គង់ សុ​ភី មានប្រសាសន៍​នៅ​តុលាការ​ថា អ្នកស្រី​ទាមទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ជូន​កូន​អ្នកស្រី ដែល​ជា​ជនរងគ្រោះ​ពិតប្រាកដ​។ អ្នកស្រី​បន្ត​ថា ការបដិសេធរ​បស់​ជនសង្ស័យ​ទាំង​៧​នាក់​ថា​មិន​បាន​កាប់​លើ​កូន​អ្នកស្រី គឺ​មិន​ត្រឹមត្រូវ​ទេ ដោយសារ​ពេលនោះ​កូន​អ្នកស្រី​កំពុងតែ​លេង​បាល់ ហើយ​ក្រុម​ទាំងនោះ​មក​កាប់​កូន​អ្នកស្រី​។​
​នៅព្រឹកថ្ងៃ​អង្គារ​ ព្រះរាជអាជ្ញា​បាន​សាកសួរ​ជនសង្ស័យ​៧​នាក់​ជា​ជនជាតិ​វៀតណាម តែ​ជនជាតិ​វៀតណាម​ទាំងនោះ​បាន​បដិសេធថា​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ  និង​សុំ​ឲ្យ​តុលាកា​រជួយ​រក​យុត្តិធម៌​ជូន​ពួកគេ​។ព្រះរាជអាជ្ញា បានបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរ ដើម្បីសាកសួរបន្តនៅ​រសៀល​ថ្ងៃអង្គារនេះ។​
​នៅពេល​អ្នកព័ត៌មាន​VOD​សាកសួរ ជនជាតិ​វៀតណាម​ពីរ​នាក់​ក្នុងចំណោម​៧​នាក់​ដែល​ចេះ​និយាយ​ភាសា​ខ្មែរ បាន​រៀបរាប់​តំណាង​ឲ្យ​ក្រុម​ខ្លួន​ថា ខ្លួន​មិន​បាន​កាប់​យុវជន​នោះ​ទេ ហើយក៏​មិន​បានដឹងថា​មានរឿង​អ្វី​កើតឡើង​នោះ​ដែរ​។ ពួកគេ​បន្ត​ថា ពួកគេ​បាន​កំពុង​ជួបជុំ​មិត្ត​ភ័ក្ត្រ​ផឹកស៊ី​នៅ​ផ្ទះ​មួយ ហើយ​ស្រាប់តែ​មិត្ត​ភ័ក្ត្រ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ចេញ​ទៅ​ទិញ​បារី​ប្រាប់ថា​មាន​មនុស្ស​មួយ​ក្រុម​តាម​វាយ​រូបលោក​។ ពួកគេ​បន្ត​ថា ពួកគេ​មិន​បាន​យកចិត្តទុកដាក់​នោះ​ទេ ដោយ​បន្ត​ផឹកស៊ី និង​ប្រាប់​ឲ្យ​ជនជាតិ​វៀតណាម​ដែល​ជា​មិត្តភ័ក្ត្រិ​នោះ​ត្រឡប់​ទៅផ្ទះ​វិញ​ទៅ​។ 
​ក្រុម​ជនជាតិ​វៀតណាម​នោះ​បន្តថា ក្រោយមក​ស្រាប់តែ​មាន​គេ​មក​រុញ​ទ្វារ​នៅ​កន្លែង​ផ្ទះ​ផឹកស៊ី​មួយ ចង់​វាយ​ពួក​គាត់ ដែល​ពួកគាត់​មិនដឹង​ថា​ជា​នរណា​នោះទេ​។​ពួកគាត់​លើកឡើងថា ពួកគាត់​មិន​បាន​កាប់​យុវជន​ខ្មែរ​នោះទេ ហើយ​ពួកគាត់ ក៏​មិន​បាន​រត់គេច​ពី​ការចាប់​របស់​កម្លាំង​នគរបាល​ដែរ​។​

​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បានទទួល​ពាក្យបណ្តឹង​របស់​អ្នកស្រី​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​។ អ្នកស្រី គង់ សុ​ភី នឹង​យក​ពាក្យបណ្តឹង​នោះ​ទៅ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ផងដែរ​។ 
​ក្រុមគ្រួសារ​ឲ្យដឹងថាជ​ន​រងគ្រោះ​របួស​៣៧​ថ្នេរ​(​ពីរ​ជាន់​) ក្រោយពី​ត្រូវ​បាន​ជនជាតិ​វៀតណាម​មួយក្រុម​កាប់​។​
​យុវជន វ៉ាន ញាញ់ អាយុ​១៦​ឆ្នាំ ដែល​នៅ​កន្លែងកើតហេតុ ឲ្យដឹងថា ពេល​រូបគេ និង​ជនរងគ្រោះ ព្រម​ទាំង​ក្មេងៗ​ទាំង​អស់​ប្រហែល​១០​នាក់ កំពុងតែ​លេង​ទា​ត់បាល់​នោះ ស្រាប់តែ​ជនជាតិ​វៀតណាម មួយក្រុម​អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​៤ ទៅ​៥​គ្រឿង មាន​គ្នា​ប្រមាណ ១០​នាក់ ខ្លះ​កាន់​កាំបិត ខ្លះ​កាន់​ដប​ស្រា មកដល់​ក៏​ស្រាប់តែ​ព្រួត​គ្នា​វាយ​ទៅលើ​ពួក​គេ​តែម្តង​។ យុវជន​ដដែល​ថា ជនរងគ្រោះ បាន​យក​ខ្លួន​រង​កាំបិត ពេល​ជនជាតិ​វៀតណាម​កាប់​ទៅលើ​រូបគេ​។​
​អ្នកតាមដាន​ហេតុការណ៍​ដែល​ជា​ប្រជាពលរដ្ឋ លើកឡើងថា យុវជន​ខ្មែរ​ខាងលើ​ធ្លាប់​មាន​ការ​ប៉ះ​ពាក្យសម្តី​គ្នា ជាមួយ​ជនជាតិ​វៀតណាម​មួយ​ក្រុម​នោះ នៅពេល​ជនជាតិ​វៀតណាម​ជិះ​ម៉ូតូ​កាត់​កន្លែង​លេង​បាល់ ហើយ​យុវជន​ខ្មែរ​ទាំងនោះ បាន​ប្រាប់​ឲ្យ​ជិះ​យឺតៗ ប្រយ័ត្ន​បុក​កូនក្មេង​៕
​សរសេរ​មកកាន់​លោក ណាត សុភាព តាមរយៈ​sopheap@vodhotnews.com

3 comments:

Anonymous said...


Suing those perpetrators is the right thing to do.

We will wait and see what Ah Roleuy Hun Sen can do.

93 years old woman

Anonymous said...

KiMedia is dead. only two people comment on this page. Kalonch chuck and Jendhamuny. What happened to KI-Media?

Anonymous said...

The Khmer kid is also in a gang. It's a gang fight.